backup og meta

បើមិនចង់​ឲ្យ​ហឺតរើឡើង ត្រូវ​ដឹងប៉ុន្មាន​ចំណុច​នេះសិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    បើមិនចង់​ឲ្យ​ហឺតរើឡើង ត្រូវ​ដឹងប៉ុន្មាន​ចំណុច​នេះសិន
    ឲ្យ​តែ​ខែ​រងា​ធ្លាក់​ខ្យល់​ចូល​មក​ដល់ អារម្មណ៍​គ្នា​យើង​ស្រស់​ស្រាយ ពិសេស​អ្នក​ចូលចិត្ត​ហាត់​ប្រាណ ប៉ុន្តែ​សម្រាប់​គ្នា​យើង​​កើត​ហឺត​ ពិត​ជា​មិន​សប្បាយ​ចិត្តទេ ព្រោះ​អាកាសធាតុ​ប្រែប្រួល​ទៅ​ជា​ត្រជាក់ មាន​សំណើម ធ្វើ​ឲ្យ​ប្រព័ន្ធ​​រាង​កាយ​ចុះ​ខ្សោយ ងាយ​នឹង​រើ​ឡើង​វិញ។ បើ​ចង់​បង្ការ​​ហឺត អត្ថបទ “Hello គ្រូពេទ្យ” អាច​ជួយ​បាន៖
    ១- ចៀសឆ្ងាយពីបារី
    ផ្សែង​បារីមាន​ផ្ទុក​សារធាតុ​គីមី​ច្រើន ​ប៉ះពាល់​ដល់​ស្រទាប់​ភ្នាស​បំពង់​ដង្ហើម។ ពិសេស​គ្នា​យើង​កើត​ហឺត​រ៉ាំរ៉ៃ បើ​ជក់​បារី ​ឬ​ស្រូបផ្សែង​បារី​ពី​អ្នក​ដទៃ វា​ធ្វើ​ឲ្យ​រលាក​បំពង់​ដង្ហើម​កាន់​ធ្ងន់ យើង​ជំងឹ​ហឺត នឹង​រើ​ឡើង។ ចៀស​វាង​​ការ​ប៉ះពាល់​ផ្លូវ​ដង្ហើម មាន​ លម្អង​ផ្កា​ ធូលី​ សារធាតុ​គីមី​ ក្លិន​ក្រអូប​ និងក្លិន​ស្អុយ​ផ្សេងៗ។
    ២- រក្សាកម្ដៅរាងកាយ
    ពេល​សីតុណ្ហភាព​ក្នុង​ផ្ទះ​ត្រជាក់ អាច​ឲ្យ​ហឺត​រើ​ឡើង ​​អ៊ីចឹង​គួរ​រក្សា​កម្ដៅ​ក្នុង​ខ្លួន​ឲ្យ​បាន​ល្អ ​ពាក់​ខោ​អាវ​ឲ្យ​​ច្រើន​ជាន់​ដើម្បី​ការពារ​ត្រ​ជាក់​ ពិសេស​ពេល​ចេញ​ក្រៅ​។
    ៣- ចៀសវាងអាហារធ្វើឲ្យប្រតិកម្ម
    ត្រូវ​ចំណាំ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​​ប្រតិកម្ម និងជំងឺ​រើ​ឡើង។ ភាគ​ច្រើន​អាហារ​ដែល​មាន​ប្រតិកម្ម​ជា​មួយ​ហឺត មាន បង្គា ក្ដាម ​គ្រាប់​រុក្ខជាតិ​ផ្សេងៗ។
    ៤- ប្រយ័ត្នពេលប្រើថ្នាំ
    ថ្នាំ​ពេទ្យ​ជា​អាវុធ​មុខ​ពីរ​ គួរ​ប្រយ័ត្នឲ្យ​ខ្ពស់ ដូចជា ថ្នាំ​ផ្សះ​ ថ្នាំ​បញ្ចុះ​កម្ដៅ ​និងថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។
    ៥- បង្ការឆ្លងរោគផ្លូវដង្ហើម
    ផ្ដាសាយ​ រលាក​ទងសួត ​រលាក​ត្រចៀក ​រលាក​រន្ធ​ច្រមុះ​ និង​រលាក​សួត ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ ហេតុនេះ គួរ​លាង​ដៃ​ឲ្យ​បាន​ច្រើន​ ហើយនៅ​ឆ្ងាយ​ពី​អ្នក​កើត​ផ្ដាសាយ​ និង​កន្លែង​មនុស្ស​ច្រើន។
    ៦- ហាត់ប្រាណ
    មុន​ហាត់​ប្រាណ ត្រូវ​កម្ដៅ​សាច់​ដុំ ​និង​បាញ់​ស្ព្រៃ​ហឺត​ជាមុន ចៀស​វាង​ កន្លែង​ស្ងួត ​ហើយ​ត្រជាក់ ​និង​ហាត់​ប្រាណ​តាម​សមត្ថភាព។ ត្រូវ​តាម​ដាន​ចង្វាក់​ដង្ហើម​ ហាត់​ប្រាណ​យឺតៗ កុំ​ព្យាយាម​ហាត់​ខ្លាំងៗ ព្រោះ​អាច​​ធ្វើ​ឲ្យ​ជំងឺ​រើ​ឡើង។
    ៧- ការពារខ្លួនពីការបំពុលបរិស្ថាន
    គ្នា​យើង​អាច​នៅ​​ផ្ទះ​អាន​សៀវភៅ ​ឬ​មើល​ទូរទស្សន៍​ ដើម្បី​គេច​ពី​ធូលី កុំចេញ​ទៅ​ក្រៅ​ពេល​មាន​អាកាសធាតុ​ត្រជាក់ ​ឬ​ភ្លៀង។ បើ​មាន​ការងារ​សំខាន់​ត្រូវ​ចេញ ​គួរ​ពាក់​ខោ​អាវ​ឲ្យ​បាន​ច្រើន​ជាន់ ​ពាក់​មួក ឬម៉ាស់ ​ចៀសវាង​​ស្រូប​ផ្សែង​បារី ​ធូលី និង​ក្លិន​ផ្សេងៗ។
    ៨- ផ្ទះត្រូវមានខ្យល់ចេញចូល
    – បើក​ចំហ​បង្អួច​ ដើម្បី​ឲ្យ​​ខ្យល់​បរិសុទ្ធ​ចេញ​ចូល

    – បិទ​បង្អួច​ បើ​មាន​អាកាសធាតុ​ត្រជាក់​

    – ជូត​គ្រឿង​សង្ហារិម​ និង​សម្លាប់​សត្វ​ល្អិត​​ក្នុង​ផ្ទះ។

    ៩- ពេលដំណើរកម្សាន្ត
    ការ​ធ្វើ​ដំណើរ គួរ​ពិគ្រោះ​សុំ​ដំបូន្មាន​ពី​ពេទ្យ​ ដើម្បី​អាច​ត្រៀម​ខ្លួន​ជា​មុន និង​ត្រៀម​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​ដំណើរ​កម្សាន្ត​មាន​លក្ខណៈ​យូរ គ្នា​យើង​ត្រូវ​ប្រាកដ​ថា​មាន​ឱសថ​ស្ថាន​ក្បែរ​កន្លែង​យើង​ស្នាក់​នៅ។
    សារៈសំខាន់​នៃ​ការ​ពិនិត្យ​ និង​ទទួល​ការ​ព្យាបាល​ទាន់​ពេល​នៅ​ដំណាក់​កាល​ដំបូង​ ជួយ​ឲ្យ​យើង​ជួប​ផល​វិបាក​តិច ហើយ​មិន​​ពិបាក​ប្រើ​ថ្នាំ​ច្រើន​ដែរ។
    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម