backup og meta

ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ?

ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ?

​ហឺត​ ជា​ជំងឺគួរ​ឲ្យ​ព្រួយ​បារម្ភ​​មួយសម្រាប់ប៉ាម៉ាក់​ ព្រោះ​ជា​ជំងឺ​រ៉ាំ​រ៉ៃ​​ងាយ​កើត​លើ​ផ្លូវ​ដង្ហើម​ក្មេងៗ។ ​ករណី​ក្មេង​កើត​ហឺត​ គឺ​ច្រើន​ជាង​មនុស្ស​ធំ​ដល់​ទៅ​ ២​ដង។ ជំងឺ​ហឺត បើ​កើត​លើ​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ​វិញ កាន់​តែ​ពិ​បាក​ព្យាបាល ហេតុនេះ ប៉ាម៉ាក់ទាំង​អស់ គួរ​ប្រុងប្រយ័ត្ន​ខ្ពស់ ស្គាល់​ពី​រោគសញ្ញា និង​កត្តា​ប្រឈម​ឲ្យ​បាន​ច្បាស់ ទើប​អាច​ជួយ​កូន​គេច​ផុត​ពី​ជំងឺ​នេះ។

១- អ្វីទៅជាជំងឺហឺត?

ហឺត​ ជា​ជំងឺ​រលាក​រ៉ាំ​រ៉ៃ​ កើត​នៅ​លើ​ផ្លូវ​ដង្ហើម ហើយ​ការ​រលាកនេះ ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​ទៅ​ជា​ងាយ​ប្រតិកម្ម​ជាមួយ​សារធាតុជា​ច្រើន។ ពេល​ផ្លូវ​ដង្ហើម (ទងសួត​ធំ) ទៅ​ប៉ះ​ជា​មួយ​សារធាតុ​រំញោច ​នឹងបង្ក​​ទៅ​ជា​ហើម កន្ត្រាក់ ​ពេញ​ដោយ​ទឹក​រម្អិល នាំ​ផ្លូវ​ដង្ហើម​ស្ទះ ​បណ្ដាល​ឲ្យ​​ក្អក ដក​ដង្ហើមឮ​សំឡេង ហត់ ពិបាក​ដក​ដង្ហើម។ ជំងឺ​ហឺត​ ជា​ជំងឺ​តំណ​ពូជ និង​មិន​មែន​ជា​ជំងឺ​ឆ្លង​តាម​ការ​ធ្វើ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។

២- ធ្វើ​ម៉េច​ទើប​ដឹងថាកូនកើតហឺត?

មាន​សញ្ញា​មួយ​ចំនួន​ ​អាច​ឲ្យ​យើង​ចាប់​អារម្មណ៍​បាន នៅ​ពេល​កូន​យើង​មាន​អាការៈ​មួយ​ចំនួន​ដូច​ជា៖

– ក្អក​ខ្លាំង

– ឈឺ​ក្នុង​ទ្រូង​ខ្លាំង

– ដក​ដង្ហើម​ឮ​សំឡេង

– ដក​ដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដក​ដង្ហើម

នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ ​ដូច​ជា ​ដក​ដង្ហើម​ញាប់ ថប់​តឹង​ក្នុង​ទ្រូង ផត​ទ្រូង​ (Chest traction) និងហើម​ច្រមុះ។ ប៉ុន្តែ ក៏​​មិន​មែន​ជា​រឿង​ងាយ​ស្រួល ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​សន្និដ្ឋានពី​ជំងឺ​នេះ​​ទេ។

ក្មេង​ៗកើត​ហឺត​ ច្រើន​មាន​បញ្ហា​ក្អក​មិន​ដាច់ (​ជា​ពិសេស​ពេល​យប់) ដក​ដង្ហើម​ឮសំឡេង ហត់​ពិបាក​ដក​ដង្ហើម ឬ​អាការៈ​ និង​រោគ​សញ្ញា​ទាំង​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល៖

– អាកាសធាតុ​ប្រែ​ប្រួល

– ពេល​គេ​ព្យាយាម​ចង់​ធ្វើ​អ្វី​មួយ​ខ្លាំង​ពេក

– ពេល​ញ៉ាំ​អាហារ​ប្លែក​

​បើ​កូនយើងដក​ដង្ហើម​ឮសំឡេង ដក​ដង្ហើម​ខ្លី​ៗ​ គឺ​ជា​សញ្ញា​សំខាន់​ជាង​គេ ប៉ុន្តែ​សម្រាប់​រោគ​សញ្ញា​ក្មេង​ក្អក​មិន​ជា​ មាន​ការ​លំបាក និង​អាច​ធ្វើ​ឲ្យ​យើង​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស។ តាម​ពិត​ទៅ ​ក្មេងៗ​កើត​ហឺត​ បង្ហាញ​រោគ​សញ្ញា​តែ​មួយ​គត់ គឺ​ក្អក​ខ្លាំង​នៅ​ពេល​យប់ ក្អក​រហូត​មិន​អាច​គេងលក់។ អ្នក​ជំនាញ​មួយ​ចំនួន​ហៅ​រោគសញ្ញា​មួយ​នេះ​ថា “Cough-filled asthma” ជា​សញ្ញា​ជំងឺ​គ្នា​យើង​ភាគ​​ច្រើន ​តែង​មើល​រំលង។ ក្នុង​ករណី​នេះ​ ប៉ាម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ផ្លូវ​ដង្ហើម ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។

សម្រាប់​ក្មេង​មាន​អាយុ​តិច​ជាង ២​ឆ្នាំ​ យើង​គួរ​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​អាការៈ រោគសញ្ញាជំងឺ​ហឺត ​បើ​កូន​​ធ្លាប់​ដក​ដង្ហើម​ឮសំឡេង យ៉ាង​តិច​ណាស់​ ៣​ដង ​ទោះ​បី​ជា​មិន​មាន​សមាជិក​គ្រួសារ​​ណា​ម្នាក់ធ្លាប់​កើត​ហឺត​ក៏ដោយ ឬ​មិនមាន​បញ្ហា​អាលែកហ្ស៊ី​ក្ដី។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ចូលចិត្ត​ប្រឡែង​លេង ឬនៅ​ក្បែរ​សត្វឆ្មា​ធ្វើ​ឲ្យ​កើត​ហឺត?
  • អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

៣- ការព្យាបាលបែបសាមញ្ញ

វិធី​ការ​ពារ​កូន​ៗ​កើត​ជំងឺ​ហឺត​ គឺ​សាមញ្ញ​ និងងាយ​ស្រួល ដោយ​គ្រាន់​តែ​​ព្យាយាម​ឲ្យកូន​គេច​ចេញ​ពី​សារធាតុ​បង្ក​ឲ្យ​មាន​ជំងឺហឺត​ដូច​ជា៖

– មិន​ត្រូវ​ឲ្យ​មាន​​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ (ឆ្កែ ឆ្មា…) និងសម្លាប់​សត្វ​កន្លាត​ចោល​ឲ្យ​អស់។

– មិន​ត្រូវ​ជក់​បារី​នៅ​កន្លែង​ក្មេង​​លេង។

– មិន​ត្រូវ​ឲ្យ​ក្នុង​ផ្ទះ​មាន​ធំ​ក្លិន​ខ្លាំង​ពេក​ទេ។

– មិន​ត្រូវ​​ឲ្យ​កូនប៉ះពាល់​ប្រភេទ​​ស្រ្ពាយ​បាញ់​ ​ទឹក​អប់ ឬ​ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិតនោះឡើយ។

– មិន​ត្រូវ​ឲ្យ​កូនគេ​ហិត​ផ្សែង​ក្រអូប ​ឬ​ផ្សែង​ធូប​ឡើយ។

– ក្នុង​បន្ទប់​ត្រូវ​មាន​បង្អួច (បិទ ឬ​បើក) ដើម្បី​ឲ្យ​មាន​ខ្យល់​ស្អាត​ចេញ​ចូល។

– កន្លែង​​កូន​គេង ​ត្រូវ​តែ​សម្អាត​ឲ្យ​ស្អាត និង​មាន​របៀប​រៀប​រយ។ ត្រូវ​​បោក​កម្រាល​ពូក និង​ភួយ​​ជាមួយ​ទឹក​ក្ដៅ ឲ្យ​បាន​ញឹក​ញាប់ ហើយ​ហាល​ឲ្យ​ស្ងួត​ក្រោម​កម្ដៅ​ថ្ងៃ។ មិន​ត្រូវ​ឲ្យ​កូន​​លេង​ជាមួយ​តុក្កតា​មាន​រោម ឬ​ដាក់​សត្វ​នៅ​កន្លែង​គេ​គេងជាដាច់​ខាត។

៤- ត្រូវ​ធ្វើ​ម៉េច​បើ​ជំងឺ​ហឺត​កូន​ធ្វើ​ទុក្ខ​ខ្លាំង?

ត្រូវ​ប្រញាប់​កំណត់រោគ​សញ្ញា​ជំងឺ​ហឺត​ អាការៈធ្វើ​ទុក្ខ​ ឲ្យ​បាន​លឿន​ ដូច​ជា ​ក្អក​ខ្លាំង ដក​ដង្ហើម​ឮសំឡេង ថប់​ក្នុង​ទ្រូង ពិបាក​ដក​ដង្ហើម និង​ភ្ញាក់​ពី​ដំណេក​ពេល​យប់។ ក្នុង​ករណី​នេះ ​ត្រូវ​ឲ្យ​ក្មេង​ហឺត​ញ៉ាំថ្នាំ​មាន​ប្រសិទ្ធ​ភាព​លឿន (Inhaler)។ ទោះ​បី​ជា​កូនមិនសូវ​ធ្វើ​ទុក្ខ​ធ្ងន់ ​ក៏​ត្រូវ​ឲ្យ​គេ​សម្រាក​យ៉ាង​តិច​បាន​មួយ​ម៉ោង​ដែរ។

​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ដើម្បី​តាម​ដាន​ទាន់​ពេល និង​មិន​ត្រូវ​បញ្ឈប់ការ​ប្រើ​​ថ្នាំ​ដោយ​ខ្លួន​ឯង​ទេ ទោះ​បី​ជា​ក្មេង​ធ្លាប់​ប្រើ​ថ្នាំ​នេះ​ពី​មុន​មក​ក្ដី។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Girish D Sharma, MD, FCCP, FAAP, Pediatric Asthma, http://emedicine.medscape.com/article/1000997-overview. Accessed on March 18, 2017.

WebMD, Asthma in Children and Infants, http://www.webmd.com/asthma/guide/children-asthma#1. Accessed on March 18, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម