backup og meta

ត្រូវទឹកភ្លៀង បើមិនចង់ធ្លាក់​ខ្លួន​ឈឺធ្វើរឿង ៤ យ៉ាងនេះភ្លាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jul 05, 2023

    ត្រូវទឹកភ្លៀង បើមិនចង់ធ្លាក់​ខ្លួន​ឈឺធ្វើរឿង ៤ យ៉ាងនេះភ្លាម

    រដូវភ្លៀងចូលមកដល់ហើយ គ្នាយើងគួរប្រយ័ត្នប្រយែងសុខភាពផង ទោះបើរដូវភ្លៀវអាកាសធាតុត្រជាក់ស្រួល ប៉ុន្តែក៏ងាយធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។ ពិសេសបើមានជិះ ឬដើរកាត់ភ្លៀង ត្រូវធ្វើរឿង ៤យ៉ាងនេះភ្លាម បើមិនចង់ធ្លាក់ខ្លួនឈឺ ព្រោះទឹកភ្លៀងអាចធ្វើឲ្យយើងផ្តាសាយ ក្អក គ្រុនក្តៅ និង​ហៀរសំបោរជាដើម។

    ១- ត្រូវផ្លាស់សម្លៀកបំពាក់ទទឹកចេញឲ្យបានលឿនបំផុត

    ក្រោយត្រូវទឹកភ្លៀង រឿងទី១ គ្នាយើងត្រូវប្រញាប់ធ្វើឲ្យបានលឿនបំផុតនោះ គឺត្រូវផ្លាស់សម្លៀកបំពាក់ទទឹកនោះចេញឲ្យបានឆាប់បំផុត ដោយប្តូរមកសម្លៀកបំពាក់ដែលស្ងួត ហើយក៏កុំឲ្យត្រូវកង្ហារ ឬចំណាយត្រជាក់ឲ្យសោះ។ យកល្អ អាចទៅងូតទឹក ជាមួយទឹកក្តៅឧណ្ហៗសិនមុននឹងផ្លាស់សម្លៀកបំពាក់។

    អត្ថបទពាក់ព័ន្ធ៖

    ២- ប្រើម៉ាស៊ីនផ្លុំសក់ឲ្យឆាប់ស្ងួត

    ក្រោយពេលងូតទឹកក្តៅឧណ្ហៗរួច យើង​អាចប្រើម៉ាស៊ីនផ្លុំសក់​ជួយផ្លុំឲ្យសក់ឆាប់ស្ងួត ព្រោះនៅពេលសក់ស្ថិតក្នុងស្ថានភាពសើម ហើយរាងកាយយើងទើបប៉ះពាល់នឹងភាពត្រជាក់ពីទឹកភ្លៀងផងនោះ ច្បាស់ជាងាយធ្វើឲ្យផ្តាសាយ ហៀរសំបោរមិនខាន។ ដូច្នេះ ក្រោយងូតទឹករួច ត្រូវផ្លុំសក់ឲ្យស្ងួតឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

    ភ្លៀង

    សក់ជ្រុះ

    ៣- ញ៉ាំអាហារ និងផឹកទឹកក្តៅឧណ្ហៗ

    ក្រោយងូតទឹករួច គ្នាយើងច្បាស់ជាមានអារម្មណ៍កកក្តៅ ស្រួលខ្លួនវិញមិនខាន។ ទោះជាយ៉ាងណា ក៏ត្រូវប្រញាប់ទៅរកអាហារក្តៅៗ និងទឹកឧណ្ហៗមកញ៉ាំទ្រាប់ពោះ ដើម្បីជួយបង្កើនកម្តៅសីតុណ្ហភាពក្នុងរាងកាយ។ បើមិនឃ្លាន ក៏ត្រូវឆុងតែលាយទឹកឃ្មុំបន្ថែមក្រូចឆ្មារបន្តិចមកញ៉ាំក៏បាន។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យរាងកាយកក់ក្តៅជាងមុនទេ ថែមទាំង​អាចការពារផ្តាសាយបានមួយកម្រិតទៀត ព្រោះវីតាមីន C ក្នុងក្រូចឆ្មារ និងទឹកឃ្មុំ គឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងជំងឺផ្តាសាយ។

    ៤- ហាត់ប្រាណរបៀបពន់ពែនរាងកាយ

    រឿងចុងក្រោយគ្នាយើងត្រូវតែធ្វើ​ដើម្បីកុំឲ្យធ្លាក់ខ្លួនឈឺដោយសារត្រូវទឹកភ្លៀង គឺអាចហាត់ប្រាណរបៀបពត់ពែនខ្លួន (Do light stretching) ដើម្បីជួយបង្កើនកម្តៅក្នុងរាងកាយ។ ក្រៅពីធ្វើឲ្យរាងកាយមានកម្ដៅ សកម្មភាពហាត់ប្រាណបែបនេះ ក៏ជួយឲ្យរបត់ឈាមរត់បានស្រួលផងដែរ។

    អត្ថបទពាក់ព័ន្ធ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Jul 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម