backup og meta

ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យខូចសុខភាពខ្លាំង

ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យខូចសុខភាពខ្លាំង

សំរាម​ជា​របស់​កខ្វក់​ដែល​គ្មាន​គ្នា​យើង​ណា​ចង់​ទៅ​ប៉ះពាល់​ជិត​ស្និទ្ធ​ទេ ព្រោះ​វា​មាន​ផ្ទុក​មេរោគ​ច្រើន អាច​ធ្វើ​ឲ្យ​យើង​ឈឺ​បាន។ ដូច​គ្នា​នេះ សំរាម​ជា​ផ្នែក​ធំ​មួយ​ធ្វើ​ឲ្យ​ក្នុង​ផ្ទះ ឬ​ទីក្រុង​មួយ​បាត់​បង់​សោភណភាព ហើយ​ក៏​បង្ក​ឲ្យ​មាន​ខ្យល់​ពុល​កើត​ឡើង​ដែរ។

ការ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​សារធាតុ​គីមី​ចេញ​មក​ក្រៅ អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ក្មេងៗ និង​មនុស្ស​ចាស់​ដែល​មាន​សុខភាព​ខ្សោយ​ងាយ​ប្រឈម​នឹង​គីមី​ពុល​នេះ ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា​ណាស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

នៅ​ពេល​ដែល​យើង​នៅ​ក្បែរ ឬ​ហិត​ក្លិន​សំរាម​ចូល​ទៅ​ក្នុង​ខ្លួន​យូរ​ៗទៅ សុខភាព​នឹង​ចុះ​ទ្រុឌទ្រោម ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​មិន​ខាន។ ក្រៅ​ពី​បង្ក​ជា​ជំងឺ​ប៉ះពាល់​សុខភាព ការ​ចោល​សំរាម​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ជា​​យ​ថា​ហេតុ​ណា​មួយ​ដល់​មនុស្ស​យើង​គ្រប់​បាន​ផង​ដែរ​ដូច​៖

១.​ឆ្លង​មេរោគ

ឆ្លង​មេរោគ​ដល់​ស្បែក ឬ​ឈាម (បើ​យើង​ប៉ះពាល់​នឹង​សំរាម​ផ្ទាល់ ឬ​ប៉ះពាល់​ពេល​មាន​ដំបៅ​)

– ឆ្លង​មេរោគ​ភ្នែក និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម

– កើត​ជំងឺ​ផ្សេងៗ (បើ​យើង​ត្រូវ​សត្វ​ស៊ី​សំរាម​ជា​អាហារ​ខាំ ដូច​ជាកណ្ដុរ។ល។)

ឆ្លង​មេរោគ​ដល់​ក្រពះ-ពោះ​វៀន (តាម​រយៈ​សត្វ​រុយ​ទុំ​លើ​សំរាម រួច​ទុំ​លើ​ចំណី​អាហារ​យើង​ញ៉ាំ)

២.ជំងឺ​រ៉ាំរ៉ៃ

អ្នក​ធ្វើ​ការ​ជា​មួយ​សំរាម​ច្រើន អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ឬ​អាច​ឈាន​ដល់​កើត​ជំងឺ​មហារីក​ក៏​មាន។

វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ថា ដើម្បី​ការពារ​ផល​ប៉ះពាល់​ទាំង​នេះ ដល់​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​ជុំ​វិញ​ខ្លួន យើង​ត្រូវ​រៀប​ចំ​ទុក​ដាក់​សំរាម​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ ទើប​ធានា​បាន​នូវ​សុខភាព​ល្អ ហើយ​កន្លែង​យើង​រស់​នៅ​ក៏​មាន​សោភណ្ឌភាព​ស្អាត។

យក​ល្អ បើ​អាច​គួរ​បែង​ចែក​សំរាម​ស្ងួត សើម ប្លា​ស្ទីក ឬ​កែវ​ស្រួច តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រួល​ដល់​អ្នក​ប្រមូល​សំរាម ហើយ​យើង​ក៏​អាច​ជួយ​បង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ​មិន​ឲ្យ​កើត​ឡើង​បាន​ដែរ។ ​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ខ្យល់កខ្វក់​ក្នុង​បរិយាកាសជាឃាតករលាក់​មុខ ត្រូវ​ប្រុងប្រយ័ត្ន​

ញ៉ាំសាច់ត្រីអាចជួយ​ស្រ្តី​វ័យចំណាស់ ការពារខួរក្បាល​ពី​បញ្ហា​បង្កដោយ​ខ្យល់ពុលបាន​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម