backup og meta

ដក​ដង្ហើម​វែង​ហើយ​ញាប់ ​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដក​ដង្ហើម​វែង​ហើយ​ញាប់ ​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោសិកា​របស់​យើង​ត្រូវការ​អុកស៊ីសែន​ ដើម្បី​​ទទួល​បាន​ថាមពល​ ហើយ​ការ​ដកដង្ហើម​​អាច​ជួយ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីសែន​ពី​ខ្យល់​។ នៅ​ពេល​សម្រាក​ ជា​ធម្មតា​ យើង​ដកដង្ហើម​​ក្នុង​អត្រា​១២ទៅ២០​ដង​ក្នុង​មួយ​​នាទី​។

ជួនកាល​ យើង​ក៏​អាច​ដក​ដង្ហើម​វែង​ៗ ដើម្បី​បំពេញ​អុកស៊ីសែន​​ដែល​បាត់បង់​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ ​ស្ថិត​នៅ​រយៈ​ទទឹង​ខ្ពស់ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ ពេល​ខ្លះ ការ​ដកដង្ហើម​វែង​ ហើយ​ញាប់​  ​​ជា​មធ្យោបាយ​ជួយ​ឲ្យ​ការ​ដកដង្ហើម​ប្រសើរ​ឡើង​ចំពោះ​អ្នក​ដែល​​មាន​បញ្ហា​សួត ឬ​ដើម្បី​ឲ្យ​អារម្មណ៍​របស់​យើង​បាន​​ធូរ​ស្បើយ​។

ការ​ដកដង្ហើម​វែង​ហើយ​ញាប់​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?

​ជាក់​ស្ដែង​ ការ​ដកដង្ហើម​វែងហើយ​ញាប់​ កើត​ឡើង​ដោយ​សារ​តែ​​ប្រតិកម្ម​​​នៃ​រាងកាយ​ទៅ​លើ​​សកម្មភាព​​​ ឬ​​លក្ខខណ្ឌ​​បរិស្ថាន​​ណាមួយ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ មូលហេតុ​​នៃ​ការ​ដកដង្ហើម​វែង​ហើយ​ញាប់​ អាច​រួមមាន​៖

លក្ខខណ្ឌ​រាងកាយ

  • ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​
  • បញ្ហា​នៃ​ការ​គេង​ ដូចជា​ការ​ដកដង្ហើម​​ខ្លី​ ហើយ​យឺតៗ  និង​ការ​គេង​បាត់ដង្ហើម​
  • អាកាសធាតុ​ត្រជាក់​
  • ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់​

បញ្ហា​ជំងឺ​

  • ជំងឺ​ខ្វះ​ឈាម​
  • ជំងឺ​ហឺត​
  • ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ
  • ​ជំងឺ​ភ័យ​ស្លន់ស្លោ
  • ​ជំងឺ​Metabolic acidosis
  • ជំងឺ​បេះដូង
  • ការ​ដកដង្ហើម​មិន​ប្រក្រតី

ពិបាកដកដង្ហើម

យើង​អាច​ព្យាបាល​ការ​ដកដង្ហើម​វែងហើយ​ញាប់ ​ដោយ​របៀប​ណា​?

ជា​ទូ​ទៅ ការ​ដកដង្ហើម​វែងហើយ​​ញាប់​ គឺ​ជា​រឿង​​ធម្មតា និង​មិន​ត្រូវការ​ការ​ព្យាបាល​ណា​មួយ​ឡើយ​។ ប៉ុន្តែ​ ប្រសិនបើ​អាការៈ​នេះ​កើត​ឡើង​ជា​ញឹកញាប់​ វា​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ ហេតុ​នេះ​ហើយ​ ការ​ព្យាបាល​អាការៈ​នេះ​ត្រូវ​​ធ្វើ​ឡើង​ ដោយ​ផ្អែក​ទៅ​លើ​ការ​​កំណត់​រោគ​សញ្ញា​ដោយ​គ្រូពេទ្យ​ជំនាញ។​ ក្នុង​ករណី​ដែល​​គ្នា​យើង​ចេះ​តែ​ដកដង្ហើម​វែង​ ហើយ​ញាប់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​Hyperpnea: Is deep breathing always a sign of an underlying condition?

https://www.apollo247.com/blog/article/hyperpnea-deep-breathing-always-sign-underlying-condition

Breathing Symptoms

https://www.healthgrades.com/right-care/lungs-breathing-and-respiration/breathing-symptoms

Dyspnea

https://www.ncbi.nlm.nih.gov/books/NBK357/

កំណែ​ប្រែបច្ចុប្បន្ន

19/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផ្តាសាយធំមានអាការៈស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ

ខ្យល់ប៉ុន្មានប្រភេទនេះអាចបង្កជំងឺផ្លូវដង្ហើម-សួតធ្ងន់ធ្ងរ ត្រូវចេះប្រយ័ត្ន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម