brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មានអាការៈ ៨ នេះ អាចថាមានជំងឺស្ទះសួតរុំារ៉ៃ

ជំងឺស្ទះសួតរុំារ៉ៃ (COPD) គឺជាជំងឺរលាកសួតរុំារ៉ៃដែលបណ្តាលឱ្យស្ទះខ្យល់ និង​​ធ្វើឱ្យយើង​ពិបាក​ដក​ដង្ហើម។ ភាគច្រើនយើងមិនដឹងថា យើងមានជំងឺ​ស្ទះសួតរុំារ៉ៃទេ រហូតដល់ជំងឺ​នេះ​វិវដ្ដ​ដល់ដំណាក់កាលចុងក្រោយ។ ពេលខ្លះយើងគ្រាន់តែគិតថាយើងហត់ ឬមិនសូវមានកម្លាំង​ដោយសារ​យើង​ចាស់​​ជាងមុនប៉ុណ្ណោះ។ តើជំងឺស្ទះសួតររុំារ៉ៃមានអាការៈអ្វីខ្លះ?

មានអាការៈ ៨ នេះ អាចថាមានជំងឺស្ទះសួតរុំារ៉ៃ

ស្វែងយល់ពីជំងឺហឺត ចុចទីនេះ

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

រោគសញ្ញា និងអាការៈរបស់ជំងឺស្ទះសួតរ៉ាំរ៉ៃអាចមានដូចជា៖

  • ហត់ជាពិសេសអំឡុងពេលហាត់ប្រាណ
  • ឮសូរសម្លេងពេលដកដង្ហើម
  • តឹងទ្រូង
  • ក្អករុំារ៉ៃដែលមានស្លេស្មថ្លា ពណ៌ស លឿង ឬបៃតង
  •  ឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់
  • គ្មានកម្លាំង
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ
  • ហើមកជើង ប្រអប់ជើង ឬជើង

មានអាការៈ ៨ នេះ បញ្ជាក់ថាយើងមានជំងឺស្ទះសួតរុំារ៉ៃហើយ

ការប៉ះពាល់នឹងសារធាតុដែលបំផ្លាញសួត និងផ្លូវដង្ហើមយូរអាច​បណ្តាលឱ្យយើង​​កើតជំងឺ​ស្ទះសួត​រ៉ាំរ៉ៃ។ យើងអាចការពារ ឬកាត់បន្ថយការកើតជំងឺស្ទះ​សួតរុំារ៉ៃដោយ៖

  • បញ្ឈប់ការជក់បារី
  • កុំជក់បារី
  • ចៀសវាង​ការស្រូបផ្សែងបារី
  • ចៀសវាង​ការប៉ះពាល់ ឬស្រូបផ្សែង ឬចំហាយគីមី ឬធូលីដីជាដើម

ជំងឺស្ទះសួតរុំារ៉ៃព្យាបាលមិនជាទេ តែបើយើងសង្កេតថាមានរោគសញ្ញា ឬអាការៈដូចខាង​លើត្រូវ​ទៅ​ពិនិត្យជាបន្ទាន់ ព្រោះការព្យាបាលជំងឺនៅដំណាក់​​ស្រាល ឬដំបូងអាចទប់ស្កាត់​ជំងឺពី​ការវិវឌ្ឍ​ទៅ​ជាធ្ងន់ធ្ងរ។

អត្ថបទពាក់ព័ន្ធ

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 22/05/2023