backup og meta

កុំថាមិនអី! វីរុសផ្ដាសាយធំ អាចបង្កឲ្យរលាកខួរក្បាល និងសាច់ដុំបេះដូង

កុំថាមិនអី! វីរុសផ្ដាសាយធំ អាចបង្កឲ្យរលាកខួរក្បាល និងសាច់ដុំបេះដូង

បើ​យើង​ឈឺ​ផ្ដាសាយ សឹង​តែ​ថា មិន​បាច់​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ក៏​យើង​អាច​ជា​មក​វិញ​លឿន​ដែរ ព្រោះ​វា​ជា​ជំងឺ​ទូទៅ​មួយ​កើត​ឡើង​លើ​មនុស្ស​យើង​ទៅ​ហើយ។ ប៉ុន្តែចំពោះ​ជំងឺ​ផ្ដាសាយ​ធំ គឺ​មិន​ដូច​គ្នា​ទេ បើ​យើង​ឈឺ​ហើយ​វា​អាច​បង្ក​ជា​ផល​វិបាក​ច្រើន​ដល់​សុខភាព​យើង។

ជំងឺ​ផ្ដាសាយ​ធំ (ភាសា​បច្ចេកទេស Influenza) ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត។ ជា​រឿយៗ គ្នា​យើង​មួយ​ចំនួន​ងាយ​យល់​ច្រឡំ​ផ្ដាសាយ​ធំ នឹង​ផ្ដាសាយ​ធម្មតា ទាំង​ពីរ​នេះ បង្ក​ឡើង​ដោយ​វីរុស​ផ្សេង​គ្នា ហើយ​ជំងឺ​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព មិន​ដូច​ផ្ដាសាយ​ធម្មតា​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

ផ្ដាសាយ​ធំ​អាច​បង្ក​ជា​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ណា​ខ្លះ?

បើ​យើង​ធ្វេស​ប្រហែស​នឹង​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​ប៉ះពាល់​សុខភាព​ច្រើន​ដូច​ជា៖

– រលាក​សួត ខួរក្បាល ជាលិកា​សាច់​ដុំ និង​សាច់​ដុំ​បេះ​ដូង

– ខ្សោះ​ជាតិ​ទឹក

– ឆ្លង​មេរោគ​នៅ​ត្រចៀក

-​ សរីរាង្គ​ដំណើរ​ការ​មិន​ល្អ ឬ​អាច​បាត់​បង់​អាយុ​ជីវិត​ជាដើម។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង CDC អាមេរិក បើ​យើង​ជា​អ្នក​មាន​សុខភាព​ល្អ​ធម្មតា យើង​កម្រ​នឹង​រង​ផល​ប៉ះពាល់​អស់​ទាំង​នេះ​ណាស់ ប៉ុន្តែ​ជំងឺ​ផ្ដាសាយ​ធំ​អាច​ជា​ហានិភ័យ​សុខភាព​ខ្ពស់​ទៅ​ដល់​ក្រុម​មនុស្ស​មួយ​ចំនួន​មាន មនុស្ស​ចាស់ (អាយុ​៦៥​ឆ្នាំ​ឡើង) ទារក និង​កុមារ ស្ត្រី​ពពោះ មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ការពារ​ខ្សោយ។

ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​បង្ក​ឡើង​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ឬ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​ធំ​ដោយ​ក្បូន​សាមញ្ញ​ៗ​ទាំង​នេះ​បាន​ដូចជា៖

១. មាន​អនាម័យ​ខ្ពស់ (លាង​ដៃ​ឲ្យ​បាន​ស្អាត)

២. ជូត​សម្អាត​ផ្ទៃ​វត្ថុ​នា​នា ជាមួយ​ថ្នាំ​សម្លាប់​មេរោគ

៣. ខ្ទប់​មាត់ ឬ​ច្រមុះ​ពេល​ក្អក ឬ​កណ្ដាស់

៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ (៨ម៉ោង/យប់)

៥. ហាត់​ប្រាណ​ទៀងទាត់ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្មេងៗចូលចិត្តញ៉ាំការ៉េម នាំឲ្យផ្ដាសាយមែនអត់?

ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម