backup og meta

កំពូល​អាហារ​ទាំង​៦​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​យ៉ាង​ស័ក្ដិសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូល​អាហារ​ទាំង​៦​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​យ៉ាង​ស័ក្ដិសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​ផ្ដាសាយ​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ភាគ​ច្រើន​តែងតែ​​​មាន​អារម្មណ៍​ល្ហិតល្ហៃ​ ក៏​ដូចជា​ពិបាក​ក្នុង​ខ្លួន។ ប៉ុន្តែ តើ​យើង​គប្បី​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​បែប​ណា​ ដើម្បី​ឲ្យ​ជំងឺ​ផ្ដាសាយ​​ឆាប់​ជា​សះស្បើយ​ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​កាន់​តែ​រឹងមាំ?

១. ម្ទេស​សម្រាប់​បង្កើន​ចំណង់​អាហារ​ឡើង​វិញ​

ជា​ទូ​ទៅ យើង​តែងតែ​បាត់បង់​ចំណង់​អាហារ​នៅ​ពេល​ដែល​យើង​មិន​ស្រួល​ខ្លួន ពីព្រោះ​តែ​អាហារ​មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​ពី​មុន​។ យ៉ាង​ណា​មិញ អាហារ​ហឹរ​មាន​គុណប្រយោជន៍​​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ និង​សម្រួល​ដល់​ការ​ដកដង្ហើម​។ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​​​រសជាតិ​អាហារ​ត្រលប់​មក​រក​សភាព​ដូច​មុន​វិញ​។

២. បំពេញ​ជាតិ​ទឹក​ជាមួយ​នឹង​ទឹក​ដូង​

ការ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ដូង ឬ​ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​អេឡិចត្រូលីត​ ដើម្បី​បំពេញ​ជាតិ​រ៉ែ ដូចជា​ប៉ូតាស្យូម​ និង​សូដ្យូម។

៣. ទឹក​ដោះ​គោ​ជូរ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ប្រមាណ​៧០%​​គឺ​ប្រមូលផ្ដុំ​នៅ​ក្នុង​ក្រពះ​ ដូច្នេះ​ហើយ​​ការ​បញ្ចូល​បាក់តេរី​ល្អ​ៗ​ក្នុង​ក្រពះ អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ក៏​ដូចជា​មាន​សុខភាព​រឹងមាំ​។ ទឹក​ដោះ​គោ​ជូរ ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ហើយ​ក៏​ជា​អាហារ​ដែល​ស័ក្ដិសម​សម្រាប់​ជំងឺ​ផ្ដាសាយ​ផង​ដែរ​។

ផ្តាសាយ៤

៤. តែ​បៃតង​សម្រាប់​ប្រឆាំង​នឹង​អុកស៊ីតកម្ម​

ជាមួយ​គ្នា​នេះ​ដែរ តែ​បៃតង​មិន​ត្រឹម​តែ​បំពេញ​​ជាតិ​ទឹក​ដល់​រាងកាយ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សម្រាប់​ប្រយុទ្ធ​នឹង​ពពួក​រ៉ាឌីកាល់​សេរី​។ ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​​រង​ផល​ប៉ះពាល់​ នៅ​ពេល​ដែល​យើង​​កើត​ជំងឺ​ផ្ដាសាយ ហើយ​ការ​ញ៉ាំ​តែ​បៃតង​ក្ដៅ​ជាមួយ​នឹង​ទឹក​ឃ្មុំ​អាច​បើក​ផ្លូវ​​ដង្ហើម​របស់​យើង​ឲ្យ​ដំណើរការ​ប្រក្រតី​ឡើង​វិញ​។

៥. ខ្ទឹម​ស​អាច​សម្លាប់​មេរោគ​

ខ្ទឹម​ស​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​បាក់តេរី និង​វីរុស​។ ជាក់​ស្ដែង ខ្ទឹម​ស​ឆៅ​អាច​ជួយ​កាត់បន្ថយ​អាការៈ​គ្រុន​​ផ្ដាសាយ​បាន​យ៉ាង​អស្ចារ្យ ហើយ​យើង​ក៏​អាច​បញ្ចូល​វា​ទៅ​ក្នុង​គ្រឿង​ផ្សំ​នៃ​អាហារ​ដើម្បី​កម្ចាត់​អាការៈ​គ្រុន​ផ្ដាសាយ​នេះ​​ដូច​គ្នា​។

៦. ក្រូច​ឆ្មារ និង​ផ្លែ​ក្រូច​សម្រាប់​​​បង្កើន​វីតាមីន​C

​វីតាមីន​C​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C​មាន​ដូចជា​ផ្លែ​ក្រូច ក្រូច​ឆ្មារ ស្រ្តប៊ឺរី និង​ប៉េងប៉ោះ​​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​ទាំង​នេះ​​ជា​ប្រចាំ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​អាការៈ​គ្រុន​ផ្ដាសាយ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Healthy Foods to Eat When You Have The Flu – And What Not to Eat

https://parenting.firstcry.com/articles/magazine-healthy-foods-to-eat-when-you-have-the-flu-and-what-not-to-eat/

What to eat when you have the flu, recommended by doctors

https://www.insider.com/what-to-eat-when-you-have-the-flu

What Should You Eat When You Have the Flu? These 25 Foods Might Just Help You Recover Faster

https://parade.com/1072333/nicolepajer/what-to-eat-when-you-have-the-flu/

កំណែ​ប្រែបច្ចុប្បន្ន

30/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការពិតអំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?

ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម