backup og meta

ធ្លាប់តែរដូវមកទៀងទាត់ តែប្រែមិនទៀងវិញ អាចមកពីលក្ខខណ្ឌប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2020

    ធ្លាប់តែរដូវមកទៀងទាត់ តែប្រែមិនទៀងវិញ អាចមកពីលក្ខខណ្ឌប៉ុន្មាននេះ

    ជា​ទូទៅ​វដ្ត​រដូវ​របស់​ស្ត្រី​មាន​ចន្លោះ​ពី ២១-២៨ថ្ងៃ ហើយ​បើ​​តាម​ក្បូន​ពេទ្យបានកំណត់ថា ​​វដ្ត​វដ្ត​រដូវ​ទៀង​ទាត់​របស់​ស្ត្រីមាន ​២៨​ថ្ងៃ។ តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​ឲ្យ​ដឹង​ថា ស្រ្តី​ធ្លាប់​តែ​មាន​រដូវ​មក​ទៀង​ទាត់ តែ​ប្រែ​មិន​ទៀង​វិញ អាច​មក​ពី​មូលហេតុ​៧​យ៉ាង​នេះ។

    លក្ខខណ្ឌ​ធ្វើ​ឲ្យ​រដូវ​ប្រែប្រួល៖

    ១. ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖ ដោយ​ហេតុ​ថា ថ្នាំ​ពន្យារ​កំណើត​មាន​សាធាតុ​សកម្ម​ជា​អ័រម៉ូន បែប​នេះ​ប្រើ​ទៅ​ធ្វើ​ឲ្យ​រដូវ​ស្ត្រី​មួយ​ចំនួន​ក៏​ប្រែប្រួល​ដែរ។

    ២. មានផ្ទៃពោះ៖ អ័រម៉ូន​ប្រែប្រួល​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​មក​រដូវ​មិន​ទៀង​ដែរ។

    ៣. មាន​វិបត្តិ​ផ្លូវ​ចិត្ត៖ កាលណា​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត ដូចជា​​ថប់បារម្ភ បាក់ទឹកចិត្ត ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ជា​ខួរក្បាល​ដំណើរ​ការ​មិន​ល្អ អាច​ធ្វើ​ឲ្យ​រដូវ​មាន​ការ​ប្រែប្រួល។

    ៤. ចំណីអាហារ៖ ស្ត្រី​ខ្លះ​ដែល​ផ្លាស់​ប្តូរ​ចំណី​អាហារ អាច​តម​ខ្លាំង​ពេក​ក៏​ជះ​ឥទ្ធិពល​ដល់​វដ្ត​រដូវ​ដែរ។

    ៥. លំហាត់​ប្រាណ៖ ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ពេក ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ជា​ខួរក្បាល ធ្វើ​ឲ្យ​រដូវ​ប្រែប្រួល​ដែរ។

    ៦. កត្តា​អាយុ៖ នៅ​ពេល​ស្ត្រី​អាយុ​កាន់​តែ​ច្រើន អ៊ីចឹង​រដូវ​មាន​ទំនោរ​ទៅ​រក​ភាព​មិន​ប្រក្រតី។

    ៧. កត្តា​វេជ្ជសាស្ត្រ៖ អាច​មក​ពី​កត្តា​ជំងឺ ឬ​កត្តា​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ទាត់​ដែរ ដូចជា​ជា​ការ​លាក​នៅ​ក្នុង​អាង​ត្រគាក ការ​ក​រោគ​នៅ​ក្នុង​ស្បូន  និង​ដុំ​នៅ​ស្បូន​ជាដើម។

    រដូវមិនទៀង
    វេជ្ជបណ្ឌិត ពឹង ជុតិមា ​នាយិកាសេវាកម្មគ្លីនិករ៉ាក់

    លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា “ការ​មក​រដូវ​ជា​លក្ខណៈ​ធម្មជាតិ ដោយ​ស្ត្រី​ខ្លះ​គាត់​មក​រដូវ​ទៀង​ទាត់​ចា​ប់តាំង​ពី​គ្រប់​ការ​មក​រហូត ប៉ុន្តែ​ស្ត្រី​ខ្លះ​ទៀត​មាន​រដូវ​មិន​ទៀង​ទាត់​តាំង​ពី​គ្រប់​ការ​រហូត​មក ដែល​ជា​លក្ខណៈ​ធម្មជាតិ​របស់​គាត់។ អ៊ីចឹង​យើង​មិនមាន​អ្វី​ដែល​ត្រូវ​​កែ​លម្អ​ទេ ព្រោះ​នេះ​ជា​ច្បាប់​ធម្មជាតិ​របស់​មនុស្ស”

    ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​ស្ត្រី​មាន​វដ្ត​រដូវ​មួយ​ដែល​ទៀង​ទាត់​ហើយ ស្រាប់​តែ​ពេលណា​មួយ​វដ្ត​រដូវ​មាន​ការ​ផ្លាស់ប្តូរ ជា​ចំណុច​ដែល​ស្ត្រី​ត្រូវ​តែ​ចាប់អារម្មណ៍ ហើយ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មូល​ហេតុ តើ​ការ​ប្រែប្រួល​វដ្ត​រដូវ​បណ្តាល​មក​ពី​អ្វី?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម