backup og meta

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

សម្រាប់​ស្ត្រី​ដែល​ចង់​ជ្រើសរើសមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​ឲ្យ​សក្ដិសម ពិតជា​ពិបាក​បន្តិច​ហើយ ដោយសារ​ត្រូវ​អាស្រ័យ​លើ​សុខភាព​យើង​ផង​ដែរ។ មួយ​វិញ​ទៀត​ខ្លាច​ប្រើ​វិធី​ពន្យារ​កំណើត​មិន​ត្រូវ​នឹង​សុខភាព បណ្ដាល​ឲ្យ​ធាត់ ឬ​ស្គម​ជាដើម។

វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា វិធី​ពន្យារ​កំណើត​មាន​ច្រើន​ប្រភេទ​ណាស់ តែ​ស្ត្រី​មួយ​ចំនួន​បាន​អះអាង​ថា ប្រើ​មធ្យោបាយ​មួយ​នេះ​មិន​ត្រូវ មួយ​នោះ​មិន​ត្រូវ។ ក្នុង​ចំណោម​មធ្យោបាយ​ជាច្រើន​លោក​បាន​ផ្ដល់​ដំបូន្មាន​ថា ដាក់​កង​ក្នុង​ស្បូន ជា​មធ្យោបាយ​ពន្យារ​កំណើត​សក្ដិសម​នឹង​ស្ត្រី​ទូទៅ។

លោក​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​បញ្ជាក់​ថា មធ្យោបាយ​ពន្យារ​កំណើត​ដោយ​ដាក់​កង​ក្នុង​ស្បូន ជួយ​ការពារ​មិន​ឲ្យ​មាន​កូន​រយៈពេល​យូរ និង​មិន​ធ្វើឲ្យ​យើង​បារម្ភ​រឿង​ភ្លេចភ្លាំង​ដូច​ថ្នាំ​លេប និង​ថ្នាំចាក់ជាដើម។

មួយ​វិញ​ទៀត​មធ្យោបាយ​ពន្យារ​កំណើត​ប្រភេទ​នេះ​មិន​បណ្ដាល​ឲ្យ​យើង​ទៅ​ជា​ធាត់ ឬ​ស្គម​ឡើយ គឺ​សមស្រប​បំផុត​ហើយ។ ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ជាង ១០ ប្រភេទ វិធី​មួយ​នេះ​សក្ដិសម និង​ល្អ​ចំពោះ​សុខភាព ដែល​ស្ត្រី​គួរ​ពិចារណា។

ចំពោះ​អត្ថប្រយោជន៍​នៃ​កង​ដាក់​ក្នុង​ស្បូន គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ពន្យារ​កំណើត មិន​រំខាន​ដល់​ការ​រួមភេទ អាច​មាន​កូន​នៅ​ពេល​ដែល​យក​កង​ចេញ​វិញ និង​មិន​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​មាន​កូន ឡើយ​ក្រោយ​ពី​ដោះ​កង​ចេញ អាច​ពន្យារ​កំណើត​យ៉ាង​ហោច​ណាស់​១០ឆ្នាំ មាន​តម្លៃ​ថោក មិន​មាន​ផល​រំខាន​ដោយសារ​ជាតិ​អ័រម៉ូន និង​សមស្រប​សម្រាប់​ស្ត្រី​ដែល​កំពុងបំបៅ​ដោះ​កូន។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រ្តីមានបញ្ហាទាំងប៉ុន្មាននេះ មិនគួរញ៉ាំថ្នាំគ្រាប់ពន្យារកំណើតឡើយ

នេះជាមូលហេតុ លេបថ្នាំពន្យារកំណើតហើយនៅតែមានកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម