ភាពល្អូកល្អិនរវាងគូស្នេហ៍ ប្ដីប្រពន្ធ មិនមែនសម្ដៅដល់តែរឿងលើគ្រែមួយមុខនោះទេ។ ពេលខ្លះដៃគូយើងអាចមានបញ្ហាសុខភាព ឬទើបសម្រាលកូនជាដើម ដែលមិនអាចរួមភេទបាន។ គូស្នេហ៍ខ្លះគិតថា ការមិនបានរួមភេទជាមួយគ្នាក្នុងរយៈពេលយូរអាចធ្វើឲ្យដៃគូហាក់ឆ្ងាយគ្នា។ តាមពិត មិនដូចនោះទាំងស្រុងទេ យើងនៅមានវិធីច្រើនយ៉ាងទៀត ធ្វើឲ្យជីវិតស្នេហានៅស្អិតល្មួតបានដោយមិនបាច់តែរួមភេទ។