ពេលខ្លះមិនចាំបាច់និយាយអ្វីទាំងអស់ អាចបង្ហាញពីសកម្មភាពណាមួយធ្វើឲ្យយើងពេញចិត្ដ។ ត្រូវចាំក្នុងចិត្ដថា ដៃគូ មិនចង់បានអ្វីក្រៅពីក្រៅពីមានសេចក្ដីសុខជាមួយគ្នានោះទេ ហេតុនេះបើមានអ្វីមួយកើតឡើង គួរនិយាយជាមួយគ្នា។
៤- អត់សូវមានអារម្មណ៍ដូចមុន មកពីមូលហេតុអីទៅ?
ចំណង់ផ្លូវភេទថយចុះ ច្រើនកើតឡើងនៅពេលយើងមានអាយុកាន់តែច្រើន ហើយចំពោះស្រីៗ អាចកើតមានអំឡុងពេលបម្រែបម្រួលអ័រម៉ូនក្រោយអស់រដូវ។ បើគ្នាយើងបាត់ចំណង់ផ្លូវភេទ ជំហានដំបូង ត្រូវរកមូលហេតុឲ្យឃើញជាមុន អាចពិគ្រោះជាមួយគ្រូពេទ្យឲ្យបានញឹកញាប់ និងធ្វើតេស្ដឈាមមួយចំនួន ដើម្បីរកមើលបម្រែបម្រួលអ័រម៉ូន។ ត្រូវប្រាកដថា ចំណង់ផ្លូវភេទថយចុះ អាចបណ្ដាលមកពីប្រសិទ្ធភាពថ្នាំពេទ្យណាមួយដែរអត់? ត្រូវគេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារល្អៗសម្រាប់សុខភាព។ បន្ទាប់មក ពិនិត្យមើលកម្រិតស្ត្រេសយើងកំពុងមានផងទៅ បើស្ត្រេសខ្លាំង ហើយត្រូវការរកជំនួយ ត្រូវក្លាហានស្វែងរកប្រឹក្សាឲ្យបានឆាប់រហ័ស។ ជាចុងក្រោយ ត្រូវមានពេលសម្រាប់ខ្លួនឯង ធ្វើរឿងសប្បាយយើងខ្លួនចង់ធ្វើ។

អត្ថបទពាក់ព័ន្ធ៖
- ១៤ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ
- តំបន់ G-Spot អាថ៌កំបាំង និងសម្រើបបំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?
៥- ដៃគូធ្លាប់លួចមានអ្នកក្រៅ ធ្វើម៉េចទើបអាចបំភ្លេចអតីកាលនេះបាន?
ក្រោយពីមានរឿងផិតក្បត់កើតឡើង គ្នាយើងទាំងសងខាង នៅតែអាចជួសជុលទំនាក់ទំនងឲ្យប្រសើរវិញបាន។ ហើយជំហានដំបូង ចំពោះខាងប្រុស ឬខាងស្រី ដែលលួចមានអ្នកក្រៅ ត្រូវប្រាប់ឲ្យកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងនោះឲ្យអស់ និងអះអាងឲ្យបានច្បាស់ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍យើង។ អ្នកជំនាញ បានណែនាំ ឲ្យយើងទៅប្រឹក្សា ដើម្បីជួយឲ្យយើងរកឃើញមូលហេតុបណ្ដាលធ្វើឲ្យដៃគូយើង កើតចិត្តផិតក្បត់ ទៅរកអ្នកថ្មី និងស្វែងរកវិធីជួសជុលទំនាក់ទំនងស្នេហាឡើងវិញ។ របួសផ្លូវចិត្ដក្នុងគ្រួសារកាន់តែច្រើន អាចជាមូលហេតុចម្បងនាំឲ្យរឿងនេះកើតឡើង។ បើយើងអាចយល់ពីអារម្មណ៍ប្តី ឬប្រពន្ធយើង ស្វែងយល់ ស្តាប់ និងបង្ហាញការគាំទ្រគ្រប់ពេលដៃគូយើងត្រូវការ នោះចំណងស្នេហាយើង នឹងដើរទៅមុខដោយរលូន ទោះជាមានឧបសគ្គអ្វីក៏ដោយ។
៦- គួរប្រាប់អារម្មណ៍រួមភេទក្នុងក្តីស្រមៃយើងទៅដៃគូដោយវិធីណា?
ការចែករំលែកកអារម្មណ៍ស្រមើស្រមៃពីរឿងរួមភេទរបស់យើងទៅកាន់ដៃគូ អាចជារឿងគួរឲ្យខ្លាច ពិសេសបើមិនធ្វើបែបនេះពីមុនមក។ ត្រូវចាប់ផ្ដើមបង្កើតក្តីស្រមៃទាំងនោះ និងរក្សាវាទុកក្នុងបន្ទប់គេងយើង។ គ្នាយើង អាចសរសេរអ្វីយើងកំពុងស្រមៃនៅលើក្រដាស់សៀវភៅ ម្នាក់មួយខាង ហើយយកបិទវាបញ្ចូលគ្នា។ ពេលណាមួយសកម្មភាពរួមភេទធម្មតារបស់យើងពុះកញ្ជ្រោល ឬសុខស្រួលនោះ អាចទាញយកបញ្ជីមកធ្វើតាមបាន។ មានប្ដីប្រពន្ធជាច្រើនគូ ប្រើវិធីនេះបានជោគជ័យ ហើយបើទោះជាស្ដាប់សំដីនេះទៅ ដូចឆ្កួតក៏ពិតមែន ប៉ុន្តែបើយើងទាំងសងខាង យល់ព្រមបង្កើនភាពសប្បាយរីករាយជាមួយក្តីស្រមៃនេះ ចង់សាកល្បងអ្វីថ្មី យើងច្បាស់ជាភ្ញាក់ផ្អើល ដោយសារលទ្ធផលផ្លូវភេទកាន់តែប្រសើ តាមរយៈវិធីសាស្ត្រមួយនេះ។
៧- គួរបង្កើតពេលរួមភេទជាមួយបរិយាកាសរ៉ូមែនទិកដោយវិធីណា?
ប្ដីប្រពន្ធរវល់ច្រើន អាចនឹងភ្លេចពីរឿងលើគ្រែ ដោយសារតែពួកគេ រវល់ជាមួយការងារច្រើនពេក ឬមានបន្ទុកខ្លាំងពេក ហត់ពេក ឬបញ្ហាទាំងអស់កំពុងតែលាយឡំចូលគ្នា។ ប៉ុន្តែគ្នាយើងចាំបាច់ ត្រូវតែផ្ដល់ពេលវេលាសម្រាប់ជីវិតអាពាហ៍ពិពាហ៍ខ្លួន ទោះបីជារវល់ខ្លាំងយ៉ាងណាក៏ដោយ ជីវិតប្ដីប្រពន្ធទាមទារ ការផ្ដោតអារម្មណ៍ជាមួយគ្នាឲ្យបានច្រើន។ មិនត្រូវចាំរហូតដល់មានពេលទំនេរទើបរួមភេទនោះទេ ត្រូវចេះឆ្លៀតពេលបន្តិចបន្តួចពីការងារប្រចាំ ដើម្បីបង្កើតសេចក្តីសុខផ្លូវភេទ។ ត្រូវមានពេលវេលាពិសេសៗតែ ២នាក់ រៀងរាល់អាទិត្យ ចេះរៀបចំពេលវេលាប្រចាំថ្ងៃ ហើយក៏មិនត្រូវបដិសេធរឿងលើគ្រែច្រើនពេកដែរ។ ត្រូវយកទំនាក់ទំនង និងជីវិតផ្លូវភេទធ្វើជារឿងសំខាន់ ព្រោះបើយើងមិនបានរៀបពេលវេលាត្រឹមត្រូវទេនោះ វាក៏មិនអាចកើតឡើងបានដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕