ដងខ្លួនទាក់ទាញ សាច់សម៉ត់រលោង ធ្វើឲ្យស្រីៗគ្នាយើងជឿជាក់ កក់ក្តៅខ្លាំង ពិសេសអាចទាក់ទាញចិត្តប្តី មិត្តប្រុស មិនឲ្យបែកឆ្វេងទៀងផង។ ប៉ុន្តែបើនិយាយពីដងខ្លួន ក៏រាប់បញ្ចូលទាំងទ្វារមាសដែរ បើទោះស្អាតគ្រប់យ៉ាង ប៉ុន្តែទ្វារមាសមិនតឹងណែន ក៏អាចប៉ះពាល់អារម្មណ៍ដៃគូពេលរួមភេទបានដូចគ្នា។ នេះជាតិចនិកធម្មជាតិខ្លះៗ ជួយស្រីៗគ្នាយើងមានទ្វារមាសតឹងណែនវិញ កាន់តែជឿជាក់លើខ្លួនឯង។
១- មូលហេតុនាំឲ្យទ្វារមាសមិនតឹងណែន
ខុសគ្នាពីអ្វីដែលស្រីៗគ្នាយើងភាគច្រើនបានគិត និងធ្លាប់ឮ បញ្ហាទ្វារមាសរលុង ឬយារធ្លាក់ គឺមិនមានពាក់ព័ន្ធជាមួយនឹងការរួមភេទឡើយ។ ដូចនេះ យើងអាចនិយាយបានថា រួមភេទច្រើនដង មិនធ្វើឲ្យរូបរាងទ្វារមាសប្រែប្រួល ឬរលុងជាងមុននោះទេ ហើយមិនថាគ្នាយើងរួមភេទច្រើនដងយ៉ាងណា ឬប្រដាប់ភេទដៃគូយើងធំប៉ុនណា ក៏មិនអាចធ្វើឲ្យទ្វារមាសយារជាងមុននោះទេ។ ទ្វារមាសរលុង គឺដោយសារបាត់បង់ភាពយឺត ដែលបណ្ដាលមកពីមូលហេតុជាច្រើន អាចមានដូចជា ក្រោយពេលសម្រាលកូន ពេលដល់វ័យអស់រដូវ ឬអាចបណ្ដាលមកពីការវិវិត្តរបស់ដងខ្លួន ទៅតាមវ័យ។
២- របបអាហារជួយទ្វារមាសទឹកណែនឡើងវិញ
ពេលនិយាយដល់របបអាហារជួយទ្វារមាសតឹងណែនបាន ច្បាស់ជាធ្វើឲ្យស្រីៗភ្ញាក់ផ្អើលមិនខាន។ ប៉ុន្តែរបបអាហារតាមបែបធម្មជាតិ ពិតជាអាចជួយបន្តឹងទ្វារមាសយើងបានពិតមែន ដោយអាស្រ័យលើប្រភេទអាហារមានសារធាតុចិញ្ចឹម ដូចជា ញ៉ាំអាហារ និងទឹកបានគ្រប់គ្រាន់ ញ៉ាំបន្លែ ផ្លែឈើ សុទ្ធតែអាចធ្វើឲ្យអាងត្រគាកយើង តឹងណែនជាងមុន ព្រោះថា អាងត្រគាក ត្រូវការសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនសម្រាប់ទ្រទ្រង់ និងជួសជុលភាពយឺតនៅត្រង់តំបន់នោះ។
ស្រីៗគ្នាយើង អាចរៀបចំរបបអាហារឲ្យបានត្រឹមត្រូវ ដោយបន្ថែមអាហារមានផ្ទុកអ័រម៉ូនអឺស្ត្រូសែនពីធម្មជាតិ ដូចជា គ្រាប់ល្ងរ ផ្លែទទឹម សណ្ដែក ឬទឹកសណ្ដែក ការ៉ុត ផ្លែប៊ើរី និងផ្លែប៉ោមជាដើម។ ក្រៅពីបន្លែ និងផ្លែឈើទាំងអស់នោះ ស្រីៗក៏អាចញ៉ាំប្រភេទគ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនពីសាច់សុទ្ធ ក៏ជាប្រភេទអាហារល្អជួយភាពយឺតរបស់ទ្វារមាសបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកធម្មជាតិ មានប្រសិទ្ធភាព ដោះស្រាយបញ្ហាស្ងួតទ្វារមាស
- លិង្គមិនសូវរឹង? ចង់រឹងខ្លាំង រឹងបានយូរ តិចនិកហាត់ប្រាណនេះសក្តិសមបំផុត!
៣- ហាត់ប្រាណជួយទ្វារមានឲ្យតឹងណែន
មានវិធីហាត់ប្រាណមួយចំនួន អាចជួយដល់អាងត្រគាកយើង មានសុខភាពល្អ ក៏ជាផ្នែកមួយជួយបន្តឹងទ្វារមាសស្រី ឲ្យតឹងណែនល្អតាមបែបធម្មជាតិបាន ខណៈវិធីហាត់ប្រាណ គេនិយមធ្វើមាន៖
– ហាត់ប្រាណពង្រឹងសាច់ដុំត្រគាក (Kegel)៖ វិធីហាត់ប្រាណ Kegel ត្រូវបានគេទទួលស្គាល់ថា ជាវិធីបន្តឹងទ្វារមាសស្រីៗយ៉ាងមានប្រសិទ្ធភាព។ ដំណាក់កាលដំបូង ការហាត់ប្រាណមួយនេះ ត្រូវកំណត់សាច់ដុំឲ្យបានត្រឹមត្រូវ ហើយអំឡុងពេលបានពាក់កណ្ដាល ពេលកំពុងនោម ត្រូវខ្ជឹបទឹកនោមមួយភ្លែត ដើម្បីរកសាច់ដុំអាងត្រគាកដែលត្រឹមត្រូវ។ បន្ទាប់ពីនោមរួច ត្រូវគេងផ្ងារ និងសង្កត់សាច់ដុំ ដើម្បីធ្វើឲ្យមានការកន្ត្រាក់ ដោយធ្វើបែបនេះក្នុងរយៈពេលប៉ុន្មាននាទី សាកធ្វើម្ដងទៀត ពេលនោះ យើងនឹងចាប់ផ្ដើមឃើញលទ្ធផលពីវិធីហាត់មួយនេះ។ ត្រូវចាំថា វិធីហាត់ប្រាណពង្រឹងសាច់ដុំអាងត្រគាង អាចមានប្រសិទ្ធភាព ពេលយើងផ្ដោតលើសាច់ដុំអាងត្រគាកតែមួយមុខប៉ុណ្ណោះ។ ដូចនេះពេលហាត់ប្រាណ មិនគួរព្យាយាមបន្តឹងសាច់ដុំពោះ គូទ ឬសាច់ដុំភ្លៅក្នុងពេលតែមួយឡើយ។
– អង្គុយចោងហោង (Squatting)៖ ក្រៅពីការហាត់ប្រាណបែប Kegel ស្រីៗអាចសាកល្បងវិធីផ្សេងទៀត ដោយហាត់អង្គុយចោងហោង ភាសាបច្ចេកទេសហៅថា (Squat)។ សព្វថ្ងៃនេះ គេឃើញស្រីៗជាច្រើន ចាប់ផ្ដើមអង្គុយចោងហោងពេលហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អ និងមានដងខ្លួនស្រស់ស្អាត។ ប៉ុន្តែគ្នាយើង ក៏គួរពិនិត្យបន្ថែម ជាមួយវិធីហាត់ប្រាណមួយនេះ ដោយសារតែ មានស្រីជាច្រើនធ្វើវាមិនបានត្រឹមត្រូវនោះទេ។
ត្រូវឈរដោយកន្ធែកជើងចេញពីភ្លៅបន្តិច ដោយដាក់ម្រាមជើងចេញក្រៅប្រហែល ៣០ដឺក្រេ ហើយព្យាយាមទប់លំនឹង។ ស្រមៃដូចយើងកំពុងអង្គុយលើបង់ ហើយចាប់ផ្ដើមឈរដោយចង្អឺតម្រាមជើង។ ធ្វើបែបនេះដដែលឲ្យបានច្រើនដង យើងនឹងចាប់ផ្ដើមឃើញលទ្ធផលជាក់ជាមិនខាន។
បើគ្នាយើងមិនប្រាកដថា ធ្វើវាបានត្រឹមត្រូវ ឬអត់ អ្នកគួរតែរកគ្រូបង្វឹក ឬស្វែងរកការណែនាំបន្ថែមលើអ៊ីនធើណេត។ ពិសេស មុនពេលទៅទទួលព្យាបាលជាមួយគ្រូពេទ្យ ឬទទួលការវះកាត់ គួរសាកល្បងវិធីហាត់ប្រាណខាងលើសិន យើងអាចនឹងភ្ញាក់ផ្អើល បន្ទាប់ពីឃើញលទ្ធផលតាមរយៈការហាត់ប្រាណបែបនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]