១- មូលហេតុនាំឲ្យទ្វារមាសមិនតឹងណែន
ខុសគ្នាពីអ្វីដែលស្រីៗគ្នាយើងភាគច្រើនបានគិត និងធ្លាប់ឮ បញ្ហាទ្វារមាសរលុង ឬយារធ្លាក់ គឺមិនមានពាក់ព័ន្ធជាមួយនឹងការរួមភេទឡើយ។ ដូចនេះ យើងអាចនិយាយបានថា រួមភេទច្រើនដង មិនធ្វើឲ្យរូបរាងទ្វារមាសប្រែប្រួល ឬរលុងជាងមុននោះទេ ហើយមិនថាគ្នាយើងរួមភេទច្រើនដងយ៉ាងណា ឬប្រដាប់ភេទដៃគូយើងធំប៉ុនណា ក៏មិនអាចធ្វើឲ្យទ្វារមាសយារជាងមុននោះទេ។ ទ្វារមាសរលុង គឺដោយសារបាត់បង់ភាពយឺត ដែលបណ្ដាលមកពីមូលហេតុជាច្រើន អាចមានដូចជា ក្រោយពេលសម្រាលកូន ពេលដល់វ័យអស់រដូវ ឬអាចបណ្ដាលមកពីការវិវិត្តរបស់ដងខ្លួន ទៅតាមវ័យ។
២- របបអាហារជួយទ្វារមាសទឹកណែនឡើងវិញ
ពេលនិយាយដល់របបអាហារជួយទ្វារមាសតឹងណែនបាន ច្បាស់ជាធ្វើឲ្យស្រីៗភ្ញាក់ផ្អើលមិនខាន។ ប៉ុន្តែរបបអាហារតាមបែបធម្មជាតិ ពិតជាអាចជួយបន្តឹងទ្វារមាសយើងបានពិតមែន ដោយអាស្រ័យលើប្រភេទអាហារមានសារធាតុចិញ្ចឹម ដូចជា ញ៉ាំអាហារ និងទឹកបានគ្រប់គ្រាន់ ញ៉ាំបន្លែ ផ្លែឈើ សុទ្ធតែអាចធ្វើឲ្យអាងត្រគាកយើង តឹងណែនជាងមុន ព្រោះថា អាងត្រគាក ត្រូវការសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនសម្រាប់ទ្រទ្រង់ និងជួសជុលភាពយឺតនៅត្រង់តំបន់នោះ។
ស្រីៗគ្នាយើង អាចរៀបចំរបបអាហារឲ្យបានត្រឹមត្រូវ ដោយបន្ថែមអាហារមានផ្ទុកអ័រម៉ូនអឺស្ត្រូសែនពីធម្មជាតិ ដូចជា គ្រាប់ល្ងរ ផ្លែទទឹម សណ្ដែក ឬទឹកសណ្ដែក ការ៉ុត ផ្លែប៊ើរី និងផ្លែប៉ោមជាដើម។ ក្រៅពីបន្លែ និងផ្លែឈើទាំងអស់នោះ ស្រីៗក៏អាចញ៉ាំប្រភេទគ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនពីសាច់សុទ្ធ ក៏ជាប្រភេទអាហារល្អជួយភាពយឺតរបស់ទ្វារមាសបានដូចគ្នា។