ប្រមេះទឹកថ្លា

ជំងឺ​ប្រមេះ - ក្នុង​ផ្នែក​នេះ បង​ប្អូន​អាច​ស្វែង​យល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​មាន​ទៅ​ជា​ជំងឺ​ប្រមេះ ផលវិបាក ការ​ការពារ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកថ្លាបើមិនព្យាបាលត្រឹមត្រូវ ស្រីៗអាចប្រឈមអត់កូន ប្រុសៗមានបញ្ហាពងស្វាស

១– អ្វី​ជា​ជំងឺ​ប្រមេះ​ទឹក​ថ្លា ជំងឺ​ប្រមេះ​ទឹក​ថ្លា​ (Chlamydia) គឺ​ជា​ការ​ឆ្លង​បាក់តេរី​តាម​ការ​រួម​ភេទ​។ យើង​អាច​កើត​ជំងឺ​ប្រមេះ​ទឹកថ្លា​បាន​ប្រសិន​បើ​យើង​រួមភេទ​ដោយ​មិន​បាន​ការពារ​ (ទាំង​តាម​​ទ្វារមាស រន្ធគូទ ឬ​ការ​រួម​ភេទ​តាម​មាត់​) ជាមួយ​អ្នក​ដែល​មាន​មេរោគ​។ ២-តើ​ត្រូវធ្វើម៉េច​​ពេលដឹងថាមានជំងឺប្រមេះទឹកថ្លា សម្រាប់​អ្នក​មានជំងឺប្រមេះទឹកថ្លានៅដំណាក់កាលដំបូង​ ជាញឹកញាប់​មិន​មានរោគសញ្ញា​អ្វី​គួរឲ្យ​កត់សម្គាល់​ទេ។ រោគសញ្ញា (ប្រសិនបើមាន) នឹង​លេច​ឡើង​បន្ទាប់​ពីបាន​ប៉ះពាល់​ជាមួយ​អ្នកមានជំងឺបានមួយ ឬពីរសប្តាហ៍។ រោគសញ្ញាទូទៅនៃជំងឺប្រមេះទឹកថ្លាមាន៖​ – ឈឺចាប់ពេលនោម – ឈឺចាប់នៅផ្នែកខាងក្រោមពោះ – ធ្លាក់រំអិលនៅប្រដាប់ភេទ – ឈឺចាប់ពេលរួមភេទ (ចំពោះស្ត្រី) – ការមករដូវមិនទៀងទាត់ – ឈឺចាប់នៅពងស្វាស – ឈឺចាប់ និងហូរឈាមនៅរន្ធគូទ ប្រសិន​បើយើង​កត់សម្គាល់ថាមានរោគសញ្ញាណាមួយខាងលើ គួរ​ទៅជួបគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើយើង​រកឃើញថា​ដៃគូរបស់យើង​មានជំងឺប្រមេះទឹកថ្លាយើង​ខ្លួន​ឯង​ក៏​គួរតែរកជំនួយខាងផ្នែកវេជ្ជសាស្រ្តទោះបីជា​មិនទាន់​មានចេញ​រោគសញ្ញាអ្វីក៏ដោយ។ អត្ថបទពាក់ព័ន្ធ៖ ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង ៣- រោគវិនិច្ឆ័យនៃជំងឺប្រមេះទឹកថ្លា ជំងឺប្រមេះទឹកថ្លាអាចធ្វើរោគវិនិច្ឆ័យឃើញដោយធ្វើគំរូទឹកនោម ឬការយកសំណាក់ពីទ្វារមាស។ ៤- ការព្យាបាលជំងឺប្រមេះទឹកថ្លា ការព្យាបាលត្រឹមត្រូវអាចព្យាបាលជំងឺប្រមេះទឹកថ្លាបាន។ វារឿង​ជាសំខាន់ណាស់ដែលយើង​ត្រូវធ្វើតាមការណែនាំរបសគ្រូពេទ្យក្នុងការប្រើថ្នាំ ទោះបីជាយើង​លែងមានរោគ​សញ្ញា​ក៏​ដោយ។ ទោះជាយ៉ាងណាយើង​អាចកើតជំងឺប្រមេះទឹកថ្លាច្រើនដង ដូច្នេះគួរតែទៅពិនិត្យជំងឺនេះ​រៀងរាល់ ៣ ខែម្តងបន្ទាប់ពី​បាន​ជាសះស្បើយ​ហើយ​។ ៥- តើអ្វីនឹង​កើតឡើងប្រសិនបើមិនបានព្យាបាល ជំងឺប្រមេះទឹកថ្លាដែលមិនបានព្យាបាលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពបាន។ ចំពោះស្ត្រី​ អាចបណ្តាលឲ្យរលាក​ដល់​សរីរាង្គក្នុង​អាង​ត្រគាក និងធ្វើឲ្យ​ខូច​ប្រព័ន្ធបន្តពូជ​ដែល​បណ្តាលឲ្យមានកូនក្រៅស្បូន និងគ្មានកូន។ ចំណែក​បុរស​វិញ​អាច​នឹង​ទទួលរងនូវផលវិបាកតិចតួច។ ការឆ្លង​ជំងឺនេះ​អាច​រាល​ដាល​ដល់ពង​ស្វាស និងបង្ក​ឲ្យ​មានការឈឺចាប់ ឯការគ្មានកូនវិញអាចគឺកម្រមានណាស់សំរាប់បុរស។ ម៉្យាងវិញទៀតជំងឺប្រមេះទឹកថ្លា​ត្រូវបានគេជឿថានឹងបង្កើនហានិភ័យមួយក្នុងការឆ្លង​មេរោគ​អេដស៍​ដែរ​។ ៦- ផលប៉ះពាល់នៃជំងឺប្រមេះទឹកថ្លាលើស្រ្តីមានផ្ទៃពោះ ក្នុង​អំឡុងពេលសម្រាលកូន ម្តាយអាចចម្លង​ជំងឺប្រមេះទឹកថ្លាទៅកូនបាន។ ទារកមានហានិភ័យខ្ពស់នៃ​ការ​ឆ្លង​នៅ​ត្រង់​ភ្នែក និងជំងឺរលាកសួត។ ជំងឺ​ប្រមេះ​ទឹក​ថ្លា​ក៏បង្កើន​នូវហានិភ័យ​មួយ​ដែល​ធ្វើ​ឲ្យកូនកើត​មិន​គ្រប់​ខែ​ផង​ដែរ​។ ប្រសិនបើជាយើង​កំពុង​ពពោះ យើង​នឹង​ត្រូវ​ណែនាំឲ្យធ្វើតេស្តរក​មើល​ពីមេរោគ​នៃ​ជំងឺប្រមេះ​ទឹក​ថ្លា​ឲ្យបាន​ឆាប់​តាមដែលអាចធ្វើទៅបាន។ ការធ្វើរោគវិនិច្ឆ័យ […]

ស្វែងរក ប្រមេះទឹកថ្លា

ប្រមេះទឹកថ្លា

Gonorrhoea (​ជំងឺ​ប្រមេះ​ទឹក​បាយ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ប្រមេះទឹកបាយ? ប្រមេះទឹកបាយ សំដៅ​លើ​ជំងឺ​កាម​រោគ ឆ្លង​តាម​ការ​រួមភេទ​ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Neisseria gonorrhoeae ឬ Gonococcus។ ជំងឺ​នេះ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាមរយៈ៖ – ​រួមភេទ​តាម​ ទ្វារមាស ​មាត់ ​និង​រន្ធ​គូទ – ចែក​រំលែក​ឧបករណ៍​បង្កើន​ចំណង់​ផ្លូវ​ភេទ ដោយ​មិន​បាន​លាង​សម្អាត ឬ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ពេល​រួមភេទ​ជាមួយ​ឧបករណ៍​ទាំង​នោះ។ ២- ជំងឺ​ប្រមេះទឹកបាយ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​ប្រមេះទឹកបាយ គឺ​ងាយ​នឹង​ឆ្លង​បំផុត ​វា​កើត​ទៅ​លើ​ប្រុសៗ ច្រើន​ជាង​ស្រីៗ យ៉ាង​ណា យើង​នៅ​តែ​អាច​គ្រប់គ្រង​ហានិភ័យ​ឆ្លង​ជំងឺ​នេះ​បាន។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​ប្រមេះ​ទឹកបាយ​មាន​អ្វី​ខ្លះ? រោគសញ្ញា​ដែល​តែង​ជួប​ប្រទះ​មាន​ដូចជា : – សារធាតុរាវ​ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ – ឈឺចាប់​ពេល​នោម – ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ (ចំពោះ​ស្រ្ដី) – បង្ក​មេរោគ​ធ្ងន់ធ្ងរ ទៅ​លើ​ភ្នែក​ទារក​ទើប​កើត ប្រសិន​បើ​ម្ដាយ​មិន​បាន​ព្យាបាល​ជំងឺ​ប្រមេះទឹកបាយ​ត្រឹម​ត្រូវ។ បើ​មាន​មន្ទិល​សង្ស័យ​ចំពោះ​រោគសញ្ញា​ណា​មួយ​ សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត។ ៤- គួរ​ទៅ​ជួប​ពេទ្យ​នៅពេល​ណា​? គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត បើសិន​ជា​មាន​អការៈ​ដូច​ខាង​ក្រោម៖ – ឈឺ​ចុកចាប់​ពេល​នោម – ការ​ធ្លាក់​ស​ច្រើន – រដូវ​មិន​ទៀងទាត់ – រមាស់​រន្ធគូទ – ដំបៅ​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) – មាន​ឈាម​ហូរ​ចេញ​ពី​រន្ធគូទ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) – ឈឺ​ចុកចាប់​ពេល​បន្ទោរបង់ (មាន​ទាំង​ប្រុសៗ និង​ស្រីៗ) បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ណា​មួយ​តាម​ចំណុច​ខាង​លើ ឬ​មាន​មន្ទិល​សង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា […]


ប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកបាយ បើព្យាបាលអត់ទាន់អាចអត់កូនទាំងស្រី-ប្រុស

ស្មោះស្ម័គ្រ​ដៃ​គូ​ធ្វើអីៗនឹងគ្នា ម្ដងមួយៗ​ ​ងាយ​ឆ្លងជំងឺ​កាមរោគផ្សេងៗ​ ​តែបើ​​ព្យាបាល​ទាន់​ពេល​​ ​ប្រើថ្នាំ​បាន​ត្រឹមត្រូវ ​អាច​ជួយស្រោចស្រង់បាន។ បើ​អត់ទៅព្យាបាលទាន់ពេល ត្រៀមភ័យខ្លួនឲ្យហើយទៅ! “Hello គ្រូពេទ្យ" សូមលើក​យក​ជំងឺ​កាម​រោគ​មួយ​ប្រភេទ​តែង​កើត​លើ​ក្រុម​មនុស្ស​ឧស្សាហ៍​ស្មោះស្ម័គ្រដៃគូរួមភេទម្ដងមួយៗ។ ១- ជំងឺប្រមេះទឹកបាយ ប្រមេះ​ទឹកបាយ​ ជាជំងឺ​ចម្លង​ដោយ​បាក់តេរី ​តាម​ការ​រួមភេទ ​កើតលើ​ប្រុសៗ និងស្រីៗ។ ប្រុសៗ​ អាច​បង្ករោគ​នៅ​លើ​ប្រដាប់​ភេទ ​រន្ធគូទ ​និង​បំពង់ក ឯស្រីៗ​មាន​នៅ ​កស្បូន ជា​កន្លែង​ងាយ​បង្ក​រោគ​។ ជំងឺ​នេះ​ងាយ​ឆ្លង​បំផុត​អំឡុង​ពេល​រួមភេទ​ ពិសេស​​នៅ​លើ​មនុស្ស​វ័យ​ជំទង់ ​និង​ពេញវ័យ​ចាប់​ពី​ ១៥ ​ទៅ ​២៤ ឆ្នាំ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ដំណើរឆ្លងមេរោគ ​ជំងឺ​នេះ​ឆ្លងតាម​ការ​រួមភេទ ​តាម​ទ្វារមាស ​រន្ធគូទ ​និង​មាត់ ​ពី​មនុស្ស​ផ្ទុក​មេរោគ​ទៅ​កាន់​ដៃ​គូ​គ្មាន​មេរោគ។ វាក៏ឆ្លងតាមការ​ប៉ះពាល់​ផ្ទាល់​តាម​រយៈ​ជាតិ​ទឹក​ចេញ​ពី​រាង​កាយ​ ពេល​សម្រាល​កូន។ ម្ដាយ​អាច​ចម្លង​មេរោគ​ទៅ​កូន​ទើប​កើត។​ ៣- មូលហេតុបង្ករោគ ​ប្រមេះទឹកបាយ ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ​ Neisseria gonorrhoeae ដោយអាច​រីក​លូតលាស់ ​និង​បង្ក​កំណើត​យ៉ាង​ងាយ​​លើ​ភ្នាស​សើម​នៃ​សារ​ពាង្គ​កាយ។ មេរោគ​នេះ​ចូលចិត្ត​រស់​នៅ​តំបន់​ក្ដៅ​ ហើយ​សើម ជា​ពិសេស​ក្នុង​ប្រដាប់​បន្ដ​ពូជ ដោយ​ចំពោះស្រីៗមាន ដូចជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ