ហេរ៉ូអ៊ីន (Heroin) ត្រូវបានគេប្រើជាថ្នាំបំបាត់ការឈឺចាប់ក្នុងជំងឺមួយចំនួន។ ពេលប្រើរយៈពេលយូរ វាអាចធ្វើឲ្យទៅជាញៀនខ្លាំងទៅវិញ។ លើសពីនេះទៀត បើសិនជាប្រើខុសក្បួននោះអាចធ្វើឲ្យស្លាប់ភ្លាមៗ ឬមានបញ្ហាសរសៃឈាមបេះដូងផ្សេងៗទៀតផង។
ហេរ៉ូអ៊ីនជាពពួកអាភៀនដែលធ្វើចេញពីផ្កាអាភៀន។ គេអាចរកវាបាននៅម៉ិចសិចកូ អាស៊ី និងអាមេរិកខាងត្បូង។ ថ្នាំនេះមានកម្រិតជាតិញៀនខ្ពស់។ ការលក់ឬចែកចាយថ្នាំនេះគឺជាអំពើខុសច្បាប់ក្នុងប្រទេសជាច្រើនក្នុងពិភពលោក។ វាមានរូបរាងជាម្ស៉ៅពណ៌ស ឬពណ៌ត្នោត ឬជាជ័រខ្មៅៗ។
២- ប្រើហេរ៉ូអ៊ីនដើម្បីអ្វី?
ថ្នាំនេះអាចចាក់ ហិត ហ៊ឺត ឬជក់ក៏បាន តែថាការចាក់គឺគ្រោះថ្នាក់ជាងគេ។ ដោយសារវាងាយនឹងលើសកម្រិតប្រើប្រាស់ និងងាយឆ្លងរោគ (អេដស៍) វាក៏អាចចូលទៅកាន់ខួរក្បាលបានយ៉ាងរហ័ស។ ហេរ៉ូអ៊ីនធ្វើឲ្យមានការញៀន ដោយធ្វើឲ្យមានបំលាស់ប្តូរក្នុងខួរក្បាល និងត្រូវការសារធាតុនេះដោយមិនអាចគ្រប់គ្រងបាន។ មនុស្សយើងអាចនឹងញៀនដោយគ្រាន់តែប្រើម្តងឬពីរដងប៉ុណ្ណោះ។ លើសពីនេះទៀត អ្នកប្រើហេរ៉ូអ៊ីនក៏ប្រឈមមុខនឹងការឆ្លងជំងឺជាច្រើនដូចជា ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទB និងC ហើយក៏ធ្វើឲ្យជំងឺអេដស៍វិវត្តកាន់តែលឿនផងដែរ។ បន្ថែមពីលើនេះទៀត ក៏អាចមានទង្វើគ្រោះថ្នាក់មួយចំនួនទៀតផង ពោលគឺការប្រើម្ជុល និងស៊ឺរាំងរួមគ្នា ព្រមទាំងការរួមភេទដោយមិនបានការពារជាដើម។
ថ្នាំនេះជួយឲ្យសប្បាយ បាត់ស្រ្តេស លែងគិតច្រើន បំបាត់ការឈឺចាប់ និងភ័យព្រួយនានា។ អ្នកប្រើមួយចំនួនធំជាអ្នកមានជំងឺផ្លូវចិត្ត ជំងឺប្រែប្រួលអារម្មណ៌ពីរផ្សេងគ្នា ជំងឺពិបាកផ្ចង់អារម្មណ៍ និងជំងឺបាក់ទឹកចិត្តជាដើម។
ហេរ៉ូអ៊ីនត្រូវបានសំយោគចេញពីសារធាតុ morphine ដែលទាញចេញពីគ្រាប់ផ្កាអាភៀន។ ហេរ៉ូអ៊ីននឹងបំលែងជា morphine វិញពេលចូលដល់ក្នុងខួរក្បាល ហើយតោងភ្ជាប់នឹងកន្លែងទទួលរបស់អាភៀន។ កន្លែងទទួលនេះមាននៅជាច្រើនកន្លែងក្នុងខួរក្បាល (និងក្នុងរាងកាយ) ជាពិសេសសម្រាប់ទទួលដឹងការឈឺចាប់ និងការប្រព័ន្ធនៃការទទួលត្រលប់។ កន្លែងចាប់ទទួលរបស់អាភៀនមាននៅទងខួរក្បាល (brain stem) ដែលជាកន្លែងបញ្ជាដំណើរការស្វ័យប្រវត្តិដ៏សំខាន់ៗក្នុងការរស់នៅរបស់យើង ដូចជា សម្ពាធឈាម ការរំញោច និងការដកដង្ហើម ជាដើម។ ពេលប្រើទៅ អ្នកប្រើប្រាស់នឹងមានអារម្មណ៍ថារីករាយខ្លាំងដូចបានដល់ឋានសួគ៌មួយរំពេច ហើយនឹងមានអារម្មណ៍ថាពិភពលោកនេះដើរយឺត ឬឈប់វិល ប្រមាណពីរបីម៉ោង។ ការគិត ការដើរនឹងទៅជាយឺតជាងមុន ហើយអ្នកខ្លះទៀតថាកំពុងវង្វេងវង្វាន់ក្នុងសុបិន្ត។
ពេលហេរ៉ូអ៊ីនចូលក្នុងខ្លួនភ្លាម ខ្លួនប្រាណអ្នកប្រើប្រាស់នឹងចាប់ផ្តើមស៊ាំជាមួយវា។ វាមិនមែនជារឿងល្អទេ នេះមានន័យថាអ្នកប្រើប្រាស់ត្រូវប្រើវាច្រើនទៅៗដើម្បីឲ្យរំញោចអារម្មណ៍ដូចពេលប្រើដំបូងនេះ ហើយយូរៗទៅនឹងខ្វះវាមិនបាន។ តែបើអ្នកតាំងចិត្តថាបញ្ឈប់ នឹងមានរោគសញ្ញាដូចជា ក្អួត ញ័រទ្រូង រសាប់រសល់ រងារញាក់ ចុកឆ្អឹងសាច់ដុំ និងមានរោគសញ្ញាដូចនឹងការផ្តាច់សារធាតុផ្សេងៗទៀត។
វាមានផលរំខានមួយចំនួនដូចជា៖
- រលាកស្រទាប់បេះដូង និងប្រឹសបេះដូង
- កំពិតសរសៃឈាមវ៉ែន
- ក្អួត ចង្អោរ រមាស់ស្បែកដោយវាទប់សរសៃប្រសាទនៃការឈឺចាប់ និងធ្វើឲ្យចង្វាក់បេះដូងនិងចង្វាក់ដង្ហើមដើរយឺត
- កើតបូស រលាកស្បែក និងការបង្ករោគនៅស្បែកផ្សេងៗ
- ប្រឈមមុខខ្ពស់នឹងជំងឺរលាកថ្លើមប្រភេទB C និង អេដស៍
- រលាកសួត ជំងឺរបេង និងជំងឺសួតផ្សេងៗទៀត
- រលូតកូន
- ការប្រើលើសកម្រិតអាចធ្វើឲ្យដង្ហើមលែងដំណើរការ និងស្លាប់ភ្លាមៗតែម្តង
ដោយសារវាជាសារធាតុដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរ គេកម្រនឹងណែនាំឲ្យប្រើក្នុងវិស័យវេជ្ជសាស្ត្រណាស់ ប្រើត្រឹមតែបំបាត់ការឈឺចាប់ប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Groupមិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕