មានមនុស្សស្រីជាច្រើន ត្រូវការឲ្យមានការរំញោចឲ្យបានច្រើន ដើម្បីឈានដល់ចំណុចកំពូល។ ប៉ុន្តែទោះបីស្រីៗមានតំបន់ប្រដាប់ភេទខុសពីអ្នកផ្សេង ក៏មិនមែនបានន័យថាដងខ្លួនមិនប្រក្រតីនោះទេ ហើយក៏មិនមានបញ្ហាអសមត្ថភាពផ្លូវភេទនោះដែរ។
ដោយសារតែដងខ្លួនរបស់មនុស្សយើងម្នាក់ៗខុសៗគ្នា ដូចនេះស្រីៗយើងអាចពិភាក្សាជាមួយដៃគូរថា តើមានអ្វីជួយឲ្យយើងមានអារម្មណ៍ល្អ (អាចជាកន្លែងជាក់លាក់ណាមួយ ឬកម្រិតនៃការបបោសអង្អែលជាដើម)។ ទំនាក់ទំនង គឺជាកូនសោរក្នុងការជួយឲ្យដៃគូមានភាពល្អូកល្អឺនល្អ។ ទោះបីជាការដល់ចំណុចកំពូលមិនងាយកើតឡើងដោយឯកឯងក៏ដោយ។ យើងត្រូវតែរៀនពីវាឲ្យច្រើន។ រៀនអំពីដំណើការក្នុងខ្លួន ថាតើអ្វីធ្វើឲ្យអារម្មណ៍អ្នកពុះកញ្រ្ជោល និងថាតើធ្វើដូចម្ដេចទើបអាចឲ្យយើងឈានដល់ចំណុចកំពូលបានគឺជារឿងសំខាន់ជាងគេ។ មានមនុស្សជាច្រើនឲ្យតម្លៃលើការដល់ចំណុចកំពូលច្រើន តែការពិតយើងគួរតែផ្ដោតលើមានសប្បាយរីករាយ និងអារម្មណ៍ល្អរបស់យើងឲ្យច្រើនជាង។
៤- ចំណុចកំពូលរវាងទ្វារមាស និងគ្លីតូរីស
មិនមានភស្តុតាងឲ្យច្បាស់បញ្ជាក់នៅឡើយទេ ប៉ុន្តែមានការបកស្រាយតាមបែបវិទ្យាសាស្រ្ដមួយដែរ ថាការចំណុចកំពូលដោយភ្ញោចលើទ្វារមាសមានអារម្មណ៍ល្អជាង។ ការពិតទៅមនុស្សស្រីជាច្រើនបានលើកឡើងថា ពួកគាត់អាចមានអារម្មណ៍ស្រើបស្រាលខ្លាំងពេល ដែលមានការភ្ញោចលើគ្លីតូរីស ស្មើគ្នាជាមួយការភ្ញោចត្រង់តំបន់ផ្សេងទៀតដែរ។ ការដល់ចំណុចកំពូលតាមការភ្ញោចទ្វារមាស គឺជាអារម្មណ៍ស្រើបស្រាលនៃការដល់ចំណុចកំពូលរបស់មនុស្សស្រីមួយ តែវាមិនមែនជាប្រភេទដែលល្អជាងគេនោះទេ។ មនុស្សស្រីដែលទទួលអារម្មណ៍ដល់កំពូលទាំងពីរប្រភេទ តែងតែលើកឡើងថា អារម្មណ៍ដល់កំពូលតាមការភ្ញោចទ្វារមាស គឺមិនមានអ្វីអស្ចារ្យនោះទេ។