backup og meta

ផឹកគ្រឿងស្រវឹង ប៉ះពាល់​អារម្មណ៍ផ្លូវភេទស្រីៗ​ម៉េច​ខ្លះ?​

ផឹកគ្រឿងស្រវឹង ប៉ះពាល់​អារម្មណ៍ផ្លូវភេទស្រីៗ​ម៉េច​ខ្លះ?​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ការ​ផឹក​គ្រឿង​ស្រវឹង​ ត្រូវ​អ្នក​ខ្លះ​ជឿថា​​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ ហើយ​បើ​ស្រីៗ​វិញ​ពេល​ផឹក​គ្រឿង​ស្រវឹង​អាច​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ និង​សិច​ស៊ី។

តើ​ការ​ផឹក​គ្រឿង​ស្រវឹង​ពិតជា​ជួយ​ឲ្យ​ស្រីៗ​បង្កើន​ចំណង់​ផ្លូវ​ភេទ?

តាម​ពិត​ទៅ​មាន​ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ការ​ផឹក​គ្រឿង​ស្រ​វឹង​​បាន​ធ្វើ​ឲ្យមាន​​ឥទ្ធិ​ពល​​ដល់​ភាព​ស្រើប​ស្រាល ការ​ឆ្លើយ​តប​នឹង​សកម្មភាព​ផ្លូវ​ភេទ និង​សកម្មភាព​ផ្លូវ​ភេទ​របស់​ស្រីៗ​។

ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​ថា​ខ្លួន​កាន់​តែ​ទាក់ទាញ និង​មាន​ស្រីៗ​ខ្លះ​ទៀត​ថា​ផឹក​គ្រឿង​ស្រ​វឹង​​ធ្វើឲ្យ​​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ផង​ដែរ​។ ជា​ការ​ពិត​ ការ​ផឹក​គ្រឿង​ស្រវឹងត្រឹម​មួយ ឬ​ពីរ​កែវ​​ ទំនង​អាច​ជួយ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​បែប​នេះ​មែន តែ​បើ​ផឹក​ច្រើន​មិន​ប្រាកដ​ថា​អាច​ទទួល​បាន​អារម្មណ៍​បែប​នេះ​ដែរ។

ពេល​ស្រីៗ​ផឹក​គ្រឿង​ស្រ​វឹង កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូននឹង​កើន​ឡើង ហើយ​អ័រម៉ូន​នេះ​ជា​អ្នក​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ស្រីៗ​មាន​ចំណង់​ផ្លូវ​ភេទ។​ ទំនង​ដោយ​ហេតុ​នេះ​ហើយ បានជា​ស្រី​ៗ​ជា​ច្រើន​និយាយ​ថា​ផឹក​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ស្រើប​ស្រាល​ចង់​រួម​ភេទ។

ថ្វី​ដ្បិត​តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ មាន​ស្រីៗ​ខ្លះ​ថា​អាច​ជួយ​បង្កើត​អារម្មណ៍​ផ្លូវ​ភេទ​មែន ប៉ុន្តែ​ត្រូវ​ដឹង​ថា​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​រាង​កាយ​ស្រីៗ​យើង​ដំណើរ​ការ​មិន​រលូន​សម្រាប់​ត្រៀម​ដល់​ការ​រួម​ភេទ​ដែរ។​

មាន​ភ័ស្តុ​តាង​បញ្ជាក់​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ពិតជា​ជួយ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​ផ្លូវ​ភេទ​មែន តែ​ថា​ការ​ផឹក​ស្រា​ច្រើន​ពេក​ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​​ទាំង​ខាង​ផ្លូវ​ចិត្ត និង​កាត់​បន្ថយ​ការ​ឆ្លើយ​តប​របស់​ប្រដាប់​ភេទ​ផង​ដែរ​ ធ្វើ​ឲ្យ​ប្រ​ដាប់​ភេទ​ស្ងួត​មិន​ងាយ​មាន​ទឹក​រម្អិល និង​ពេល​រួម​ភេទ​មិន​ងាយ​ដល់​ចំណុច​កំពូល​ជាដើម​។ នេះ​យើង​មិន​ទាន់​គិត​ដល់​ហានីភ័យ​មួយ​ចំនួ​ន​ពេល​ស្រវឹង​បាត់​ស្មារតី​អាច​រួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រោម​ការពារ​ អាច​ធ្វើឲ្យ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ ឬ​​ឆ្លង​ជំងឺ​កាម​រោគ​ទៀត​ផង។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/alcohol-and-sex

https://www.medicalnewstoday.com/articles/alcohol-and-sex

កំណែ​ប្រែបច្ចុប្បន្ន

21/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​

ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម