backup og meta

ចង់រួមភេទដល់ចំណុចកំពូលត្រូវចេះជជែកគ្នា ហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    ចង់រួមភេទដល់ចំណុចកំពូលត្រូវចេះជជែកគ្នា ហេតុអ្វី?

    គ្នា​យើង​ដឹង​អត់​ការ​រួម​ភេទ​​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល បាន​អារម្មណ៍​ស្រើប​ស្រាល​គឺ​មិន​អាច​រំលង​ការ​សន្ទនា​រវាង​ដៃ​គូ​បាន​ទេ។ ហេតុ​អ្វី? ការ​ជជែក​ពិភាក្សា​គ្នា​រវាង​ដៃ​គូ គឺ​ជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​សម្រេច​គោល​ដៅ​នៃ​ការ​រួម​ភេទ​ទទួល​បាន​នូវ​អារម្ម​ណ៍​ស្រើប​ស្រាល និង​រីក​រាយ​។

    ថ្វី​បើ​គ្មាន​គោល​ការណ៍​ណែនាំ​ជាក់​លាក់​ណា​ថា​ត្រូវ​តែ​ជជែក​គ្នា​មុន​ពេល​រួម​ភេទ​នោះ​ទេ តែ​ថា​បើ​យើង​បាន​និយាយ​គ្នា​ពី​អ្វី​ដែល​យើង​ចង់បាន ឬ​ចង់​ឲ្យ​ដៃ​គូ​យើង​ធ្វើ​ចំពោះ​យើង គឺ​ជា​មធ្យោបាយ​មួយ​ជួយ​ឲ្យ​យើង​សម្រេច​បាន​នូវ​ក្ដី​សុខ​ខ្ពស់​បំផុត​ពេល​រួម​ភេទ។ ពិសេស​ស្រីៗ​ត្រូវ​តែ​ហ៊ាន​និយាយ​ពី​រឿង​នេះ​បើ​ចង់​បាន​អារម្មណ៍​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​។

    ស្រីៗ​យើង​អាច​និយាយ​ដោយ​ត្រង់​ៗ​ជាមួយ​ដៃគូ ឬ​អាច​ប្រើ​ជា​កាយវិការ ដើម្បី​ប្រាប់​ទៅ​ដៃគូ​ពី​អ្វី​យើង​ចង់​បាន។ ត្រូវ​ចាំ​ថា​ដៃគូ​យើង​ មិន​មែន​ជា​មនុស្ស​ទេព​អាច​ដឹង​សព្វ​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ទេ​។

    ការ​ជជែក​គ្នា នាំ​ឲ្យ​យើង​ទាំង​ពីរ​បាន​យល់​គ្នា និង​អាច​សាកល្បង​នូវ​បទ​ពិសោធន៍​ថ្មីៗ ដើម្បី​ជួយ​យើង​បាន​អារម្មណ៍​ល្អ​ពេល​រួម​ភេទ។​​ បទ​ពិសោធន៍​ថ្មី យើង​អាច​ស្ទាប​អង្អែល​កន្លែង​ផ្សេង​ៗ​លើ​ដង​ខ្លួន​ដៃគូ ដែល​នេះ​ជា​វិធី​មួយ​ជួយ​ឲ្យ​យើង​បាន​អារម្មណ៍​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​។

    តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្រីៗ​អំឡុង​ពេល​ដល់​ចំណុច​កំពូល?​

    អំឡុង​ពេល​ដល់​ចំណុច​កំពូល​ប្រដាប់​ភេទ ស្បូន និង​រន្ធគូទ ឬ​ពេល​ខ្លះមាន​ទាំង​​ដៃ ជើង និង​ពោះ ចាប់​ផ្ដើម​កន្ទ្រាក់​ពី​បី​ទៅ​១៥​ដង ហើយ​សម្រាក​វិញ​ប្រ​ហែល​០,៨​វិនាទី​ម្ដង​។​ ស្រីៗ​ខ្លះ​​ក៏​ប្រហែលជា​អាច​បញ្ចេញ​សារធាតុរាវ​ខ្លះ​មក​ក្រៅ​ផង​ដែរ ដែល​អ្នក​ខ្លះ​ថា​ជា​ទឹក​កាម។

    អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​គ្រាន់តែ​ជា​ផ្នែក​ខ្លះ​ប៉ុណ្ណោះ មាន​តែ​ការ​ដក​បទពិសោធន៍​រវាង​យើង​និង​ដៃ​គូ​ទេ ទើប​អាច​កំណត់​បាន​ថា​តើ​សកម្មភាព​ណា​មួយ​អាច​ជួយ​យើង​ទាំងពីរ ឬ​ដៃ​គូ​ខាង​ស្រី​ឲ្យ​បាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ។ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម