backup og meta

ផ្លែឈើងាយរកពីរ​ប្រភេទ មាន​ប្រយោជន៍ដល់សកម្មភាពលើគ្រែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 03, 2020

    ផ្លែឈើងាយរកពីរ​ប្រភេទ មាន​ប្រយោជន៍ដល់សកម្មភាពលើគ្រែ

    បើ​និយាយ​ពី​ផ្លែ​ឈើ​ពី​រ​ប្រ​ភេទ​នេះ​ថា​មាន​ប្រ​យោជន៍​ចំពោះសកម្មភាព​ផ្លូវ​ភេទ ទំនងជា​គ្នា​យើង​ខ្លះ​ពិបាក​ជឿ​ដែរ​មើល​ទៅ តែ​ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​បញ្ជាក់​ច្បាស់​ថា​ពិត​ជា​អ៊ីចឹង​មែន។ តើ​ជា​ផ្លែ​អ្វី​ខ្លះ?​ តស់​ស្វែង​យល់​ទាំង​អស់​គ្នា។​

    .ផ្លែ​ទទឹម​

    គ្រាប់​ទទឹម​មាន​ផ្ទុក​សារធាតុ​មួយ​ឈ្មោះ​ថា​ polyphenols ដែល​សារធាតុ​នេះ​មាន​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​ដល់​ការ​កាត់​បន្ថយ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះ​ដូង និង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល។​ ដូច​គ្នា​ដែរ polyphenols ក៏​​សម្រួល​ដល់​សរសៃ​ឈាម​ បង្កើន​​ដំណើរ​ការ​ល្អ​ក្នុង​ការ​ដឹក​នាំ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ និង​បេះ​ដូង​ ហើយ​គេ​ជឿ​ថា​សារធាតុ​នេះ​ក៏​ជួយ​នាំ​ឈាម​ទៅ​កាន់​ប្រ​ដាប់​ភេទ​ផង​ដែរ​។​ អ្វី​ដែល​សំខាន់​នោះ​ គឺ​ថា​ការ​ផឹក​ទឹក​ទទឹម​មួយ​កែវ មុន​ពេល​រួម​ភេទ​ ជួយ​ឲ្យ​លិង្គ​ឡើង​រឹង​​បាន​ល្អ​ប្រ​សើរ​ទៀត​ផង​។

    រួមភេទ

    .ផ្លែប័រ

    ​​ផ្លែ​ប័រ​ត្រូវ​គេ​ដឹង​ថា​មាន​ប្រយោជន៍​ចំពោះ​ពង​ស្វាស និង​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាង​DNA របស់​មេជីវិត​ទៀត​ផង។ វី​តាមីន​E នៅ​ក្នុង​ផ្លែ​ប័រ គឺ​ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម​ដ៏​សំខាន់​មួយ ជួយ​ដល់​សរសៃឈាម និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​។ ក្រៅពី​នេះ ផ្លែ​ប័រ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ B6 ដែល​ជួយ​ធ្វើ​ឲ្យ​ប្រ​ព័ន្ធ​ប្រសាទ​មនុស្ស​យើង​មាន​លំនឹង​ល្អ​ទៀត​ផង​។

    អ្វី​ដែល​កាន់តែ​សំខាន់​ចំពោះ​សកម្មភាព​លើ​គ្រែ​នោះ​គឺសារធាតុ​ប៉ូតាស្យូម​នៅ​ក្នុង​ផ្លែប័រ​​ជួយ​ផ្តល់​ថាមពល​ដល់​សកម្មភាព​ផ្លូវ​ភេទ​ទៀត​ផង​។​

    ដូច​គ្នា​ដែរ បើ​យើង​ចង់​ឲ្យ​សម្មភាព​លើ​គ្រែ​ប្រកប​ដោយ​ភាព​រស់​រវើក ចូរ​ចៀស​វាង​​អាហារ​កែ​ច្នៃ ឬកម្រិត​ការ​ញ៉ាំ​តិច​តូច​ ជា​ពិសេស​អាហារ​មាន​ជាតិ​ប្រៃ ស្ករ និង​ខ្លាញ់​​ច្រើន។ ​ដើម្បី​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ល្អ និង​ខ្លាំងក្លា យើង​គួរ​ចៀសវាង ឬ​ញ៉ាំ​អាហារ​ប្រ​ភេទ​នេះ​​មក​នៅ​​កម្រិត​តិច​តួច​បាន​ហើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម