backup og meta

ការរួមភេទផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 04, 2020

    ការរួមភេទផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង

    គូស្វាមី​ភរិយា​មួយ​ចំនួន​ទំនងជា​គិត​ថា​ការ​វិល​ទៅ​រក​សកម្មភាព​លើ​គ្រែ​ក្រោយ​​ភាគី​ណា​មួយ​ជួប​បញ្ហា​គាំង​បេះដូង​ ទំនងជា​​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​វិល​ទៅ​រក​សកម្មភាព​លើ​គ្រែ​វិញ ក្នុង​រយៈពេល​ពីរ​បី​ខែ​ក្រោយ​មាន​អាការៈ​គាំង​បេះ​ដូង មាន​ទំនាក់​ទំនង​នៅ​នឹង​ជួយ​ឲ្យ​ការ​រស់​នៅ​បាន​ប្រ​សើរ​ជាមុន​។

    ​​​ការសិក្សា​បាន​អះអាង​ថា​សកម្មភាព​រួម​ភេទ​ជា​ចំណែក​មួយ​ជួយ​ដល់​សុខុមាលភាព​របស់​មនុស្ស​យើង ហើយ​ថា​ការ​វិល​ទៅ​រក​សកម្មភាព​រួម​ភេទ​វិញ​ក្រោយ​មាន​ជំងឺ​គាំង​បេះ​ដូង ក៏​ជា​ផ្នែក​​មួយ​ជួយ​ដល់​សុខ​ភាព​។​

    ការ​សិក្សា​នេះ​បាន​ចុះ​ផ្សាយ​ក្នុង European Journal of Preventive Cardiology កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០។ ការ​សិក្សា​បាន​ប្រ​មូល​ព័ត៌មាន​លើ​មនុស្ស​ដែល​មាន​សកម្មភាព​ផ្លូ​វភេទ​ចំនួន​៤៩៥​នាក់ និង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រវាង​ឆ្នាំ​១៩៩២ ឬ​១៩៩៣ ពេល​ដែល​អ្នក​ទាំង​នោះ​ជួប​បញ្ហា​គាំង​បេះ​ដូង​លើក​ដំបូង​។​

    គាំងបេះដូងHello_គ្រូពេទ្យ

    លទ្ធ​ផល​សិក្សា​បង្ហាញ​ថា​អ្នក​ដែល​បាន​រក្សា​សកម្មភាព​ ឬ​បង្កើន​សកម្មភាព​រួមភេទ​ក្នុង​រង្វង់​ពេល​ប្រាំមួយ​ខែបន្ទាប់ពី​មាន​បញ្ហា​គាំង​បេះ​ដូង​ ប្រឈម​នឹង​ការ​ស្លាប់​៣៥​ភាគ​រយ​ទាប​ជាង​អ្នក​ដែល​មិន​សូវ​មាន​សកម្មភាព​រួម​ភេទ​ឡើង​វិញ។

    ថ្វី​ដ្បិត​តែ​ការ​សិក្សា​ខាង​លើ​មិន​អាច​បញ្ជាក់​បាន​ច្បាស់​ថា​ការ​រួម​ភេទ​ជួយ​ឲ្យ​អ្នក​ជួប​បញ្ហា​គាំង​បេះ​ដូង​រស់​នៅ​បាន​យូរ​ក៏​ដោយ​ចុះ តែ​ថា​កត្តា​សកម្មភាព​រួមភេទ និង​ការ​រស់នៅ​បាន​យូរ​អង្វែង​គឺ​​​​មាន​ទំនាក់​ទំនង​គ្នា​។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពន្យល់​ថា​ការ​រួម​ភេទ​ជា​ទម្រង់​មួយ​នៃការ​ធ្វើ​លំហាត់​ប្រាណ ដែល​ជួយ​ដល់​ចង្វាក់​បេះ​ដូង និង​សម្ពាធ​ឈាម។ ទោះបី​ថា​ការ​ហាត់ប្រាណ​ខ្លាំងៗ​ ពេល​ខ្លះ​ធ្វើឲ្យ​មនុស្ស​យើង​ជួប​បញ្ហា​គាំង​បេះដូង តែថា​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ជួយ​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​សុខ​ភាព​បេះ​ដូង​បាន​យូរ​អង្វែង​។​

    ដូច​នេះ​ហើយ តាម​រយៈ​ការ​សិក្សា​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​​គួរ​តែ​អាច​ជួយ​កាត់បន្ថយ​ការ​ភ័យ​ខ្លាច​បាន​ខ្លះ​ដល់​អ្នក​ធ្លាប់​ជួប​បញ្ហា​គាំង​បេះ​ដូង និង​អាច​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​លើ​គ្រែ​របស់​ខ្លួន​វិញ​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម