backup og meta

ស្រីៗមាន​ស្បូនព្រែក​អាច​មានកូន​បាន​ធម្មតា ​ដូច​គេឯង​អត់?

ស្រីៗមាន​ស្បូនព្រែក​អាច​មានកូន​បាន​ធម្មតា ​ដូច​គេឯង​អត់?

មនុស្ស​ស្រី​មួយ​ចំនួន​នៅ​ពេល​ដឹង​ថា ខ្លួន​មាន​ស្បូន​បែប​នេះ​នឹង​ភិតភ័យ ​ស្វែងរក​ជំនួយ​ដើម្បី​ចង់​ដឹង​លម្អិតពី​រឿង​នេះ ហើយ​ចង់​ដឹង​ថា​ខ្លួន​នៅ​មាន​លទ្ធភាព​មាន​កូន​ដូច​អ្នក​ដទៃ​អត់។ បើ​ស្រីៗ​យើង​ដែល​​កំពុងតែ​មាន​បញ្ហា​ស្បូនព្រែក Hello គ្រូពេទ្យ សូម​បង្ហាញ និង​បកស្រាយ​ពី​រឿង​នេះ​ជាមួយលោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

លោក​វេជ្ជបណ្ឌិត​ថា ស្បូន​ព្រែក ស្បូន ២ ប្រដាប់​ភេទ ២ ដែល​នេះ​ជា​ធម្មជាតិ​របស់​ស្ត្រី​មួយ​ចំនួន។ លោក​ក៏​បាន​ពន្យល់​បន្ថែម​ទៀត​ថា ប្រសិនបើ​ស្បូន​នោះ​ធំ និង​ពេញ​លក្ខណៈ​គឺ​អាច​មាន​កូន​បាន​ជា​ធម្មតា។

គ្រូពេទ្យ​ជំនាញ​រោគ​ស្រ្តី​ខាងលើ​ក៏​បាន​បង្ហើប​ពី​ចំណុច​ដែល​អ្នក​មាន​ស្បូន​ព្រែក​នៅតែ​មាន​កូន​បាន​ធម្មតា គឺ​ឲ្យតែមាន​ដៃ​ស្បូន​ល្អ មក​រដូវ​ទៀងទាត់​ ព្រែក​តូច គឺ​អាច​មាន​ទាំងអស់៖ “ស្បូន​ព្រែក​ក៏​នៅតែ​អាច​មាន​កូន​បាន​ដូច​គេ​ដូច​ឯង កុំឲ្យ​តែ​គាត់​មាន​បញ្ហា​ រដូវ​មក​មក​មិន​ទៀង ស្បូន​តូច ដៃស្បូន​មាន​បញ្ហា​អី​ផ្សេង​ៗ​ទៀត​នោះ គឺ​អាច​នឹង​អត់​មាន​កូន”

អត្ថបពាក់ព័ន្ធ៖ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​

ពពោះ
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី មន្ទីរពេទ្យកាល់ម៉ែត

ស្បូន​ព្រែក​មាន​លក្ខណៈ​ក​ស្បូន​រួមគ្នា ឬ​អាច​មាន​ក​ស្បូន​ពីរ​ផ្សេងគ្នា។ ចំណែក​ស្រីៗដែលមាន​បញ្ហា​បែប​នេះ គ្មាន​បញ្ហា​រឿង​ឈឺចាប់​អ្វី​នោះ​ទេ ហើយ​រដូវ​ក៏​ធម្មតា​ដែរ។

លោក​គ្រូ​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​ទាំងឡាយ និង​អ្នក​ត្រៀម​ខ្លួន​ធ្វើ​ជា​ម៉ាក់​ៗ​គេ ត្រូវតែ​ពិនិត្យ​សុខភាព​ទូទៅ និង​ស្បូន​នេះ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១ ឆ្នាំ​ម្ដង​ដែរ ដើម្បី​រក​មើល​ថា​មាន​បញ្ហា​អ្វី​ប្លែក​ដែរ​ឬ​ទេ ហើយ​បើ​មាន​ត្រូវ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

អត្ថបទពាក់ព័ន្ធ៖ ប្រុសៗគួរដឹង បើស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ដៃគូមិនចង់រួមភេទទេ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម