backup og meta

បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ

បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ

បើនិយាយរឿងផ្លូវភេទ ច្បាស់ណាស់ប្រុសៗឆ្វាក់ជាងគេ ប៉ុន្តែ​បើ​និយាយ​រឿង​សុខភាព​ផ្លូវភេទ ពិសេស​កន្លែង​សម្ងាត់​វិញ ស្រីៗគ្នា​យើង​ច្បាស់ជា​មាន​បញ្ហា​ច្រើន​ជាង​មិន​ខាន។ ស្រីៗ! ធ្លាប់ឆ្ងល់អត់ សុខៗម៉េចបាន​ជាទ្វារមាស​មាន​ធំក្លិន? លាងរួចហើយនៅតែ​ធំ​ក្លិន មក​ពី​មូល​ហេតុ​អី? ធ្វើម៉េច​បាន​បាត់​ក្លិនទៅវិញ? សំណួរ​ទាំង​នេះ ចាំ “Hello គ្រូពេទ្យ’ ប្រាប់​ក្នុង​អត្ថបទ​នេះ។

១- តើអ្វីទៅជាបញ្ហាធំក្លិន​ទ្វារមាស?

ធំក្លិន​ទ្វារ​មាស មក​ពី​ភាសា​បច្ចេកទេស Vaginal Odor សំដៅនៅ​មាន​ពេល​​ក្លិនមិន​ល្អ​​ចេញ​ពី​ក្នុង​ទ្វារ​មាស​ស្រីៗ។ ទ្វារ​មាស​​ស្រីៗ​គ្រប់​រូប ជា​ធម្មតា​ ​មាន​ក្លិន​បន្តិច​បន្តួចដូច​តែ​​គ្នាទេ ប៉ុន្តែ​បើ​​ទ្វារ​មាស​​មាន​ធំ​ក្លិន​ខ្លាំង ឬ​មាន​ក្លិន​ប្លែក ក្លិន​ឆ្អាប មាន​ន័យ​ថាទ្វារ​មាសយើង​​ប្រហែល​ជា​មាន​បញ្ហា​ហើយ។

២- អ្វី​​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទ្វារ​មាស​ធំ​ក្លិន?

បញ្ហា​ធំ​ក្លិន​ទ្វារ​មាស ខុស​គ្នា​ទៅ​តាម​វដ្ដ​រដូវ​នីមួយ​ៗ ដោយ​ភាគ​ច្រើន គ្នា​យើង​​មាន​ក្លិន​ទ្វារ​មាស​ អាច​ចាប់​ផ្ដើម​បន្ទាប់​ពី​រួម​ភេទ​ ខណៈក្រៅ​ពី​នេះ ​ការ​បែក​ញើស ​ក៏​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​ធំ​ក្លិនដូច​គ្នា។ ស្រីៗ​ជា​ច្រើន ​បាន​ប្រើ​ផលិត​ផល​បំបាត់​ក្លិន​ ដើម្បី​ទប់​ទល់​ជាមួយ​បញ្ហា​ធំក្លិន​ទ្វារ​មាស​នេះ តែ​ផលិត​ផល​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​គ្នា​យើង​​ប្រឈម​ជាមួយ​បញ្ហា​រលាក និង​មាន​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត។

ករណី​​កើន​ឡើង​ពពួក​បាក់តេរី​ល្អ​ក្នុង​ទ្វារ​មាស​ច្រើន​ពេក ក៏​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន រីឯ​ជំងឺ Trichomoniasis ដែល​ជា​ជំងឺ​កាម​រោគ​មួយ​ប្រភេទ ក៏​ជា​មូល​ហេតុ​នាំឲ្យ​មាន​ក្លិន​ទ្វារ​មាស​។ ហើយ​ផ្ទុយ​ទៅ​វិញ ជំងឺ​ប្រមេះ​ទឹក​ថ្លា ប្រមេះ​ទឹក​បាយ និង​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត បែរ​ជា​​មិន​មាន​ពាក់​ព័ន្ធ​ជាមួយ​បញ្ហាធំ​ក្លិន​ក្នុង​ទ្វារ​មាស​នោះឡើយ។

ជា​ទូ​ទៅស្រីៗ​គ្នា​យើង ​ប្រហែល​ជា​មិន​សូវ​បាន​ចាប់​អារម្មណ៍​រោគ​សញ្ញា​អ្វី​ផ្សេង​ក្រៅ​ពី​ក្លិន​ទេ ហើយប្រហែល​ជាគិត​ថា​ក្លិន​នោះ ​ជា​ក្លិន​ធម្មតា​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​បាក់​តេរី Vaginosis និង Trichomoniasis បញ្ហាធំ​ក្លិនទ្វារ​មាស​ មិន​ប្រក្រតី ក៏​អាច​បណ្ដាល​មក​​ពី​ការ​កង្វះ​អនាម័យ ឬ​​មិន​បាន​ប្ដូរ​សំឡី​អនាម័យ​​ញឹក​ញាប់។

មាន​មូល​ហេតុ​បន្ទាប់​បន្សុំ​មួយ​ចំនួន​​ទៀត​រូម​មាន៖

– Rectovaginal Fistula៖ ​ជា​បញ្ហា​មិន​ប្រក្រតី ដែល​​ទ្វារ​មាស​ និង​រន្ធ​គូទមាន​ទំនាក់​ទំនង​ជាមួយ​គ្នា ​​បណ្ដាល​ឲ្យ​មាន​លាមក​​ជ្រៀប​​ចូល​ក្នុង​ទ្វារ​មាស។

មហារីក

– ជំងឺ​មហារីក​ទ្វារ​មាស។

៣- ពេលណាគួរទៅជួបពេទ្យ?

បើ​ទ្វារ​មាស​មាន​​ក្លិន​ជាប់​រហូត ឬ​​មាន​អារម្មណ៍​​មិន​ស្រួល​ ស្រីៗ​គ្នា​យើង​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ ពិសេសពេល​​មាន​រោគ​សញ្ហា​ផ្សេង​មក​ជាមួយ ដូច​ជា រមាស់ ផ្សា ​ក្រហាយ និង​មាន​ធ្លាក់​ស។

អត្ថបទ​ពាក់ព័ន្ធ៖

  • ស្រីៗមាន​ស្បូនព្រែក​អាច​មានកូន​បាន​ធម្មតា ​ដូច​គេឯង​អត់?
  • ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​

៤- ដោះស្រាយ​ដោយ​វិធី​ណា?

​បើ​បញ្ហា​ក្លិន​ទ្វារ​មាសមិន​មាន​​ទាក់​ទង​ជាមួយ​បញ្ហា​សុខភាព​ផ្សេង​ទេ​នោះ គ្នា​យើង​ក៏​មិន​ចាំ​បាច់​ត្រូវ​ព្រួយ​បារម្ភ​អ្វី​ទេ ខណៈខាង​ក្រោម​នេះ​ គឺ​ជា​វិធី​មួយ​​ចំនួន​ អាច​ជួយ​បំបាត់​ក្លិន​ទ្វារ​មាសបាន​ខ្លះ។

– លាង​សម្អាត​ផ្នែក​ខាង​ក្រៅ​របស់​ទ្វារ​មាស​ ​អាច​ធ្វើ​ការ​លាង​សម្អាត​រៀង​រាល់​ពេលងូត​ទឹក តែ​ត្រូវ​ចាំ​ថា​អាច​ប្រើ​​សាប៊ូ​តិច​តួច សាប៊ូ​មាន​​ក្លិន​ស្រាល ​ក្នុង​បរិមាណ​តិច​តួច​បំផុត ដើម្បី​ចៀស​វាង​បញ្ហា​រលាក​ទ្វារ​មាស​ទៅ​ថ្ងៃ​ខាង​មុខ ហើយ​ត្រូវ​លាង​សម្អាត​ទ្វារ​មាស​ជាមួយ​ទឹក​ឲ្យ​បាន​ច្រើន។

– មិន​ត្រូវ​បាញ់​ទឹក​​លាង​សម្អាត​ក្នុង​ទ្វារ​មាស​ជា​ដាច់​ខាត ខណៈវិធី​នេះ​ គេ​លាង​ទ្វារ​មាស​ ដោយ​ប្រើ​​ទឹក​លាយ​ជាមួយ Vinegar។ ស្រី​ៗ​ជា​ច្រើន​ បាន​លាង​សម្អាត​ទ្វារ​មាស​ដោយ​ប្រើ​វិធី​មួយ​នេះ ប៉ុន្តែ​ពេទ្យ​មិន​ណែ​នាំ​ឲ្ង​សម្អាត​ទ្វារ​មាសបែប​​នេះ​ឡើយ ព្រោះ​ទ្វារ​មាស​ធម្មតា​ គឺ​មាន​បាក់​តេរី និង​ផ្សិត​នៅ​ក្នុង​នោះ​ស្រាប់ ហេតុនេះ​ ​ត្រូវ​ចាំ​បាច់​រក្សា​តុល្យ​ភាព​អាស៊ីដ​បាស​ក្នុង​ទ្វារ​មាស។ បាញ់​លាង​ទ្វារ​មាស​ អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​តុល្យភាពអាស៊ីស​បាស​ក្នុង​ទ្វារ​មាស​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្វារ​មាសមាន​បញ្ហា​កើត​ឡើង។ ដូច​នេះ​ ​បើ​អ្នក​ចង់​ឲ្យ​ទ្វារ​មាស​​មាន​សុខភាព​ល្អ មិន​ត្រូវ​សម្អាត​​ដោយ​ប្រើ​វិធី​បាញ់​ទឹក​លាង​ជា​ដាច់​ខាត។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal odor. http://www.mayoclinic.org/symptoms/vaginal-odor/basics/causes/sym-20050664. Accessed January, 2017.

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម