៤- ហេតុអីលិង្គប្រុសៗរឹងខ្លាំងនៅពេលព្រឹក?
លិង្គឡើងរឹងខ្លាំងនៅពេលព្រឹក គឺដោយសារពេលព្រឹក ជាពេលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនឡើងខ្ពស់បំផុត ជាហេតុធ្វើឲ្យអាអូនតូចខ្លាំងឡើងរឹង ដែលចំណុចនេះ ត្រូវអ្នកវិទ្យាសាស្ត្រ ជឿជាក់យ៉ាងមុតមាំ លើកម្រិតអ័រម៉ូនភេទប្រុសៗ តេស្តូស្តេរ៉ូន ដែលមានទំនាក់ទំនងយ៉ាងជិតស្និត ជាសមត្ថភាពផ្លូវភេទប្រុសៗ មានន័យថា លិង្គប្រុសៗ អាចឡើងរឹងបាន ទោះបីជាមិនមានអ្វីមកភ្ញោចក៏ដោយ។
៥- ហេតុអីប្រុសៗភាគច្រើនចាញ់បោកយល់សប្ដិ (ហៀរទឹកកាមដោយមិនដឹងខ្លួន)?
គ្រាន់តែយល់សុបិន ស្រាប់តែសើមខោទាំងមិនដឹងខ្លួន ដែលយើងប្រុសៗចូលចិត្តនិយាយលេងសើច “ចាញ់បោកយល់សប្តិ’ អាចបណ្ដាលមកពីការកើនឡើងកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន ដែលអ័រម៉ូននេះ អាចកើនឡើងខ្លាំងនៅពេលយើងកំពុងគេង។ អំឡុងពេលប្រុសៗកំពុងពេញវ័យ ក៏ជាពេលអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើងខ្លាំង ធ្វើឲ្យងាយចាញ់បោកយល់សប្តិ សើមខោញឹកញាប់ ជាងមនុស្សចាស់ទៅទៀត។

៦- ម៉េចពេលខ្លះទឹកនោមបាញ់មកមិនត្រង់ចំគោលដៅអ៊ីចឹង?
លំហូរទឹកនោម បាញ់ចេញមកអាចខុសទិស បណ្ដាលមកពីស្ថានភាពមួយចំនួន ដូចជា ក្រោយពេលរួមភេទ បន្ទាប់ពីសម្រេចកាមរួច ឬនៅពេលព្រឹក បន្ទាប់ពីរួមភេទនៅពេលយប់ ឬអំឡុងគេងលក់។ ប៉ុន្តែយើងនៅតែមានបញ្ហានេះ រយៈពេលយូរ អាចជាសញ្ញាជាលិកា មានស្នាម បន្ទាប់ពីកើតជំងឺកាមរោគ។