backup og meta

បញ្ហានៅពីក្រោយការធ្លាក់ចុះចំណង់ផ្លូវភេទប្រុសៗ គ្រប់គ្នាគួរដឹង!

បញ្ហានៅពីក្រោយការធ្លាក់ចុះចំណង់ផ្លូវភេទប្រុសៗ គ្រប់គ្នាគួរដឹង!

អាច​ជា​រឿង​ធម្មតា ពិសេសប្រុសៗ​​ចាប់​ផ្ដើម​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​បន្តិច​ម្ដង​ៗ នៅពេល​វ័យ​កាន់​តែ​ចាស់​។ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​វ័យ​ពេញ​កម្លាំង បែរ​ជា​មានអារម្មណ៍​ ចំណង់​ផ្លូវ​ភេទ​យើង​កាន់​តែ​ខ្សោយ គឺអាច​បណ្តាល​មក​ពី​មូល​ហេតុ​ច្រើន ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវកាយ។ ហើយ​បើ​ប្រុសៗ ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​យូរពេក ក៏​មិន​ល្អ​ដែរ ខណៈបញ្ហា​សុខភាពខាង​ក្រោមនេះ សុទ្ធ​តែជាប់​ពាក់​ព័ន្ធ​ចំណង់​ផ្លូវ​ភេទ​ប្រុសៗ​ថយ​ចុះ។

១- អ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះ

តេស្តូស្តេរ៉ូន ​ជា​អ័រម៉ូន​សំខាន់​ សម្រាប់​​ប្រុសៗ ពិសេស​សុខភាពផ្លូវ​ភេទ និង​ការ​បង្ក​កំណើត។ អ័រម៉ូន​នេះ ផលិត​ឡើង​នៅ​ក្នុង​ពង​ស្វាស​ មាន​នា​ទី​ជួយ​បង្កើន​ម៉ាស់​សាច់​ដុំ និង​ឆ្អឹង ហើយ​​ក៏​ចូល​រួម​​ក្នុង​ការ​ផលិត​ទឹក​កាម​ដូច​គ្នា។ កម្រិតអ័រម៉ូន​​តេស្តូតេរ៉ូន​ក្នុង​ខ្លួនយើង ​ក៏ជាប់​ពាក់​ព័ន្ធ​​អារម្មណ៍​ផ្លូវ​ភេទដូច​គ្នា។

អ្នក​ជំនាញ​សុខភាព​ផ្លូវ​ភេទ លើក​ឡើងថា​ កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​​ថយ​ចុះ គឺ​នៅ​ពេ​ល​ធ្លាក់​មក​ក្រោម ៣០០-៣៥០ ​ណាណូក្រាម/ដេស៊ីលីត្រ ជា​ហេតុ​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទយើង​​ថយ​ចុះ​ដូច​គ្នា។ កម្រិត​តេស្តូតេរ៉ូន​ថយ​ចុះ​ ជា​រឿង​ធម្មតា​មួយ​នៅ​ពេលយើង​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់។ ប៉ុន្តែ​បើ​អ័រម៉ូន​នេះ​បន្ដ​ធ្លាក់​ចុះ​ខ្លាំង​ពេក ​នឹង​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​បាន​ដែរ។ ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ បើ​គិត​ថា​រឿង​មួយ​នេះ ​បង្ក​ជា​បញ្ហា​ដល់​ជីវិត​ផ្លូវ​ភេទ​យើង។ ​អាច​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​បំប៉ន ឬ​ប្រើ​ជែល​ ដើម្បី​ជំនួយ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​ ឲ្យកើន​ឡើង​វិញ។

២- ថ្នាំពេទ្យ

ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​អ័រម៉ូនតេស្តូតេរ៉ូន​ថយ​ចុះ​បាន ជាហេតុ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះដូច​គ្នា។ ឧទាហរណ៍ ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​មួយ​ចំនួន​ ដូច​ជា ក្រុម​​ថ្នាំ ACE inhibitors និង Beta-blockers អាច​ធ្វើ​ឲ្យ​ប្រុសៗ​ពិបាក​ឈាន​ដល់​​ចំណុច​កំពូលពេល​រួម​ភេទ និង​ពេល​ខ្លះ​ អាច​ធ្វើ​លិង្គ​មិន​ឡើង​រឹង​ទៀត​ផង។ ដូច​នេះ​ ​បើ​ជួប​ផល​រំខាន​របស់​ថ្នាំ​ ធ្វើ​ឲ្យ​កម្រិត​តេស្តូតេរ៉ូនថយ​ចុះ គួរ​តែ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​វិញ ពេទ្យ​នឹង​មាន​ដំណោះ​ស្រាយ​សម្រាប់យើង ឬ​អាច​ឲ្យ​យើង​ប្ដូរ​ទៅ​ប្រើ​ថ្នាំ​ប្រភេទ​ផ្សេង​វិញ។

៣- ជំងឺជើងនៅមិនស្ងៀម (RLS)

ជំងឺ​ជើង​នៅ​មិន​ស្ងៀម ឬ​ពាក្យ​បច្ចេក​ទេស​ហៅ​ថា Restless legs syndrome ជា​បញ្ហា​មួយ​កើត​ឡើង​នៅ​ពេលយើង​មិន​អាច​បញ្ជា​ទប់​ជើង​ឲ្យ​នៅ​ស្ងៀម​បាន។ ការ​សិក្សា​មួយ​រក​ឃើញ​ថា ​ប្រុសៗ​មាន​បញ្ហា​ជើង​នៅ​មិន​ស្ងៀម​ ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​អសមត្ថិភាព​ផ្លូវ​ភេទ​ ច្រើន​ជាង​ប្រុសៗ​មិន​មាន​បញ្ហា​​នេះ។ អសមត្ថិភាព​ផ្លូវ​ភេទ គឺ​នៅ​ពេល​​លិង្គ​យើង​​មិន​អាច​ឡើង​រឹង ឬ​មិន​អាច​បញ្ជា​ឲ្យ​ឡើង​រឹង​បាន។

ក្នុង​ការ​សិក្សានេះ អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ប្រុសៗ​​កើត​បញ្ហា​ជើង​នៅ​មិន​ស្ងៀម​យ៉ាង​តិច ​៥​ ដង/​ខែ​ ប្រឈម​មុខ​អសមត្ថិភាព​ផ្លូវ​ភេទ​ប្រមាណ ៥០% ​ច្រើន​ជាងប្រុសៗ​​មិន​មាន​បញ្ហា។ មួយ​ទៀត​ បើ​យើង​​កើត​បញ្ហា​ជើង​នៅ​មិន​ស្ងៀមកាន់​តែ​​ញឹក​ញាប់ ​ក៏​ប្រឈម​មុខ​ជា​មួយ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​កាន់​តែខ្ពស់ដែរ។

៤- ជំងឺបាក់ទឹកចិត្ដ

ជំងឺ​បាក់​ទឹក​ចិត្ដ​ ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​ជីវិត​គ្នា​យើង​ជា​ច្រើន។ នៅ​ពេល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ដ​ នឹងធ្វើ​​បាត់​បង់​ចំណង់ ឬ​មិន​មាន​ចំណង់​ក្នុង​សកម្មភាព​ធ្លាប់​ចូល​ចិត្ដ​ពី​មុន ក្នុងរឿង​រួមភេទ​​ក៏​មាន។ លើស​ពី​នេះ​ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​​អាច​បណ្ដាល​មកពី​ផល​រំខាន​​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ​ ​ពិសេស​ក្រុម​ថ្នាំ​ប្រភេទ Selective serotonin reuptake inhibitors (SSRIs)។ ត្រូវ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ បើ​យើង​ប្រើ​ថ្នាំ​ជំងឺ​បាក់​ទឹក​ចិត្ដ ហើយ​មាន​បញ្ហា​បាត់​បង់​ចំណង់​ផ្លូវ​ភេទ។ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ថ្លឹង​ថ្លែង​ផល​រំខាន​របស់​ថ្នាំ​យើងកំពុង​ជួប ហើយ​លៃ​តម្រូវ​កម្រិត​ថ្នាំ​ឲ្យ​យើង ឬ​ប្ដូរ​ថ្នាំ​ថ្មី​តែ​ម្ដង។

អត្ថបទ​ពាក់ព័ន្ធ៖

  • ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍
  • វីតាមីនល្អៗ ជួយសុខភាពផ្លូវភេទកាន់តែប្រសើរ

៥- ជំងឺរ៉ាំរ៉ៃប្រចាំកាយ

បើ​អារម្មណ៍​មិន​ល្អ​ដោយ​សារ​តែ​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ ដូច​ជា ​ឈឺ​ខ្លួន​ជា​ប្រចាំ គ្នា​យើង​នឹង​មិន​សូវ​ខ្វាយ​ខ្វល់​ជា​មួយ​រឿង​លើ​គ្រែ​ទៀតដែរ។ ជំងឺ​មួយ​ចំនួន ​ដូច​ជា ​ជំងឺ​មហារីក ក៏​អាច​ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​កាម​ថយ​ចុះ ដោយ​សារ​តែ​ដង​ខ្លួនត្រូវ​ប្រឆាំង​ជា​មួយ​មហារីក​រាល់​ថ្ងៃ។

​បើ​មានជំងឺ​រ៉ាំ​រ៉ៃ​ប្រចាំ​កាយ ត្រូវ​និយាយ​ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់ ដើម្បី​ធ្វើ​ឲ្យ​ពេល​វេលា​នៅ​ក្បែរ​គ្នា​កាន់​តែ​​មាន​ន័យ។ អាច​ទៅ​ជួប​ជា​មួយ​ភ្នាក់​ងារ​ប្រឹក្សាទំនាក់ទំនង​ស្នេហា ឬ​អ្នក​ជំនាញ​ខាង​ដោះ​ស្រាយ​វិបត្តិ​ផ្លូវ​ភេទ ​ដើម្បី​រក​ដំណោះ​ស្រាយល្អ​សម្រាប់​ខ្លួន​យើង។

៦- ជំងឺ​គេង​មិនដក​ដង្ហើម

ការ​សិក្សា​ជា​ច្រើន​រក​ឃើញ​ថា ​ប្រុសៗ​មាន​ជំងឺគេង​មិន​ដក​ដង្ហើម ឬ​ពាក្យ​បច្ចេក​ទេស​ហៅ​ថា Obstructive sleep apnea (OSA) ​នឹង​មាន​កម្រិតអ័រម៉ូន​​តេស្តូតេរ៉ូនទាបជាង​ប្រុសៗ​​ដទៃ ​ធ្វើ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ ក៏​ដូចជា​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។ ​ការ​សិក្សា​​រក​ឃើញ​ទៀតថា​ ប្រុសៗ​ពាក់​កណ្ដាល​មានជំងឺ​គេង​មិន​ដក​ដង្ហើម ​មាន​កម្រិតអ័រម៉ូន​​តេស្តូតេរ៉ូន ធ្លាក់​ចុះ​ខ្លាំង​នៅ​ពេល​យប់ ក៏​ធ្វើ​ឲ្យ​គេង​មិនស្កប់​ស្កល់​​ដែរ។

ការ​សិក្សា​បញ្ជាក់​ថា​ បញ្ហា​​ថយ​ចុះ​​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន ​ពាក់​ព័ន្ធ​គ្នា​ជា​មួយ​បញ្ហា​គេង​មិន​បាន​គ្រប់​គ្រាន់ ជា​ពិសេសទៅ​​លើ​ប្រុសៗ​​វ័យ​ចំណាស់។

៧- អាយុកាន់តែចាស់

កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន​ ​ពាក់​ព័ន្ធ​ជា​មួយ​ចំណង់​ផ្លូវ​ភេទ​​ប្រុស​ៗ គឺ​កើន​ឡើង​ខ្លាំង​ពេល​យើង​ចាប់​ផ្តើម​ពេញ​វ័យ។ ​ប្រុសៗ ​ចាប់​ផ្ដើម​សង្កេត​ឃើញ​ចំណង់​ផ្លូវ​ភេទ ​ប្រែ​ប្រួល​នៅ​ពេល​គាត់​ឈាន​ដល់​អាយុ​ចន្លោះ​ពី ៦០-៦៥ ​ឆ្នាំ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អាមេរិក Mayo Clinic។

ពេល​ប្រុសៗ​ចាស់​ទៅ មិន​ងាយ​មាន​រំញោច​ទេ ​ដោយ​ត្រូវ​ការ​ប្រើ​ពេល​យូរ​ ដើម្បី​មាន​រំញោច​គ្រប់​គ្រាន់ និង​ឈាន​ទៅ​ដល់​ចំណុច​កំពូល។ លិង្គ​ក៏មិន​ងាយ​ឡើង​រឹង និង​ត្រូវ​ការ​ពេល​យូរ​ទម្រាំ​លិង្គ​ឡើង​រឹង។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គេ ​មាន​ថ្នាំ​ជា​ច្រើន​ប្រភេទ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​បាន។

៨- ស្ត្រេស

បើ​រាល់​ថ្ងៃនេះ ​យើងទទួល​រង​សម្ពាធ​ខ្លាំង នោះ​ចំណង់​ផ្លូវ​ភេទនឹង​ថយ​ចុះដូច​គ្នា ដោយ​សារ​តែ​ស្ត្រេស​ បាន​ទៅ​បង្អាក់​ការ​ផលិត​អ័រម៉ូន​ក្នុង​ខ្លួន។ ពេល​យើង​​ស្ត្រេស ​សរសៃ​ឈាម​អាកទែ ​នឹង​រួម​តូច ពេល​សរសៃ​ឈាម​រួម​តូច នឹង​បង្អាក់​លំហូរ​ឈាម​រត់ និង​ធ្វើ​ឲ្យ​លិង្គ​ពិបាក​ឡើង​រឹង។

ការ​សិក្សារបស់ទស្សនាវដ្តី​សុខភាព The Journal of Nervous and Mental Disease អះអាង​​ថា ស្ត្រេស​បណ្ដាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ដ និង​ទំនាក់​ទំនងយើង​ម្នាក់ៗ ​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​បញ្ហា​ផ្លូវ​ភេទ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Low Libido? http://www.healthline.com/health/low-testosterone/conditions-that-cause-low-libido#Overview1. Assessed 17 December 2017

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម