backup og meta

សញ្ញាមួយចំនួន បើកើតលើសុដន់ស្រីៗ អាចបញ្ជាក់ប្រាប់ពីបញ្ហា​សុខភាពបាន!

សញ្ញាមួយចំនួន បើកើតលើសុដន់ស្រីៗ អាចបញ្ជាក់ប្រាប់ពីបញ្ហា​សុខភាពបាន!

សុដន់​ស្រីៗ ក៏​ជា​សរីរាង្គ​សំខាន់​សម្រាប់​ផ្តល់​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ឲ្យ​ទារក​ក្រោយ​សម្រាល។ ដោយ​សារ​សុដន់ មាន​បណ្តុំ​សរសៃ​ប្រសាទ​ច្រើន មាន​ទំនាក់​ទំនង​ជា​មួយ​រាងកាយ ​ជាហេតុនៅ​ពេល​សុដន់​មាន​បម្រែ​បម្រួល ឬ​ប្រទះ​ឃើញ​លេច​ចេញ​សញ្ញា​អ្វី​មួយ ក៏​អាច​ប្រាប់​យើង​ដោយ​ដឹង​ពី​បញ្ហា​សុខភាព​បាន​ដូច​គ្នា។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​សញ្ញា​មួយ​ចំនួនលើ​សុដន់ អាចបញ្ជាក់​ស្ថាន​ភាព​សុខភាព​យើង​បាន។

១- សុដន់រីកធំ

ក្នុង​សុដន់​ ភាគ​ច្រើន​ជា​កោសិកា​ខ្លាញ់ ដូច​នេះ ​ប្រសិន​បើ​ថ្មី​ៗ​នេះ​ សុដន់​គ្នា​យើង​ស្រា​ប់​តែ​​រីក​ធំ​ជាង​មុន ​បញ្ជាក់​បាន​ថា​ យើង​​កំពុង​តែ​ឡើង​គីឡូ​ហើយ ឬ​​បើ​​រួម​ភេទ​ដោយ​មិន​បាន​ការពារ ក៏​​អាចបញ្ជាក់​ គ្នា​យើង​អាច​​នឹង​កំពុង​មាន​ផ្ទៃ​ពោះ ​ធ្វើ​ឲ្យ​រន្ធ​ទឹក​ដោះ​​ត្រៀម​ខ្លួន​សម្រាប់​ផលិត​ទឹក​ដោះ។ ក្រៅ​ពី​នេះ​ នៅ​មាន​វិធី​ពន្យារ​កំណើត និង​បម្រែ​បម្រួល​អ័រម៉ូន​ពេល​ម​ក​រដូវ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សុដន់​រីក​ធំ​បាន​ដែរ។

២- សុដន់ស្វិតជាងមុន

សុដន់គ្នា​យើង​ អាច​​នឹង​រួម​តូច​ ពេលយើង​ស្រក​គីឡូ ឬ​នៅ​ពេល​អ័រម៉ូន​អឺស្រ្តូហ្សែន​ក្នុង​ខ្លួន​​ថយ​ចុះ។ ប៉ុន្តែបើសង្កេត​ឃើញ​ថា​ សុដន់រួម​តូច ទាំង​​មិនបាន​​ស្រក​គីឡូ ឬ​មិន​ទាន់​អស់​រដូវ​នោះ ​គួរ​តែ​ទៅ​មន្ទី​ពេទ្យ​ធ្វើ​តេស្ត​រក​ជំងឺ​គីស​ក្នុង​ក្រពេញ​អូវែ (PCOS)។ ក្រៅ​ពី​ជំងឺ​គីសក្នុង​ក្រពេញ​អូវែ នៅ​មាន​ការ​ផឹក​កាហ្វេ​ច្រើន​ ក៏​អាច​ធ្វើ​ឲ្យ​សុដន់​រួម​តូចដូច​គ្នា។​

៣- ប្ដូររូបរាង

ជា​ទូទៅ ​សុដន់​ស្រី​ៗ ​គឺ​សុទ្ធ​តែ​មាន​រូប​រាង​មក​ស្រាប់​ តាម​ហ្សែនរាងៗខ្លួន ហើយអាច​នឹង​ប្រែ​ប្រួល​តាម​អាយុ​។ វា​បណ្ដាល​មក​ពី​សរសៃ​ចំណង និង​ជាលិកា​ត​ភ្ជាប់​ចាប់​ផ្ដើម​ខូច​ខាត និង​បាត់​បង់​ភាព​យឺត​នៅ​លើ​ស្បែក។ រឿង​សំខាន់​គ្នា​យើង​​ត្រូវ​ធ្វើ ​មិន​ត្រូវ​ឲ្យ​ទម្ងន់​​ប្រែ​ប្រួល​ខ្លាំង​ភ្លាម​ៗ​ពេក​ទេ ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ និង​ពាក់​អាវ​ទ្រានាប់​ត្រូវ​ជា​មួយ​ទំហំ​សុដន់យើង កុំ​ឲ្យ​មើល​ទៅ យារ​ធ្លាក់​ខ្លាំង​ពេក។

អត្ថបទ​ពាក់​ព័ន្ធ៖

  • កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី គួរ​ធ្វើ​តេស្ត​ចាំ​បាច់​ទាំង​នេះ
  • ម៉េច​បាន​ចុង​សុដន់​ប្រែពណ៌ក្រមៅ ហើយ​ធ្វើ​ម៉េច​ទើប​ស៊ីជម្ពូវិញ?

៤- ដុំរឹងពកលើសុដន់

អំឡុង​ពេលកំពុង​មក​រដូវ គ្នា​យើង​​ប្រហែលជា​ចាប់​អារម្មណ៍​ឃើញ​ថា​ សុដន់​មាន​ឡើង​ដុំ​រឹង នេះ​ដោយ​សារ​តែ​អ័រម៉ូន​កើន​ឡើង​ ដើម្បី​ឲ្យ​មាន​សារធាតុ​រាវ​ចូល​មក​បំពេញ​ថង់​ក្នុង​សុដន់។ ដុំ​ពក​កើត​​ឡើង​ពេល​មក​រដូវ​នេះ ​ជា​ដុំ​ធម្មតា​ទេ ហើយ​​នឹង​បាត់​ទៅ​វិញ​ពេល​វដ្ដ​រដូវ​បញ្ចប់។ ប៉ុន្តែ​បើ​​នៅ​មាន​ការ​បារម្ភ​​ជា​មួយ​ដុំ​ទាំង​អស់​នោះ ​អាច​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​បន្ថែម​បាន ដើម្បី​ឲ្យ​ប្រាកដ​ថា​សុដន់ យើង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។

៥- ឈឺសុដន់

ឈឺ​ចាប់​ក្នុង​សុដន់ ​អាច​បណ្ដាល​មកពី​បញ្ហា​ជា​ច្រើន អាច​បណ្ដាល​មកពី​អតុល្យភាព​អ័រម៉ូន ដោយ​សារ​អាវ​ទ្រនាប់ ផឹក​ការហ្វេ​ច្រើន​ពេក ឬ​អាច​បណ្ដាល​មកពី​ត្រូវ​របួស​នៅ​លើ​ទ្រូង។ ពេល​ខ្លះ​សូម្បី​តែ​កា​បូប​ស្ពាយ​ធ្ងន់​បន្តិច ក៏​អាច​ធ្វើ​ឲ្យ​សុដន់​ឈឺ​ដូច​គ្នា ហើយ​ការ​ឈឺ​ចាប់​ទាំង​នេះ​អាច​នៅ​ជា​មួយ​យើង​​​ក្នុង​រយៈ​ពេល​យូរ រហូត​ដល់​ពេល​ខ្លះ​ឈឺ​យូរ​ខ្លាំង​ពេក ​​ធ្វើ​ឲ្យ​ឡើង​ស្នាម​អុច​ៗ​ទៀត​ផង។ មាន​ករណី​ខ្លះ​ អា​ការៈ​ឈឺ​ក្នុង​សុដន់​ អាច​បណ្ដាល​មក​ពី​កង្វះ​ជាតិ​អ៊ីយ៉ុង​ក្នុង​ខ្លួន បណ្ដាល​មកពី​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើ​ការ​មិន​បាន​ល្អ។ ការ​សិក្សា​​រក​ឃើញ​ថា​ ​ស្រីៗ​អាច​បាត់​ឈឺ​ក្នុង​សុដន់​ពេល​លេប​ថ្នាំ​ជំនួយ​ជាតិ​អ៊ីយ៉ូត ព្រោះ​ប្រសិទ្ធភាព​ថ្នាំ នឹង​ទៅ​ជួយ​ដល់​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​ ឲ្យ​ធ្វើ​ការ​បាន​ល្អ​វិញ។

៦- ចុងសុដន់លឹបចូលក្នុង

បើ​គ្នា​យើង​កើត​មកមាន​ចុង​សុដន់​រ​លឹប​ចូល​ក្នុង​ស្រាប់ ​មិន​ចាំ​បាច់​បារម្ភ​ទេ។ ប៉ុន្តែ​បញ្ហា​​យើង​ត្រូវ​ខ្វាយ​ខ្វល់ពាក់​ព័ន្ធ​ចុង​សុដន់​លឹប​ចូល​ក្នុង មាន​តែ​មួយ​គត់ គឺ​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សុដន់។ បើ​​សង្កេត​ឃើញ​ថា ​ចុង​សុដន់​យើង​​លឹប​ចូល​ក្នុង ត្រូវ​ប្រាកដ​ថា​ មិន​មែន​មក​ពី​អាវ​ក្នុង​របស់​យើង​​រឹប​ពេក​ទេ ហើយ​បើមិន​អស់​ចិត្ដ ត្រូវ​ប្រញាប់​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Things Your Breasts Say About Your Health. http://www.prevention.com/health/breasts-and-your-health. Accessed May 3, 2017.

កំណែ​ប្រែបច្ចុប្បន្ន

22/08/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម