backup og meta

មេជីវិត ទឹកកាមសុខភាពល្អ អាស្រ័យលើអាហារគួរញ៉ាំ និងទម្លាប់រស់នៅទាំងនេះ!

មេជីវិត ទឹកកាមសុខភាពល្អ  អាស្រ័យលើអាហារគួរញ៉ាំ និងទម្លាប់រស់នៅទាំងនេះ!

​របប​អាហារ​ញ៉ាំ​មិនត្រឹមតែសំខាន់សម្រាប់សុខភាពទូទៅទេ ចំពោះ​រឿង​ចង់​បាន​កូន​ ក៏​ចាំ​បាច់​ត្រូវ​ញ៉ាំ​របស់​ល្អៗ​ ជួយ​សុខភាព​មេជីវិត​ឈ្មោល​ឲ្យខ្លាំង​ដូច​គ្នា។ ប្តី​ប្រពន្ធ​រៀបការ​យូរ​ឆ្នាំ អត់ទាន់​មាន​កូន ពិសេស​ខាង​ប្រុស គួរសាក​ល្បង​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ដូច​រៀបរាប់​ក្នុង​អត្ថបទ​នេះ និង​ត្រូវ​ចៀស​វាង​អាហារ ទាំង​ឡាយ​ណា​អាច​ប៉ះពាល់​មេជីវិតឈ្មោល។ ​

១- វីតាមីន

កង្វះ​វីតាមីន A ធ្វើ​ឲ្យ​​គុណ​ភាព​ទឹក​កាម និង​អត្រា​បង្ក​កំណើត​ថយ​ចុះ។ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​នេះ​ ប្រុសៗ​អាច​ញ៉ាំ​​គ្រាប់​ធញ្ញជាតិ ការ៉ុត ដំឡូង​ផ្អែម កូន​ស្ពៃ​ និង​ផ្កា​ខាត់​ណា​។

វីតាមីន C ជួយ​ដល់​ការ​ផ្លាស់ទី​របស់​មេជីវិតឈ្មោលបាន​លឿន ហេតុ​នេះ​ប្រុស​ៗគ្នា​យើង ​គួរ​តែ​ញ៉ាំ​ស្ត្រប៊ើរី និង​បន្លែ​ពណ៌​លឿង​បន្ថែម។ ការ​ផលិត ឬ​ផ្លាស់ទី​របស់មេជីវិត​ឈ្មោល ​អាច​កើន​ឡើង​ដោយ​សារ​វីតាមីន E និង B12 ដែល​សម្បូរ​ក្នុង​ផ្លែ​ឈើ និង​បន្លែ។ បន្ថែម​ពី​នេះ​ទៀត​ ប្រុស​ៗ ក៏​អាច​ញ៉ាំ​អាហារ​បំប៉ន​ខ្លះ​ៗ​ ដើម្បី​ជួយ​បង្កើន​គុណ​ភាពមេជីវិត​ឈ្មោល​បាន​ដែរ។

២- ជាតិរ៉ែ

កង្វះ​សារធាតុ​រ៉ែ ដូច​ជា ស័ង្កសី និង​សេឡេញ៉ូម ​អាច​ធ្វើ​ឲ្យ​គុណ​ភាព​របស់​មេជីវិត​ឈ្មោល​ធ្លាក់​ចុះបាន​។ ប្រុសៗ ​អាច​បន្ថែម​ជាតិ​រ៉ែ​ទាំង​នេះ​​ចូល​ក្នុង​ខ្លួន​​បាន តាម​រយៈ​ការ​ញ៉ាំ ស៊ុត សាច់​មាន់ អយស្ទ័រ សាច់​គោ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​សណ្ដែក។ អាហារ​បំប៉ន​ ក៏​អាច​ជួយ​បាន​ខ្លះ​ដែរ ប៉ុន្តែ​ត្រូវ​ញ៉ាំ​​តាម​ការ​ណែ​នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​សារ​តែ​ការ​ញ៉ាំ​សារធាតុ​រ៉ែ​ច្រើន​​លើស​កម្រិត ​អាច​ធ្វើ​ឲ្យ​ពុល​បាន។

អាហារជួយផ្លូវភេទ

៣- អាស៊ីដខ្លាញ់

ត្រី​សាល់ម៉ុន ត្រីស្បៃកា ត្រី​សាឌីន និង​ត្រី​ធូណា​ សុទ្ធ​តែ​ជា​ប្រភព​អាស៊ីដខ្លាញ់​អូម៉េហ្កា ៣ ហើយ​សារធាតុ​នេះ​ អាច​ជួយ​ពង្រឹង​គុណ​ភាព​មេជីវិត​ឈ្មោល និង​ជួយ​បង្កើន​អារម្មណ៍ផ្លូវភេទ​កាន់​តែ​ពុះ​កញ្ជ្រោល ដោយ​សារ វា​ធ្វើ​ឲ្យ​កម្រិត​ដូប៉ាមីន​ (Dopamine) ក្នុង​ខួរ​ក្បាល​កើន​ឡើង។

គ្រាប់​វ៉ល់ណាត់ ​ជា​ប្រភព​នៃ​អាស៊ីដអាល់ហ្វា​លីណូឡេអ៊ិច ( Alpha-linoleic acid)​ ដែលជា​ពពួក​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាច​​ជួយ​បង្កើន​មេជីវិតឈ្មោល រូបរាង​ និង​​ទ្រទ្រង់​ដល់​ការផ្លាស់​ទី​របស់​មេជីវិត​ឈ្មោល​បាន​កាន់​តែ​លឿន។

៤- អាស៊ីដហ្វូលិក ឬវីតាមីន B9

អាស៊ីដ​ហ្វូលិក ​មិន​ត្រឹម​តែ​សំខាន់ និង​ចាំ​បាច់​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ វា​ក៏​មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​ទឹក​កាម និង​គុណ​ភាព​មេជីវិត​ឈ្មោល​ប្រុសៗ​ដូច​គ្នា។ គ្នា​យើ​មាន​កម្រិត​​អាស៊ីដ​ហ្វូលិក​ទាប ​ច្រើន​មាន​មេជីវិតឈ្មោល ​មិន​សូវ​ល្អ​។ យ៉ាង​ណា យើង​អាច​​ជួយ​ឲ្យគុណ​ភាព​មេជីវិតឈ្មោល​​កាន់​តែ​ខ្លាំង តាមរយៈ​ការ​ញ៉ាំ​​បន្លែ​ស្លឹក​បៃ​តង ផ្លែប៊ើរ សណ្ដែក ផ្លែ​ឈើ និង​ពពួក​គ្រាប់​ធញ្ញជាតិ។​

៥- សារធាតុ​លីកូប៉ែន (Lycopene)

Lycopene ​គឺ​ជា​ការ៉ូតែន​ក្រហម​ស្រស់ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ជួយបង្កើន​ចំនួនមេជីវិត​ឈ្មោល។ សារធាតុ Lycopene សម្បូរ​​នៅ​ក្នុង​ប៉េង​ប៉ោះ ការ៉ុត ឪឡឹក។

៦- ទឹក

ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កង្វះ​ជាតិ​ទឹក​ និង​ជួយ​ការ​ពារ​ប្រុសៗពី​បញ្ហា​ចំនួន​មេជីវិត​ឈ្មោល​តិច។

៧- ពពួក​អាហារ និង​ទម្លាប់​មិន​ល្អ អាច​ប៉ះពាល់​មេជីវិតឈ្មោល

– អាហារកំប៉ុង៖ អាហារ​កំប៉ុង​ ភាគ​ច្រើន​បាន​វេច​ខ្ចប់​ដោយ​ប្លាស្ទិក មាន​ផ្ទុក​សារធាតុ Bisphenol-A ដែល​ជា​សារធាតុ​គីមី​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ័រម៉ូន និង​ប៉ះ​ពាល់​ដល់​សុខ​ភាព​មេជីវិតឈ្មោល​ប្រុសៗ។ ដើម្បីចៀស​ចេញ​​ពី​បញ្ហា​នេះ​ ​ប្រុសៗ​អាច​ញ៉ាំ​អាហារ​​វេច​ខ្ចប់​ដោយ​កែវ មិន​មែន​ប្លាស្ទិកបាន។

– ខ្លាញ់ឆ្អែត៖ ខ្លាញ់​ឆ្អែត​នៅ​ក្នុង​សាច់ជ្រូកបីជាន់ (Bacon) សាច់​ក្រក ប័រ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សុខ​ភាព​មេជីវិត​ឈ្មោល​​ថយ​ចុះ។

– គ្រឿងស្រវឹង គ្រឿងញៀន និងបារី៖ ទម្លាប់​អាក្រក់​ទាំង​អស់​នេះ ​នឹង​ធ្វើ​ឲ្យ​សុខ​ភាព​ទឹក​កាម​ធ្លាក់​ចុះ។ បើ​​មិន​អាច​​ផ្ដាច់​របស់​ទាំង​អស់​នេះ​បាន ក៏​គួរ​តែផឹក ឬ​ជក់​​ក្នុង​កម្រិតតិច​តួច​​បាន​ហើយ។

– សីតុណ្ហភាព និងសម្លៀកបំពាក់៖ ងូត​ទឹក​ក្ដៅ ស្លៀក​ខោ​ក្នុង​ច្រើន​ជាន់ ឬ​អង្គុយ​យូរ​ពេក​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិត​ទឹក​កាម និង​គុណ​ភាព​មេជីវិត​ឈ្មោល។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Foods for Healthy Sperm. http://www.naturesway.com.au/article/foods-for-healthy-sperm/ Accessed January 20, 2017

The Stronger-Sperm Diet. http://www.menshealth.com/health/the-stronger-sperm-diet Accessed January 20, 2017

កំណែ​ប្រែបច្ចុប្បន្ន

16/09/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម