backup og meta

ហេតុផលអ៊ីចឹងតាស៎! បានស្រីៗនៅបរទេសភាគច្រើន ចូលចិត្តអត់ស្លៀកខោក្នុង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 25, 2019

    ហេតុផលអ៊ីចឹងតាស៎! បានស្រីៗនៅបរទេសភាគច្រើន ចូលចិត្តអត់ស្លៀកខោក្នុង

    និយាយ​រឿង​អត់​ស្លៀក​ខោក្នុង សម្រាប់​ខ្មែរយើង ​ច្បាស់​ជា​មិន​មែន​ជារឿង​ធម្ម​តា ​ដូច​បណ្តាប្រទេស​ស៊ីវីល័យនៅ អឺរ៉ុប ឬ​អាមេរិកទេ ពិសេស​ស្រីៗតែ​​ម្តង​ ច្បាស់​ជា​ត្រូវ​គេ​ថា ​កើត​រោគ​ចិត្ត​មិន​ខាន។ ប៉ុន្តែ​មាន​ស្រីៗ​​មិន​តិច​ទេ ​សម្រេច​ចិត្ត​អត់​ស្លៀក​ខោក្នុង​ក្រោម​ហេតុ​ផល​មួយ​ចំនួន។ យ៉ាង​ណា គ្នា​យើង​ក៏​មិន​ចាំ​បាច់​ធ្វើ​តាម​ដែរ ធ្វើ​អ្វី​យើង​គិត​ថា​មាន​ផាសុកភាព​ចំពោះ​យើង​ទៅ​ គឺបាន​ហើយ។ យ៉ាង​ណា “Hello គ្រូពេទ្យ’ នឹង​​លើក​ឡើង​ពីមូល​ហេតុ​មួយ​ចំនួននាំ​ឲ្យ​ស្រីៗ​​​ឈប់​ស្លៀក​ខោ​ក្នុង គ្នា​យើង​អាច​អាន​លេងៗ​ ដើម្បី​ស្វែង​យល់ ក៏​មិន​ខាត​ដែរ។

    ១- ការពារការឆ្លងរោគ

    បើ​ប្រដាប់​ភេទស្រីៗ​គ្នា​យើង ​ងាយ​មាន​អាការៈ​​រកាំនោះ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ ​កុំ​ស្លៀក​ខោ​ក្នុងមិន​ខាន។ អ្នកជំនាញ​រោគ​ស្ត្រី​ជា​ច្រើន ពិសេស​នៅ​បរទេស ​ជឿ​ថា​ អត់​ស្លៀក​ខោ​ក្នុង អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រមាស់ និង​ធ្វើ​ឲ្យស្រីៗ​មាន​អារម្មណ៍​​ស្រួល​​ខ្លួន​ថែម​ទៀត​ផង។ ខោ​ក្នុង​អាច​ធ្វើ​ឲ្យទ្វារ​មាសថប់​ខ្យល់ ព្រោះ​ទ្វារ​មាស​​ជា​កន្លែង​មាន​សំណើម​ច្រើន។​ ក្រៅពីនេះ ពេល​យើង​​ស្លៀក​ខោក្នុង​​រឹបជិត ជាតិ​សំណើម​នៅ​ខាង​ក្នុង​ ​និង​មិន​អាច​ចេញ​មក​ក្រៅ​​បាន ​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​សម​ស្រប​សម្រាប់​ឲ្យ​ពពួក​បាក់​តេរី​រីក​លូត​លាស់។

    ២- មិន​លេច​ស្នាម​ខោ​ចេញ​មក​ក្រៅ

    ស្រីៗ​ជាច្រើន​គិត​ថា វាជា​រឿង​គួរ​ឲ្យ​អៀន​ខ្មាស ពេល​អ្នក​​ផ្សេង ពិសេស​ប្រុសៗ ​អាច​មើល​ឃើញ​ទម្រង់​ខោ​ក្នុងពី​ខាង​ក្រៅនោះ។ មូលហេតុ​នេះ មិន​បាច់​ស្លៀក​ខោ​ក្នុង យើង​ក៏​​មិន​ចាំ​បាច់ត្រូវ​​ខ្វាយ​ខ្វល់​អំពី​រឿង​នេះ​ទៀត​ដែរ។ ប៉ុន្តែ ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នផ្នែក​ខាង​មុខ​ ពេលស្រីៗ​គ្នា​យើង​​ស្លៀក​ខោលេច​រាង​ខ្លាំង ដោយ​សារនឹង​ធ្វើ​ឲ្យ​រូបរាង​ប្រដាប់​ភេទ​យើង ​លេច​ចេញមក​ខាង​ក្រៅ​បាន។

    ៣- មានអារម្មណ៍សិចស៊ីជាងមុន

    ស្រីៗ​មួយ​ចំនួន បង្ហាញ​ពី​អារម្មណ៍​ពិតថា ខ្លួន​អារម្មណ៍​កាន់​តែ​សិច​ស៊ីថែម​ទៀត ពិសេស​ពេល​ស្លៀក​ខោក្នុង​​​បែប​សិច​ស៊ីតែ (Panties) ទើប​ខោអាវ​ក្នុង​ប្រេនៗ​បែប​សិចស៊ី​ទាំង​នោះ សម្បូរ​មាន​លក់​មើល​ទី​ផ្សារ​ណាស់ ហើយតម្លៃ​ក៏ខ្ពស់​កប់ពពក​ដែរ។ ប៉ុន្តែ​បើ​ស្រីៗ​គ្នា​យើង កាន់​តែ​ចង់​ទទួល​បាន​ភាព​សិចស៊ីទៀត​នោះ ក៏មិន​ចាំ​បាច់​ត្រូវ​ចំណាយ​លុយ​ទិញ​ខោ​ក្នុង​ថ្លៃៗ​ទាំងនោះដែរ ដោយ​​គ្រាន់​តែ​កុំ​ស្លៀក​ខោ​ក្នុង​ទៅ​ ​ជាការ​ស្រេច។ យ៉ាង​ណា យើង​ក៏​មិន​ចាំ​បាច់​ប្រាប់​នរណា​ម្នាក់រឿងយើង​ស្លៀក ឬ​មិន​ស្លៀក​​ខោ​ក្នុង​នោះ​ដែរ គ្រាបន់​តែ​ដឹង​ខ្លួនយើង​​ម្នាក់​ឯង​ទៅ​បាន​ហើយ បែប​នេះ គ្នា​យើង​​អាច​រីក​រាយ​ជាមួយ​អារម្មណ៍​ពោរ​ពេញ​ដោយ​ភាព​ជឿ​ជាក់ ក៏​ដូច​ជា​រក​ឃើញ​ថាម​ពលដ៏អស្ចារ្យ​ថ្មី​មួយ។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស
  • មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?
  • ៤- ស្រួលស្លៀកខោជើងវែង

    ស្រី​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា ខោ​ក្នុង​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​ស្លៀក​ត្រូវ​ជាមួយ​ខោជើង​វែង​ដែល​ស្លៀក​ពី​​ខាង​ក្រៅ​ទាំង​អស់​ទេ។ ខោ​ក្នុង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តឹង​ចង្អៀត នាំ​ឲ្យ​​ពិបាក​ក្នុង​ការ​ស្លៀក​ខោ​ក្រៅ​មួយ​ជាន់​ទៀត។ មាន​ខោ​ខៅ​ប៊យ​មួយ​ចំនួន​ មើល​ទៅ​សម​គ្នា​ជាមួយ​ខោក្នុងសិចស៊ី​បែប​ចង់​ខ្សែ ឬ​ស្បៃ ពេល​ខ្លះ​ក៏​មើល​ទៅ​មិន​សក្តិ​សម​ដែរ។ បើ​អ៊ីចឹង​ដដែល ហេតុ​អី​​ត្រូវ​ចំណាយ​លុយ​ទិញ​ខោ​ក្នុង​ថ្លៃៗ​ទាំង​នោះ យើង​​អាច​ជ្រើស​យក​វិធី​យ៉ាង​ងាយៗ ដោយ​​មិន​ចាំ​បាច់​ត្រូវ​ស្លៀក​ខោ​ក្នុងក៏​បាន​។ បើ​មិន​ស្លៀក​ខោ​ក្នុង ប្រហែល​ជា​អាច​មាន​អារម្មណ៍​ថា ​ដង​ខ្លួន​យើង​តូច​ជាង​មុន ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង។

    ៥- កាន់តែងាយស្រួល

    មាន​ពេល​ខ្លះអស់ខោ​ក្នុង​ស្លៀក អត់​ទាន់​បាន​បោក ច្បាស់​ជា​មានអារម្មណ៍​ហេងហាង​មិន​ខាង ពិសេសបើ​ប្រញាប់​ចេញ​ទៅ​ក្រៅ មិន​ដឹង​ត្រូវ​ធ្វើ​ដូច​ម្ដេចទេ? គ្នា​យើង​ក៏​មិន​ចង់​ស្លៀក​ខោ​ក្នុង​ប្រឡាក់ ឬ​មាន​ក្លិនមិន​ល្អ​ដែរ ត្រូវអត់? បើ​មិន​ចង់ ហើយ​យើង​រវល់​ខ្លាំង​រហូត​មិ​នមាន​ពេល​គ្រប់​គ្រាន់​បោក​គក់​ខោ​ក្នុង​ទាន់​ពេល ឬ​មិន​អាច​ទ្រាំ​ចាំ​ទម្រាំ​ស្ងូត​មុន​ពេល ហើយ​ចាំ​បាច់​​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ អាច​សាក​ល្បង​ប្រើ​វិធី​ងាយ​ស្រួល មិន​ចាំ​បាច់​ត្រូវ​ស្លៀក​ខោ​ក្នុង​មួយ​ថ្ងៃលមើល៍ ប្រហែល​ជា​អាច​ទទួល​បាន​អារម្មណ៍​ថ្មី​ប្លែក ក៏​ថាបាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម