១- ការពារការឆ្លងរោគ
បើប្រដាប់ភេទស្រីៗគ្នាយើង ងាយមានអាការៈរកាំនោះ គ្រូពេទ្យអាចណែនាំឲ្យយើង កុំស្លៀកខោក្នុងមិនខាន។ អ្នកជំនាញរោគស្ត្រីជាច្រើន ពិសេសនៅបរទេស ជឿថា អត់ស្លៀកខោក្នុង អាចជួយកាត់បន្ថយបញ្ហារមាស់ និងធ្វើឲ្យស្រីៗមានអារម្មណ៍ស្រួលខ្លួនថែមទៀតផង។ ខោក្នុងអាចធ្វើឲ្យទ្វារមាសថប់ខ្យល់ ព្រោះទ្វារមាសជាកន្លែងមានសំណើមច្រើន។ ក្រៅពីនេះ ពេលយើងស្លៀកខោក្នុងរឹបជិត ជាតិសំណើមនៅខាងក្នុង និងមិនអាចចេញមកក្រៅបាន បណ្ដាលឲ្យក្លាយទៅជាកន្លែងសមស្របសម្រាប់ឲ្យពពួកបាក់តេរីរីកលូតលាស់។
២- មិនលេចស្នាមខោចេញមកក្រៅ
ស្រីៗជាច្រើនគិតថា វាជារឿងគួរឲ្យអៀនខ្មាស ពេលអ្នកផ្សេង ពិសេសប្រុសៗ អាចមើលឃើញទម្រង់ខោក្នុងពីខាងក្រៅនោះ។ មូលហេតុនេះ មិនបាច់ស្លៀកខោក្នុង យើងក៏មិនចាំបាច់ត្រូវខ្វាយខ្វល់អំពីរឿងនេះទៀតដែរ។ ប៉ុន្តែ ត្រូវមានការប្រុងប្រយ័ត្នផ្នែកខាងមុខ ពេលស្រីៗគ្នាយើងស្លៀកខោលេចរាងខ្លាំង ដោយសារនឹងធ្វើឲ្យរូបរាងប្រដាប់ភេទយើង លេចចេញមកខាងក្រៅបាន។
៣- មានអារម្មណ៍សិចស៊ីជាងមុន
ស្រីៗមួយចំនួន បង្ហាញពីអារម្មណ៍ពិតថា ខ្លួនអារម្មណ៍កាន់តែសិចស៊ីថែមទៀត ពិសេសពេលស្លៀកខោក្នុងបែបសិចស៊ីតែ (Panties) ទើបខោអាវក្នុងប្រេនៗបែបសិចស៊ីទាំងនោះ សម្បូរមានលក់មើលទីផ្សារណាស់ ហើយតម្លៃក៏ខ្ពស់កប់ពពកដែរ។ ប៉ុន្តែបើស្រីៗគ្នាយើង កាន់តែចង់ទទួលបានភាពសិចស៊ីទៀតនោះ ក៏មិនចាំបាច់ត្រូវចំណាយលុយទិញខោក្នុងថ្លៃៗទាំងនោះដែរ ដោយគ្រាន់តែកុំស្លៀកខោក្នុងទៅ ជាការស្រេច។ យ៉ាងណា យើងក៏មិនចាំបាច់ប្រាប់នរណាម្នាក់រឿងយើងស្លៀក ឬមិនស្លៀកខោក្នុងនោះដែរ គ្រាបន់តែដឹងខ្លួនយើងម្នាក់ឯងទៅបានហើយ បែបនេះ គ្នាយើងអាចរីករាយជាមួយអារម្មណ៍ពោរពេញដោយភាពជឿជាក់ ក៏ដូចជារកឃើញថាមពលដ៏អស្ចារ្យថ្មីមួយ។