backup og meta

សាកល្បងតិចនិកនេះ ដោះស្រាយបញ្ហាស្ពឹកភ្នែកពេលកំពុងធ្វើការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 10, 2020

    សាកល្បងតិចនិកនេះ ដោះស្រាយបញ្ហាស្ពឹកភ្នែកពេលកំពុងធ្វើការ

    បញ្ហា​ស្ពឹក​ភ្នែក កើត​ឡើង​នៅ​ពេល​ដែល​យើង​ខំ​ប្រឹង​សម្លឹង​ធ្វើ​ការ​ដោយ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ អាន​សៀវភៅ​ក្នុង​រយៈ​ពេល​យូរ។ បញ្ហា​ស្ពឹក​ភ្នែក​នេះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា​ជឿន​លឿន​នេះ ងាយ​នឹង​ប្រឈម ដោយ​សារ​គ្រឿង​អេឡិចត្រូនិច​ដ៏​សម្បូរ​បែប។

    ប៉ុន្តែ កុំ​បារម្ភ! វិធី​ជួយ​សម្រួល​ភ្នែក​កុំ​ឲ្យ​ស្ពឹក​ក្រោយ​សម្លឹង​កុំព្យូទ័រ​ធ្វើការ​យូរ ឬ​លេង​ Facebook មើល​ Youtube ច្រើន​ទេ​ គ្នា​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ភ្លាម​ៗ​ក្រោយ​អាន​អត្ថបទ​នេះ​ចប់ ឬ​អាន​បណ្ដើរ ធ្វើ​បណ្ដើរ​ក៏​បាន៖

    ១.ធ្មេច​ភ្នែក- គ្នា​យើង​ខ្លះ​ពេល​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​ខ្លាំង​ពេក​ទៅ មិន​សូវ​បាន​ធ្មេញ​ភ្នែក​ទេ ដែល​ជា​បញ្ហា​អាច​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត។ យើង​ត្រូវ​ដឹង​ថា​ការ​ធ្មេច​ភ្នែក​ជួយ​ឲ្យ​បង្កើត​ទឹក​ភ្នែក​ដែល​ផ្ដល់​សំណើម និង​ធ្វើ​ឲ្យ​ភ្នែក​យើង​ស្រស់​ថ្លា។ ត្រូវ​ធ្មេច​ភ្នែក​ខ្លួន​ឯង​រាល់ ៤៤ វិនាទី​ម្ដង ដើម្បី​ជួយ​ឲ្យ​ភ្នែក​មាន​សំណើម​គ្រប់​គ្រាន់ មិន​ក្ដៅ មិន​ក្រហាយ។

    ២.សម្រាក​ភ្នែក- ការ​ដែល​យើង​ខំ​ធ្វើ​ការងារ​ជា​រឿង​ល្អ តែ​ការ​ដែល​សម្លឹង​អេក្រង់​យូរ​ពេក​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​ភ្នែក​យើង​ទេ។ ​យើង​គួរ​សម្រាក​ភ្នែក​បន្តិច ទម្រេត​ខ្លួន​លើ​កៅអី​ផ្អែក ហើយ​បិទ​ភ្នែក ហើយ​គ្រលៀស​ភ្នែក​ឆ្វេង​ស្ដាំៗ​ជា​រង្វង់។ ធ្វើ​របៀប​នេះ ម្ដង​ទៅ ២ ដង​រាល់​ម៉ោង ដើម្បី​ម៉ាស្សា​គ្រាប់​ភ្នែក​ឲ្យ​បាន​សម្រាក ផ្ដល់​សំណើម និង​កាត់​បន្ថយ​សម្ពាធ​សាច់​ដុំ​ភ្នែក។

    ៣.បន្ថយ​ពន្លឺ​អេក្រង់- សារេ​ពន្លឺ​អេក្រង់​ឲ្យ​ភ្នែក​យើង​ទទួល​យក​បាន។ កុំ​ទម្លាប់​បើក​ពន្លឺ​ភ្លឺ​ខ្លាំង​ពេក បើ​មិន​នៅ​កណ្ដាល​វាល (ក្រោម​ពន្លឺ​ថ្ងៃ)។

    ពត់ខ្លួន

    ៤.កំណត់​ម៉ោង​មើល​អេក្រង់- វិធី​នេះ​អាច​រំលឹក​យើង​ឲ្យ​សម្រាក​ពី​ការ​សម្លឹង​អេក្រង់​បន្តិច សឹម​បន្ត​ការងារ​ទៀត ហើយ​វា​ក៏​សំខាន់​ដែរ​សម្រាប់​ក្មេង​តូចៗ​ដែល​ចូល​ចិត្ត​មើល​តុក្កតា​យូរៗ។ យើង​អាច​កំណត់​ម៉ោង​នៅ​លើ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដោយ​រាល់​៤០-៦០​នាទី/ម្ដង សម្រាក​ភ្នែក​៣-៥នាទី។ល។

    ៥.ងើបចេញ- ទោះ​ជា​អារម្មណ៍​នៅ​នឹង​ការងារ ឬ​វីដេអូ​ក្នុង​អេក្រង់​ក៏​ដោយ ក៏​ត្រូវ​ងើប​ចេញ​ពី​តុ ឬ​ដើរ​ចេញ​ពី​អេក្រង់​ទៅ​រក​ទឹក ឬ​កាហ្វេ​មួយ​កែវ ឈរ​ញ៉ាំ​របស់​នេះ មើល​នោះ​មួយ​ស្របក់​សិន​ដែរ។ សម្រាក​តែ​ប៉ុន្មាន​នាទី មិន​ហួស​ហេតុ ឬ​ដាច់​ភាគ​ខ្លាំង​ពេក​នោះ​ដែរ។

    ក្នុង​ករណី​ដែល​យើង​ខំ​ប្រឹង​ធ្វើ​តាម​តិចនិក​ទាំង​នេះ ឬ​ច្រើន​ទៀត​នៅ​តែ​មាន​បញ្ហា​ស្ពឹក​ភ្នែក គួរ​តែ​ទៅ​ជួប និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ត្រឹម​ត្រូវ ដើម្បី​រក​ដំណោះ​ស្រាយ​ផ្សេងៗ​ទៀត​ទាំង​បែប​ធម្មជាតិ ឬ​វិទ្យាសាស្ត្រ​ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម