backup og meta

ការ​ពិនិត្យ​ភ្នែក​​ តើនៅអាស៊ីយើង​ អនុវត្ត​​ត្រឹមត្រូវ​កម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2021

    ការ​ពិនិត្យ​ភ្នែក​​ តើនៅអាស៊ីយើង​ អនុវត្ត​​ត្រឹមត្រូវ​កម្រិតណា?

    ប្រសិនបើមិនមានជំងឺ ឬ​បញ្ហា​ភ្នែក​ទេ ការ​ថែទាំ​ភ្នែក​ជា​រឿងសំខាន់បំផុត​​​មួយ​ ដែល​យើង​ម្នាក់​ៗ​មិន​ត្រូវ​ធ្វើ​ប្រហែស​​។ ត្រូវហើយ​ការ​ពិនិត្យ​ភ្នែក​​​ទៀងទាត់​ មិន​ត្រឹម​តែ​អាច​ជួយ​ពង្រឹង​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ វា​​ថែម​ទាំង​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​ភ្នែក​ៗ​ផ្សេង​ៗ​ ដូចជា​ទឹក​ដក់​បាត​ភ្នែក​ ភ្នែក​ឡើង​បាយ​ គំហើញ​ធ្លាក់​ចុះ ។ល។​ ដែល​បង្ក​​ឲ្យ​​​ពិការ​ភ្នែក​ ​បើ​ពុំ​​ព្យាបាល​ទាន់​ពេល​​។

    ទ្វីប​​អាស៊ី​​ប៉ុន្មាន​​ភាគ​រយ​​ដែល​បាន​ពិនិត្យ​​ភ្នែក? ​

    ​យោង​តាម​​​លទ្ធផល​ស្ទង់​មតិ​​អ្នក​អាន​អនឡាញ​របស់​Hello Health បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​អ្នក​ចូលរួម​​​ការ​ស្ទង់​មតិ​ជិត​ ១​ពាន់​នាក់​ នៅ​ទូទាំង​ទ្វីប​អាស៊ី​ បង្ហាញ​ថា​មាន​៖

    • ប្រជាជន​ខ្មែរ​​ប្រមាណ​៥៤%​
    • ​​ម៉ាឡេស៊ី​៧០%
    • ហ្វីលីពីន​​៧៣%
    • ឥណ្ឌូណេស៊ី​​​៥៥%
    • វៀតណាម​​៦៩% និង
    • ​ប្រទេស​ថែ​​៧១%​ ​ដែល​ធ្លាប់​​បាន​ពិនិត្យ​សុខភាព​ភ្នែក ។​

    ​មូលហេតុ​ចម្បង​ និង​ជា​រួម​ក្នុង​ការ​ពិនិត្យ​ភ្នែក​​សម្រាប់​ប្រជាជន​អាស៊ី​​ គឺ​បណ្ដាល​មក​ពី​ការ​​មើល​ជិត​ ឬ​មើល​ឆ្ងាយ​មិន​ច្បាស់​ និង​ជំងឺ​អាស្ទិចម៉ា (ការមើលឃើញព្រិល)។ ​យ៉ាង​ណា​មិញ ​ប្រជាជន​អាស៊ី​​ភាគ​ច្រើន​ មិន​បាន​ពិនិត្យ​សុខភាព​ភ្នែក​ជា​ទៀងទាត់​ឡើយ​។

    តើ​មនុស្ស​ពេញ​វ័យ​គួរ​ទៅ​ពិនិត្យ​ភ្នែក​ញឹកញាប់​ប៉ុណ្ណា​?

    • ចន្លោះ​ពី ​២០​ – ​៣០​ឆ្នាំ​៖ យ៉ាងហោច​រៀងរាល់​ ៥​ – ១០​ឆ្នាំ​ម្ដង​
    • ចន្លោះពី​​៤០​ – ​៥៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់​ ២​ – ៤​ឆ្នាំ​ម្ដង
    • ចន្លោះ​​៥៥​ – ​៦៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់ ​១ – ៣​ឆ្នាំ​ម្ដង
    • ​អាយុ​៦៥​ឆ្នាំ​ និង​លើស​ពី​នេះ​៖ យ៉ាងហោច​រៀងរាល់​ ១ – ​២​ឆ្នាំ​ម្ដង

    បើមានបញ្ហា​​ភ្នែកទាំងនេះ សូម​​ទៅ​ជួប​​​គ្រូពេទ្យ​ភ្នែកភ្លាម៖

  • ភ្នែក​ក្រហម​ ស្ងួត ឬ​រមាស់​
  • ព្រិល​ភ្នែក​
  • ឈឺ​ភ្នែក​
  • មើល​ឃើញ​​​ស្នាម​ប្រឡាក់​ខ្មៅ ពន្លឺ​​អណ្ដែត ឬ​ពន្លឺ​ព្រិច​ៗ
  • ​មើល​ឃើញ​រង្វង់​មូល ឬ​អ្វី​មួយ​បាំង​ពន្លឺ​
  • តើ​​ប៉ា​ម៉ាក់​គួរ​នាំ​កូន​គួរ​ពិនិត្យ​ភ្នែក​ជា​លើក​ដំបូង​​​ពេល​ណា​?

    ​តាម​ការ​ស្ទង់​មតិ​ដដែល​​នេះ​បាន​​ឲ្យ​ដឹង​ថា​ ប្រជាជន​អាស៊ី​យើង​ភាគ​ច្រើន​​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​ជា​លើក​ដំបូង​នៅ​ពេល​ដែល​កូន​មាន​អាយុ​៧​ឆ្នាំ​ និង​លើស​ពី​នេះ។​ ប៉ុន្តែ​បើ​ខាង​​​សមាគម​ភ្នែក​​អាមេរិក ​បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​យក​អា​អូន​ទៅ​ពិនិត្យ​ភ្នែក​មុន​ពេល​ដែល​កូន​អាយុ​បាន ​១​ឆ្នាំ ហើយ​កុមារ​គួរ​ពិនិត្យ​ភ្នែក​ម្ដង​ទៀត​ យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​នៅ​ចន្លោះ​អាយុ​ ៣​ – ​៥​ឆ្នាំ និង​​នៅ​ពេល​ដែល​កូន​ចូល​រៀន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​ម្ដង​ក្នុង​មួយ​ឆ្នាំ​ រហូត​ដល់​បញ្ចប់​វិទ្យាល័យ​។

    សុខភាពភ្នែក១

    បើ​កូន​មាន​រោគសញ្ញា​ភ្នែក​ទាំង​នេះ ប៉ា​ម៉ាក់​គប្បី​ជូន​កូន​ទៅ​ពិនិត្យ​ភ្នែក​

    • ភ្នែក​ក្រហម​ញឹកញាប់​
    • មាន​ទឹក​ភ្នែក​ច្រើន​ជាង​ធម្មតា
    • ​ភ្នែក​ស្រលេវ​ (ក្រោយ​អាយុ​៦​ខែ​)
    • ទំហំ​រន្ធ​ប្រស្រីភ្នែក​ខុស​គ្នា មាន​ពណ៌​មិន​ប្រក្រតី ឬ​ប្រែប្រួល​ពណ៌​
    • ឧស្សាហ៍​ឈឺ​ភ្នែក​
    • ញី​ភ្នែក​ញឹកញាប់​
    • ប្រតិកម្ម​នឹង​ពន្លឺ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម