វ័យចាស់ (អាយុល្បាក់ ៦០ឡើងទៅ) ពិតជាត្រូវការ ការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ប្រសិនបើលេចចេញសញ្ញាខុសប្រក្រតី គួរឲ្យសង្ស័យមួយចំនួន។ កុំចេះតែមិនអី បើមានចាស់ៗ ក្នុងគ្រួសារ ជាពិសេសប៉ាម៉ាក់ ឬយាយតា នៅផ្ទះ មានអីមិនស្រួល។ បញ្ហាខ្លះ អាចឈានដល់ពិការភាព ឬស្លាប់បាន។ ហេតុនេះហើយ សូមតាមឃ្លាំមើលរោគសញ្ញាដូចតទៅនេះដែលត្រូវការការពិនិត្យសុខភាពភ្លាមៗ ឬជាប្រចាំទៀងទាត់ជាមួយវេជ្ជបណ្ឌិត។ អ្វីដែលគួរធ្វើគឺ គួរមានលេខទូរសព្ទ ពេទ្យដែលជឿទុកចិត្តបាន ក្នុងករណីបន្ទាន់ ឬសួរនាំ ប្រឹក្សាបន្ថែម។
ក្រៅពីគាំងបេះដូង ការឈឺទ្រូងក៏ជារោគសញ្ញាឲ្យដឹងហេតុផងដែរ។ មនុស្សចាស់ម្នាក់ៗមានរោគសញ្ញាខុសប្លែកៗគ្នា។ ឧទាហរណ៍ ប្រសិនបើពិបាកដកដង្ហើមបន្ទាប់ពីដើរបានរយៈពេលខ្លី វាអាចជារោគសញ្ញាដំណាក់កាលដំបូងនៃ ការស្ទះដោយភាគ ឬទាំងស្រុងនៃសរសៃអាកទែដែលដឹកនាំឈាមទៅកាន់បេះដូង ឬភាសាពេទ្យហៅថា Coronary ischemia។ បើ ជួបប្រទះនូវការហត់ដង្ហក់រ៉ាំរ៉ៃ ឬខុសធម្មតាសូមទៅជួបវេជ្ជបណ្ឌិតភ្លាម។ ក្នុងករណីដែល កើត រោគសញ្ញាបន្ថែមណាមួយដូចជាសម្ពាធ ឬតឹងនៅក្នុងទ្រូង ដង្ហក់ ឬវិលមុខ សូមស្វះស្វែងរកការថែទាំសង្គ្រោះបន្ទាន់ភ្លាមៗ។
បើនៅសុខៗស្រាប់តែ វិលមុខខ្លាំង ធេងធោង ឈរមិននឹង នោះវាអាចនឹងជាសញ្ញានៃជំងឺស្ទះ/ដាច់សរសៃឈាមក្នុងខួរក្បាល (Stroke)។ តាមដានឲ្យជាប់ បើចាស់ៗ ឧស្សាហ៍បែបនេះ កុំបណ្ដោយ ហើយគិតថាមិនអី។ រោគសញ្ញាបន្ថែមរួមមានពិបាកនិយាយ ឬនិយាយពាក្យឡុលៗជាប់រដឹក មានអារម្មណ៍វិលមុខខ្លាំង មើលអត់ច្បាស់ និងភាពទន់ខ្សោយ ឬស្ពឹកមុខ ដៃ ឬជើង ជាដើម។
៣- #ធ្លាក់ឈាមក្រោយអស់រដូវ
សម្រាប់អ៊ុំៗ ឬយាយៗ បើធ្លាក់ឈាម ឬហូរឈាមតាមទ្វារមាសក្រោយអស់រដូវហើយនោះ បញ្ជាក់ថាមានបញ្ហាខុសភាពហើយ គួរតែជួបវេជ្ជបណ្ឌិតឲ្យបានលឿនបំផុត។ ករណីខ្លះនៃការហូរឈាមតាមទ្វារមាសក្រោយអស់រដូវគឺមិនសូវធ្ងន់ធ្ងរដូចករណីផ្សេងដទៃទៀត។ ការហូរឈាមនេះ អាចជាសញ្ញា ជំងឺមហារីកជាដើម។
៤- #លិង្គមិនងើប
វិបត្តិការបះរឹងនៃលិង្គ (ED) ឬអសមត្ថភាពផ្លូវភេទបុរស ត្រូវបានរកឃើញកាន់តែច្រើនជាងធម្មតាជាមួយនឹងវ័យកាន់តែកើនឡើង។ ក្រៅពីបញ្ហាទៅលើផ្លូវភេទ ជំងឺ ED អាចមានទំនាក់ទំនងទៅនឹងជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងសភាពបញ្ហាជំងឺដទៃផ្សេងទៀត។ ខណៈដែលតាមធម្មតាមានបុព្វហេតុផ្លូវកាយ ជំងឺ ED ក៏អាចជាការឆ្លើយតបរបស់ផ្លូវកាយផងដែរទៅនឹងភាពតានតឹងផ្លូវចិត្ត ឬជំងឺធ្លាក់ទឹកចិត្តដែលកើនឡើង។ ការព្យាបាលគឺមានសម្រាប់សភាពជំងឺនេះ។
៥- #ទល់លាមក
ប្រសិនបើមនុស្សចាស់ជួបប្រទះនូវការទល់លាមកភ្លាមៗ ឬជួបប្រទះនូវរោគសញ្ញាដទៃផ្សេងទៀតដែលអមមកជាមួយ អាចនឹងមានបញ្ហាធំជាងនេះ ដូចជាប្រជុំរោគសញ្ញាពោះវៀនខ្សោយ ឬថែមទាំងអាចជាមហារីកពោះវៀនធំទៀតផង។ វេជ្ជបណ្ឌិតអាចនឹងត្រូវការពិនិត្យថាតើមានឈាមនៅក្នុងលាមកដែរឬទេ មានការឆ្លាស់គ្នារវាងការទល់លាមក ការរាករូស និងភាពរាន់ក្នុងការបន្ទោបង់លាមកដើម្បីរុករកមើលបញ្ហាសុខភាព។
អាហារដែលអ្នកកំពុងបរិភោគ និងឱសថតាមវេជ្ជបញ្ជាដែលអ្នកកំពុងតែប្រើប្រាស់ចូលរួមចំណែកនៅក្នុងការផ្លាស់ប្តូរពណ៌សម្បុរលាមកបាន។ ឧទាហរណ៍ ឱសថបំប៉នបន្ថែមជាតិដែក និងឱសថសម្រាប់រាករូសដូចជា Pepto-Bismol អាចប្លែងលាមកទៅជាពណ៌ខ្មៅ ឬឡើងខ្មៅដូចជ័រឈើ។ អ្វីមួយក៏ដោយនៅក្នុងរយៈចន្លោះពីពណ៌ត្នោតដល់ពណ៌បៃតងគឺជាទូទៅធម្មតា តែលាមកខ្មៅ ឬលាមកមានឈាមគឺកម្រនឹងមិនអីណាស់។
ជំងឺដំបៅរលាកខូងសាច់ ឫសដូងបាត ជំងឺរលាកកំពកពោះវៀនធំ និងសភាពបញ្ហាផ្នែកក្រពះពោះវៀន (GI)ដទៃផ្សេងទៀតគឺត្រូវតែពិនិត្យមើលពេលទៅជួបវេជ្ជបណ្ឌិត។
៦- #ហើមឬឈឺដោះ
ការឈឺចាប់ ឬហើម ហើយប្រែពណ៌សុដន់ ឬមានខ្ទុះនៅក្បាលដោះ អាចជាសញ្ញាទីមួយនៃជំងឺមហារីកដោះ ទាំងប្រុស ទាំងស្រី។ ប្រសិនបើរកឃើញបានពីដើមទី ឬយើងហៅថា ដំណាក់កាលដំបូង ជំងឺមហារីកដោះអាចព្យាបាលបាន។
៧- #ជាំឬប្រែពណ៌ស្បែក
កាន់តែចាស់ទៅ ស្បែកបាត់បង់ភាពយឺតរលាស់ ហើយឆ្លងកាត់ការប្រែប្រួលច្រើន។ សម្រាប់ហេតុផលនេះ មនុស្សចាស់ខ្លះអាចនឹងជឿទាំងខុសថាការជាំ ឬការប្រែពណ៌សម្បុរស្បែកខុសធម្មតាកើនខ្លាំងឡើងៗជាការធម្មតា។ យ៉ាងនេះក្តី ការជាំស្បែក និងការប្រែពណ៌សម្បុរស្បែកខុសធម្មតាអាចត្រូវបានបង្កឡើយដោយសារឱសថ ដូចជាឱសថពង្រាវឈាមការពារឈាមកក និងសភាពវេជ្ជសាស្ត្រដែលអាចនឹងជះឥទ្ធិពលលើកោសិកាគ្រាប់ឈាមក្រហម និងពេលវេលាឈាមកក។
៨- #ឆាប់ហត់អស់កម្លាំង
កង្វះវីតាមីន និងជាតិរ៉ែខនិជ ជំងឺស្លេកស្លាំង និងការប្រែកាន់តែអាក្រក់ឡើងនៃសភាពសុខភាពនាពេលបច្ចុប្បន្នអាចនឹងជាអ្វីដែលត្រូវបន្ទោស។ ដោយគ្មានការពិនិត្យសុខភាពឲ្យបានគ្រប់ជ្រុងជ្រោយទេនោះ ប្រការនេះអាចជះផលប៉ះទង្គិចជាអវិជ្ជមានទៅលើសុខភាពជាទូទៅ ហើយដាក់ឲ្យមានភាពមានកម្រិតដែនកំណត់ផ្លូវកាយសម្រាប់មនុស្សចាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕