៣. វីតាមីន C
គ្នាយើងពិតជាធ្លាប់បានដឹងហើយថាវីតាមីនC ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប៉ុន្តែដឹងទេថាវីតាមីននេះមានប្រយោជន៍បន្ថែមផ្សេងទៀត។ វីតាមីនC ដើរតួជាសារធាតុប្រឆាំងអុកស៊ីដកម្ម ជួយបញ្ឈប់ រ៉ាឌីកាល់សេរី ដែលអាចបំផ្លាញកោសិកា និងបង្កើតឱកាសឲ្យយើងមានជំងឺរ៉ាំរ៉ៃបាន។
វីតាមីន C ក៏ទទួលខុសត្រូវក្នុងការបង្កើតខូឡាជែន ដែលខូឡាជែនជួយភ្ជាប់ជាលិកា សាច់ដុំ និងឆ្អឹង ហើយក៏ជួយដល់ការជាសះ ពេលយើងមានរបួសផងដែរ។ វីតាមីនC ក៏មានតួនាទីសំខាន់ក្នុងការបង្កើតទម្រង់ធ្មេញ និងឆ្អឹង និងជួយដល់ការពង្រឹងសរសៃឈាមទៀតផង។ ជាធម្មតាយើងត្រូវការវីតាមីន C ៧៤មិល្លីក្រាមក្នុងមួយថ្ងៃ។ ប្រសិនជាយើងជក់បារីទៀតនោះ រាងកាយយើងនឹងមានកម្រិតរ៉ាឌីកាល់សេរីខ្ពស់ និងត្រូវការវីតាមីនC ៣៥មិល្លីក្រាមបន្ថែម លើគោលការណ៍ដែលបានណែនាំ។
សម្រាប់មនុស្សមានវ័យចន្លោះពី១៩ ទៅដល់៦៤ឆ្នាំ មានការណែនាំឲ្យទទួលបានវីតាមីនC ៤០មិល្លីក្រាមក្នុងមួយថ្ងៃ។ ប្រភពនៃវីតាមីនC គឺមានក្រូច ខាត់ណាខៀវ ស្រ្ត័របឺរី និងដំឡូង ជាដើម។