backup og meta

ទម្លាប់សកម្មច្រើន មិននៅមួយកន្លែង ជួយពន្យាភាព​ចាស់ ឬខ្សោយនៅវ័យ ៦០ប្លាយ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 18, 2019

    ទម្លាប់សកម្មច្រើន មិននៅមួយកន្លែង ជួយពន្យាភាព​ចាស់ ឬខ្សោយនៅវ័យ ៦០ប្លាយ

    ទម្លាប់​ហាត់​ប្រាណ​ជា​រឿយ​ៗ ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខភាព កាន់​តែ​យក​ចិត្ត​ទុក​ដាក់​​លើ​រឿង​ទាំង​នេះ​​បន្តិច នឹង​ជួយ​បង្ការ​​​ពី​ភាព​ឆាប់​ចុះ​ខ្សោយ ឬ​​ជរា​ នៅ​វ័យ​ចាស់​ អាយុ​ខ្ទង់​៦០​ប្លាយ។

    ការ​អះ​អាង​នេះ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ តាម​ដាន​​កំណត់​ហេតុ​សុខភាព​ប្រចាំ​ថ្ងៃ​របស់​​ អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត​ ប្រមាណ​ជិត​៩​ពាន់​នាក់ ដែល​មាន​អាយុ​ជា​មធ្យម​​៥០ ដែល​​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​។ អាយុ​ជា​រឿង​មួយ​ដែល​នាំ​ឱ្យ​រាង​កាយ ឆាប់​ឈាន​ដល់​ភាព​ខ្សោយ មិន​រឹង​មាំ តែ​យ៉ាង​ណា លទ្ធ​ផល​តាម​ដាន រក​ឃើញ​ថា អ្នក​ចូល​រួម​ដែល​បាន ធ្វើ​លំហាត់​ប្រាណ មាន​របប​អាហារ​ល្អ មាន​ហានិភ័យ​ភាព​ខ្សោយ​វ័យ​ជរា ត្រឹម​តែ​២២​% ដោយ​ឡែក អ្នក​ចូល​រួម​ដែល អសកម្ម ពុំ​សូវ​ហាត់​ប្រាណ មិន​មាន​របប​អាហារ​ល្អ ជួប​បញ្ហា​ខ្សោយ​រាង​កាយ រហូត​ដល់​៧៩​% នៅ​អាយុ​ត្រឹម​​៦៧ និង​ចុះ​ខ្សោយ​ខ្លាំង​ នៅ​ត្រឹម​វ័យ​​៧០​ឆ្នាំ​។

    អត្ថបទពាក់ព័ន្ធ៖ 

    បញ្ហា​កើត​ឡើង​ លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម មាន​ដូច​ជា មិន​អាច​ធ្វើ​ការ​ងារ​ស្រាល​ៗ​បាន សូម្បី​តែ​ការ​ លាង​សម្អាត​របស់​របរ​ប្រើ​ប្រាស់ ឬ​ការ​ស្លៀក​ពាក់​ដោយ​ខ្លួន​ឯង។ ហេតុ​ផល​ដូច​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ ​De Montfort ក្រុង​ Leicester នៃ​ប្រទេស​អង់គ្លេស បាន​​លើក​ទឹក​ចិត្ត​ឱ្យ មនុស្ស​វ័យ​ចំណាស់​ បង្កើត​ទម្លាប់​ល្អ ដោយ​ការ​ហាត់​ប្រាណ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Nov 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម