backup og meta

យាយតាចំណាយពេលមើលថែចៅៗ ត្បិតហត់បន្តិច តែល្អចំពោះសុខភាពខ្លាំង

យាយតាចំណាយពេលមើលថែចៅៗ ត្បិតហត់បន្តិច តែល្អចំពោះសុខភាពខ្លាំង

លោក​​យាយ​ លោក​តា​​​ ដែល​​ចំណាយ​​ពេល​នៅ​ជា​មួយ​ចៅ​ៗ មើល​ថែ​ពួក​គេ នឹង​ទទួល​គុណ​ប្រយោជន៍​​​មួយ​ចំនួន​ដល់​សុខភាព ដោយ​​បាន​បង្កើន​នូវ​ទំនាក់​ទំនង​ក្នុង​សង្គម​ និង​បាត់​ភាព​ឯកា។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​អះ​អាង​ដូច​ខាង​លើ​នេះ បន្ទាប់​ពី​បាន​សិក្សាទៅ​​លើ​​មនុស្ស​ចាស់​ ប្រមាណ​ ៤​ពាន់​នាក់ តាម​រយៈ​​ការ​ស្ទង់​មតិ​លើ​ក្រដាស​សំណួរ​។ នៅ​ក្នុង​ចម្លើយ​ស្ទង់​មតិ ភាគ​ច្រើន​បាន​បង្ហាញ​​ថា ចាស់ៗដែល​​​សកម្ម​ នឹង​​ចំណាយ​ពេល​មើល​ចៅ​ៗ​របស់​ខ្លួន មាន​​កម្រិត​ភាព​ឯកា​​តិច​ជាង​​ បើ​ប្រៀប​ធៀប​នឹង​លោក​តា​លោក​យាយ​ដែល​ចំណាយ​ពេល​​ជា​មួយ​​ក្មេង​ៗ​បាន​តិច​តួច​។

លោក​សាស្រ្តាចារ្យ​​ជន​ជាតិ​អាល្លឺម៉ង់​​ Eleanor Quirke ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​ពន្យល់​ថា​៖ “ការ​​មើល​ថែ​ក្មេង​ៗ​មិន​ត្រឹម​តែ​បាន​ជួយ​សម្រាល​កិច្ច​ការ​ក្នុង​គ្រួសារ​នោះ​ទេ តែ​​​វា​បាន​ជួយ​ឱ្យ​មនុស្ស​ចាស់​​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជា​មួយ​នឹង​​កិច្ច​ការ​នោះ ជា​ហេតុ​នាំ​ឱ្យ​ពួក​គាត់​ចាក​ឆ្ងាយ​ពី​​អារម្មណ៍​ឯកា និង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង​។ បន្ថែម​ពី​នេះលោក​ទាំង​ពីរ​ (យាយ​ និង​តា) មើល​ថែ​ចៅ​ៗ អាច​នឹង​បង្កើន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​បន្ថែម​​ តាម​ការ​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​មើល​ថែ​ក្មេង​ៗ​’

អត្ថបទពាក់ព័ន្ធ៖ 

​​​តាម​រយៈ​​​​លទ្ធផល​​​នេះ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្រ្ត​​អះ​អាង​ថា ការ​មើល​ថែ​ក្មេង​ៗ​ បាន​ផ្តល់​​ឥទ្ធិពល​ល្អ​​វិជ្ជមាន​ដល់​សុខភាព​មនុស្ស​ចាស់​។ ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Hamburg-Eppendorf ប្រទេស​អាល្លឺម៉ង់ និង​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​ British Medical Journal នៅ​ប្រទេស​អង់គ្លេស​ផង​ដែរ៕ ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7801143/Caring-grandchild-helps-elderly-avoid-loneliness-scientists-say.html

កំណែ​ប្រែបច្ចុប្បន្ន

27/12/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ មាន រតនា · កែ Dec 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម