backup og meta

ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា!

ធ្មេញលឿង ធ្មេញខ្មៅ មកស្វែងយល់ពីមូលហេតុ និងដំណោះស្រាយទាំងអស់គ្នា!

ធ្មេញ ជាផ្នែមួយ​ជួយ​សម្រស់​កាន់​តែ​ទាក់ទាញ ពិសេស​ពេលយើង​សើច បើ​សើច​មក​ធ្មេញលឿងផ្អេះ ឬខ្មៅអែ ទោះ​មុខ​ស្អាត​ប៉ុណ្ណា ស្បែក​​រលោង​យ៉ាង​ណា ក៏​បាត់​បង់​ភាព​ទាក់ទាញ​មួយ​ភាគ​ធំ​ដែរ។ មាន​ដឹងអ្វី​ខ្លះ​​មូលហេតុនាំ​ឲ្យ​ធ្មេញ​ខ្មៅ ធ្មេញ​លឿង​អត់? ហើយ​ចង់​ដឹង​វិធី​ដោះ​ស្រាយ​ដែរទេ? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ’ មួយនេះ មាន​បញ្ជាក់​ទាំង​អស់​តែ​ម្តង។

១- មូលហេតុធ្មេញមានខ្មៅ ឬលឿង

មាន​ហេតុផល​ជាច្រើន​ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ពណ៌​ជា​ខ្មៅ ឬលឿង ដោយ​សារ​ជាតិ​ស្អិត​មាន​ក្នុង​អាហារ និង​វត្ថុ​មួយ​ចំនួន បានទៅ​ជាប់​លើ​ធ្មេញ គួប​ផ្សំ​ជាមួយ​កង្វះ​អនាម័យ​មាត់ធ្មេញ​ទៀត​នោះ ធ្វើ​ឲ្យ​ធ្វើ​យើង​ឡើងលឿង និង​ខ្មៅតែ​ម្តង ហើយ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖​

ជក់​បារី៖ ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថាហើយ ​ផ្សែង​បារី​ ធ្វើ​ឲ្យ​កើត​ មហារីក​សួត មហារីក​បំពង់ក​​ ក្លិនមាត់​ និងដង្ហើមមិនល្អ ព្រមទាំង​មាន​​ជ័រស្អិត​ជាប់​ធ្មេញ​ ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ជា​លឿង។

ខ្វះអនាម័យមាត់ធ្មេញ៖ ក្រោយ​​ញ៉ាំអាហារ យើង​ត្រូវ​ដុះ​ធ្មេញ​ ខ្ពុរ​មាត់​ដើម្បី​បញ្ចេញ​មេរោគ ​និង​ទឹក​ជ្រលក់​ដែល​បាន​ញ៉ាំ កុំ​ឲ្យ​នៅ​ជាប់​នឹង​ធ្មេញ។ ​បើ​មិន​អញ្ចឹង​ទេ​ អាហារ​ទាំងនោះ​ នឹង​ស្អិត​ជាប់​ធ្មេញ​ ធ្វើធ្មេញ​ប្រែ​ទៅ​ជា​ពណ៌​លឿង។

ស្ថានភាពសុខភាព៖ ការ​ព្យាបាល​ជំងឺ​ដោយ​ប្រើ​គីមី​ ឬ​វិទ្យុសកម្ម​ ពិសេស​ព្យាបាលជំងឺ​មហារីក ​អាច​ជាមូល​ហេតុ​ចម្បង​មួយ ធ្វើ​ឲ្យ​ធ្មេញ​យើង​ប្រែពណ៌។

អាហារ៖ ​ញាំ​អាហារ​មួយ​ចំនួន​ ​ដូចជា​ ប៉េងប៉ោះ​ គ្រឿងការី និង​ផ្លែ​ប៊ើរី ​សុទ្ធ​តែ​អាច​ធ្វើឲ្យ​ធ្មេញ​​មាន​ស្នាម​ប្រឡាក់​ស្អិត​ជាប់​ ជា​ហេតុ​​ធ្មេញ​ប្រែ​ពណ៌ដូច​គ្នា។ ​

ភេសជ្ជ៖ កាហ្វេ​ តែ​ និង​ស្រា ​ជា​ភេសជ្ជៈ​ ​អាច​បណ្ដាលឲ្យ​មាន​បញ្ហា​ប្រែ​ពណ៌​ធ្មេញ​។

កត្តាខាងក្រៅផ្សេងទៀត៖ បញ្ហា​ប្រែ​ពណ៌​ធ្មេញ​ អាច​បណ្ដាល​មក​ពី​កម្រិត​ជាតិ​ភ្លុយអរ​ខ្ពស់​ក្នុង​ទឹក។​ ប្រើប្រាស់​ភ្លុយអរ​ (Fluoride)​ លាង​សម្អាត​​ធ្មេញ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​​មាន​ជាតិ​ភ្លុយអរ ​សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​​ធ្មេញ​ប្រែ​ពណ៌។

អត្ថបទ​ពាក់​ព័ន្ធ៖

  • រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?
  • ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍

២- តិចនិកបំបាត់ជាតិ​ស្អិតដែលធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ពណ៌

– ដុស​សម្អាត​ធ្មេញ ​និង​ឆ្កឹះ​ធ្មេញ​ដោយ​ប្រើ​អំបោះ។

– ចៀសវាង​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​ណា​ ​បណ្ដាល​ឲ្យ​ជាតិ​ស្អិត​ជាប់​ធ្មេញ។

– កម្រិត ​ឬ​ផ្តាច់បារី​ និង​ដោយ​ប្រើ Over-the-counter whitening agents ជួយ​ឲ្យធ្មេញសវិញ។

៣- របស់ជួយ​ឲ្យ​ធ្មេញ​ស អាច​រក​បាន​ក្នុង​ផ្ទះ

– ម្សៅ​សូដា ​និង​ទឹកក្រូចឆ្មារ៖

  • លាយ​ម្សៅ​សូដា​ ២ ស្លាបព្រា​កាហ្វេ​ ជាមួយ​ទឹកក្រូច​ឆ្មារ​ ដើម្បី​បាន​ជា​ម្សៅ​ស្អិតៗ។
  • ប្រើ​ច្រាស់​ដុស​ធ្មេញ ​មក​បៀក​យក​ថ្នាំ​ដុស​ធ្មេញ​ថ្នមៗ។
  • ទុក​ចោល​លើ​ធ្មេញ​រយៈពេល​ ១-២ ​នាទី​ ហើយ​ខ្ពុរ​មាត់​ដោយ​ប្រុងប្រយ័ត្ន។ កុំ​ទុក​យូរ​ពេក​អាច​បណ្ដាល​អោយ​រលាក​មាត់។

– លាង​ជម្រះ​ដោយ​ប្រេងដូង៖

  • មុន​ដុស​ធ្មេញ​នៅពេល​ព្រឹក យក​​ប្រេង​ដូង​មក​ដុះ​នៅ​មាត់​។
  • ដុស​ប្រេង​ដូង​តាម​ចន្លោះ​ធ្មេញ​ និង​មាត់ រយៈពេល ១០-១៥ នាទី។
  • លាង​ជម្រះ​មាត់​ជាមួយ​ទឹក​ បន្ទាប់​មក​ដុស​ធ្មេញ​ដូច​ធម្មតា។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ten causes of yellow teeth and how to avoid them,  http://www.colgate.com/en/us/oc/oral-health/life-stages/adult-oral-care/article/ten-causes-of-yellow-teeth-and-how-to-avoid-them-0116    Accessed March 14 2017

TOP 6 REASONS YOUR TEETH ARE SO YELLOW https://www.listerine.com/teeth-whitening/causes-yellow-teeth  Accessed March 14, 2017.

Dental Health and Tooth discoloration, http://www.webmd.com/oral-health/guide/tooth-discoloration

Accessed March 14, 2017

Home Remedies for Yellow Teeth, http://www.top10homeremedies.com/home-remedies/home-remedies-for-yellow-teeth.html  Accessed March 14, 2017.

3 Natural Ways to Whiten Teeth at Home. http://everydayroots.com/teeth-whitening-at-home Accessed March 14, 2017.

កំណែ​ប្រែបច្ចុប្បន្ន

26/09/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មូលហេតុមួយចំនួនអាចបណ្ដាលឲ្យធ្មេញប្រែជាពណ៌លឿង

ដឹងអត់ថា អ្នកដាក់ប្រេសពត់ធ្មេញ ប្រឈមនឹងបញ្ហាអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Sep 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម