backup og meta

បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 22, 2019

    បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់

    ឈឺ​​ថ្គាម ឈឺធ្មេញ​នេះ អ្នកណា​កើត​ហើយ ប្រាកដ​ជា​មួម៉ៅ ហើយ​ពេល​ខ្លះ​ឈឺ​ស្ទើរ​មិន​បាន។ ចង់​ដឹង​ឈឺ​ថ្គាម​មាន​រោគ​សញ្ញា​អីខ្លះ បន្ថយ​ការ​ឈឺ​ចាប់​ម៉េច​ខ្លះ ហើយ​ពេល​ណា គួរ​ទៅ​ពេទ្យ​ធ្មេញ “Hello គ្រូពេទ្យ’ នឹង​បក​ស្រាយ​លម្អិត​ឲ្យ​ជុំវិញបញ្ហា​នេះ។

    ១- ឈឺ​ចាប់​ថ្គាម​មាន​លក្ខណៈ​បែប​ណា?

    អាការៈ​ឈឺ​ថ្គាម​ គឺ​មាន​លក្ខណៈ​ឈឺ​ខ្ទោកៗ នៅ​ម្ដុំ​សន្លាក់​ឆ្អឹង​ថ្គាម ព្រម​ទាំង​សាច់ដុំ​បញ្ជា​ចលនា​នៃ​ឆ្អឹង​ថ្គាម​។ ការ​ឈឺ​ចាប់ អាច​កើត​ឡើង​ភ្លាមៗ ឬ​ចាប់​ផ្ដើម​ពី​ឈឺ​ស្រាលៗ បន្ទាប់​មក​ទើប​ខ្លាំង​ឡើងៗ​ទៅ​តាម​ពេល​វេលា។ ឈឺ​ថ្គាម អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​យ៉ាង ដូចជា បាក់​ថ្គាម ធ្មេញ​មិន​ត្រូវ​ជួរ ​រលាក​សន្លាក់​ ធ្មេញ​អាប់សែ​ឡើង​ខ្ទុះ និង​បញ្ហា​សន្លាក់​ឆ្អឹង​ថ្គាម។

    ជាក់ស្ដែង គ្នា​យើង​ជា​ច្រើន​រង​គ្រោះ​ដោយសារ​ឈឺ​ថ្គាម​រ៉ាំរ៉ៃ និង​ឈឺ​ផ្ទៃ​មុខ ហើយ​ដើម្បី​បែង​ចែក​​ការ​ឈឺ​ចាប់​នេះ​ឲ្យ​ច្បាស់លាស់ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុកដាក់ ដូចជា ថត​កាំ​រស្មី​អ៊ិច​ដើម្បី​រក​មូលហេតុ​ការ​ឈឺ​ចាប់។

    ២- រោគ​សញ្ញា​ឈឺ​ថ្គាម

    – ឈឺ​ម្ដុំ​ឆ្អឹង​ថ្គាម

    – ឈឺ​ចាក់​ម្ដុំ​ស្លឹក​ត្រចៀក

    – ពិបាក​ទំពា​អាហារ

    – ឈឺ​ផ្ទៃ​មុខ

    – ជាប់​សន្លាក់​ថ្គាម ធ្វើ​ឲ្យ​ពិបាក​បិទ បើក​មាត់។

    អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត មិន​បាន​រៀប​រាប់​ក្នុង​ចំណុច​ខាង​លើ ហេតុ​នេះ​បើ​​មាន​សំណួរ ឬ​ចម្ងល់ ត្រូវ​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    លម្អិត​ខ្ទេចរឿង​ឈឺ​ថ្គាម

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- គួរ​ព្យាបាល​ឈឺ​ថ្គាម​ដោយ​វិធី​ណា?

    អាស្រ័យ​ទៅ​លើ​មូលហេតុ​បង្ក​ការ​ឈឺ​ចាប់ គ្រូពេទ្យ​អាច​មាន​វិធី​សាស្រ្ត​ជា​ច្រើន​ជួយ​សម្រួល​ការ​ឈឺ​ចាប់​របស់​យើង ដែល​ជា​ធម្មតា ព្យាបាល​អាច​​ប្រើ​វិធី​សាស្ត្រ​ខ្លះៗ មិន​ចាំបាច់​​លេប​ថ្នាំ ឬ​ខ្លះ​លេប​ថ្នាំ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ គ្រូពេទ្យ​នឹង​ធ្វើ​ការ​ព្យាបាល​ដោយ​វះកាត់។

    សម្រាប់​ការ​ព្យាបាល​នៅ​ផ្ទះ​ខ្លួន​ឯងវិញ ​វិធី​ខាង​ក្រោម​នេះ​អាច​ជួយ​សម្រួល​ការ​ឈឺ​ចាប់​ថ្គាម​បាន​ដូចជា៖

    – ចៀសវាង​ទម្លាប់​ខាំ​សង្កៀត​ធ្មេញ ដែល​បង្ក​សម្ពាធ​ទៅ​លើ​ឆ្អឹង​ថ្គាម។

    – ចៀសវាង​អាហារ​រឹង និង​ប្រភេទ​អាហារ​ស្អិត ដើម្បី​ការពារ​ធ្មេញ និង​ឆ្អឹង​ថ្គាម។ គួរ​ញ៉ាំ​អាហារ​ទន់​ជំនួស​វិញ ឬ​កាត់​អាហារ​ទៅ​ជា​កំណាត់​តូចៗ​មុន​ញ៉ាំ។

    – គ្រូពេទ្យ​នឹង​ណែនាំ​វិធី​សាស្ត្រ​សម្រាប់​បន្ធូរ​សាច់ដុំ និង​ធ្វើ​ឲ្យ​សាច់ដុំ​ឆ្អឹង​ថ្គាម​រឹង​មាំ ដូច​ជា ម៉ាស្សា។

    – ស្អំ​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​ដុំ​ទឹក​កក​នៅ​កន្លែង​ឈឺ អាច​សម្រួល​ដល់​ការ​ឈឺ​ចាប់។

    ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ?

    ទៅ​ជួប​គ្រូពេទ្យ បើ​យើង​មាន​ការ​ឈឺ​ចាប់​យូរ​អង្វែងនៅ​ឆ្អឹង​ថ្គាម ឬ​មិន​អាច​បិទ បើក​មាត់ ដូច​ធម្មតា។

    ៥- គួរ​បង្ការ​ឈឺថ្គាម​បែប​ណា?

    ដើម្បី​បង្ការ​ការ​ឈឺ​ចាប់​ឆ្អឹង​ថ្គាម ចាំ​បាច់​ត្រូវ៖

    – ចៀសវាង​ទំពា​ស្ករ​កៅស៊ូ ឬ​ប្រភេទ​អាហារ​រឹង បើ​យើង​ឧស្សាហ៍​ឈឺ​ឆ្អឹង​ថ្គាម​ញឹកញាប់

    – ត្រូវ​ទប់​ថ្គាម​ផង ពេល​ស្ងាប​ម្តងៗ

    – បើ​សង្កៀត​ថ្គាម​ទាំង​ពេល​ថ្ងៃ ​ទាំង​ពេល​យប់ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ ដើម្បី​ធ្វើ​ឧបករណ៍​ពាក់​ការពារ​ធ្មេញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អបំ​ផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម