backup og meta

សុខៗស្រៀវធ្មេញ​ខ្លាំង ទាំង​នេះ​គឺ​ជាមូលហេតុ​ហើយ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 07, 2019

    សុខៗស្រៀវធ្មេញ​ខ្លាំង ទាំង​នេះ​គឺ​ជាមូលហេតុ​ហើយ

    ធ្លាប់​អត់? នៅ​សុខៗ​ស្រាប់​តែ​ធ្មេញ​ឡើង​ស្រៀវ ផឹក​ទឹក​ត្រជាក់​ក៏​ស្រៀវ ផឹក​ទឹក​ក្តៅ​ក៏​ស្រៀវ ពេល​ខ្លះ​ញ៉ាំ​អី​តិច​តួច​ក៏ស្រៀវ​ធ្មេញ​ដែរ។ ចុះ​មាន​ដឹង​មូល​ហេតុ​ម៉េច​បាន​ស្រៀវ​ធ្មេញ​បែប​នេះទេ? បើ​មិន​ដឹង ចាំ “Hello គ្រូពេទ្យ’ ប្រាប់​ពេល​នេះ​តែ​ម្តង​ទៅ។

    ១- ទម្លាប់​ដុស​ធ្មេញ

    ជួន​កាល​ លទ្ធផល​ធ្មេញ​សឹក គឺ​ដោយ​សារ​តែ​ប្រើ​កម្លាំង​ដុស​សម្អាត​ធ្មេញ​ខ្លាំង​ពេក និង​ប្រើ​សរសៃ​ច្រាស​រឹង ជា​ហេតុ​ធ្វើ​ឲ្យ​សឹក​ដល់​កាចា​ធ្មេញ (ស្រទាប់​ក្រៅ​បង្អស់​នៃ​ធ្មេញ) ​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​អារម្មណ៍​ឈឺ​ចាប់ (ស្រៀវ) នៅ​ពេល​ប៉ះ​អាហារ​ដែល​ក្ដៅ ឬ​ត្រជាក់។ ហើយ​សម្រាប់​វិធី​ដោះស្រាយ​ងាយ​បំផុត​នោះ គឺ​ផ្លាស់​ប្ដូរ​ច្រាស​ដុស​ធ្មេញ​ពី​មុន មក​ប្រើ​ច្រាស​ដុស​ធ្មេញ​មាន​សរសៃ​ទន់​វិញ ដោយ​ប្រើ​តិចនិក​ក្នុង​ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ធ្មេញ​មាន​សុខ​ភាព​ល្អ។

    ២- ប្រើថ្នាំ​ដុស​ធ្មេញ​ធ្វើ​ឲ្យ​ធ្មេញ​ស

    សម្រាប់​គ្នា​យើង​មិន​ដឹង នៅ​តែ​មិន​ដឹង ព្រោះ​មិន​សូវ​ជា​ចាប់​អារម្មណ៍​បញ្ហា ប៉ុន្ដែ​ការ​ពិត ថ្នាំ​ដុស​ធ្មេញ​ធ្វើ​ឲ្យ​ធ្មេញ​ស​ កាន់​តែ​បង្ក​ឲ្យ​ធ្មេញ​រង​ការ​ខូចខាត ដោយ​សារ​រោង​ចក្រ​ផលិត​ជា​ច្រើន បាន​បញ្ចូល​សារធាតុ​គីមី ធ្វើ​ឲ្យ​ធ្មេញ​ស​ក្នុង​ផលិត​ផល​របស់​ខ្លួន​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន ច្រើន​ជាង​ប្រភេទ​ថ្នាំ​ដុស​ធ្មេញ​ផ្សេង​ទៀត។ សារធាតុ​គីមី​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​នោះ នឹង​ធ្វើ​ឲ្យ​ធ្មេញ​លែង​លឿង តែ​មិន​ល្អ​សម្រាប់​កាចា​ធ្មេញ​យើង​ឡើយ។ គ្នា​យើង​ម្នាក់ៗ គួរ​តែ​អាន​ស្លាក​សម្គាល់​លើ​ថ្នាំ​ដុស​ធ្មេញ​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន មុន​សម្រេច​ចិត្ត​ទិញ​យក​មក​ប្រើ ដើម្បី​សុវត្ថិភាព​សុខភាព​មាត់​ធ្មេញ។

    ៣-ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាស៊ីដ

    អាហារ​សម្បូរ​ជាតិ​អាស៊ីដ ដូចជា​ក្រូច​ឆ្មារ ផ្លែ​ក្រូច ឬ​ទឹក​ខ្មេះ សុទ្ធ​តែ​មិន​មាន​ផល​ល្អ​សម្រាប់​កាចា​ធ្មេញ​នោះ​ទេ ព្រោះ​អាហារ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ធ្មេញ​យើង​ឈឺ​ចាប់ (ស្រៀវ)។ ឈប់​ញ៉ាំ​អាហារ​អស់​ទាំង​នេះ បើ​យើង​មាន​ធ្មេញ​ស្រៀវ និង​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ធ្មេញ​សម្រាប់​ទទួល​បាន​ដំបូន្មាន​បន្ថែម។

    ៤- ធ្លាប់​ព្យាបាល ឬ​ប៉ះ​ធ្មេញ

    ជា​រឿង​ធម្មតា​ទេ ដែល​យើង​មាន​ការ​ឈឺ​ចាប់ (ស្រៀវ) បន្ទាប់​ពី​ធ្វើ​ការ​ព្យាបាល​ធ្មេញ (ត្បាល់​សរសៃ​ធ្មេញ) ដក​ធ្មេញ ឬ​ដាក់​ធ្មេញ​ថ្មី ប៉ុន្តែ​បើ​យើង​នៅ​តែ​មាន​អាការៈ​ស្រៀវ​ធ្មេញ​មិន​បាត់ គួរ​តែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ធ្មេញ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់។

    ៥- ទម្លាប់​ខាំ​សង្កៀត​ធ្មេញ

    មាន​ទម្លាប់​ខាំ​សង្កៀត​ធ្មេញ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ដើម្បី​រក​ដំណោះ​ស្រាយ ព្រោះ​ជា​ទម្លាប់​មិន​ល្អ ធ្វើ​ឲ្យ​សឹក​កាចា​ធ្មេញ បើ​ទោះ​វា​ជា​ស្រទាប់​រឹងមាំ​ជាង​គេ​ក្នុង​រាងកាយ​យើង​ទៀត​ផង។ដោយ​សារ​តែ​ទង្វើ​នេះ នឹង​ធ្វើ​ឲ្យ​ធ្មេញ​យើង​នៅ​សល់​តែ​ភ្លុក​ធ្មេញ ដែល​ជា​ស្រទាប់​ទន់​នៅ​កណ្ដាល​សម្រាប់​ការពារ​សរសៃ​បណ្ដូល​ធ្មេញ បណ្ដាល​ឲ្យ​ឈឺ​ឆាប់ និង​ស្រៀវ​ធ្មេញ​តែ​ម្តង។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម