backup og meta

ម៉េចបានឈឺធ្មេញពេលយប់ ពិបាកទ្រាំជាងពេលថ្ងៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    ម៉េចបានឈឺធ្មេញពេលយប់ ពិបាកទ្រាំជាងពេលថ្ងៃ?

    អាការៈ​ឈឺ​ធ្មេញ ​ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​សម្រាប់​គ្នា​យើង។ រាល់​ពេល​ឈឺ​ធ្មេញ យើង​ស្ទើរ​តែ​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ផ្សេង ហើយ​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​នោះ គឺ​ពេល​ថ្ងៃ​យើង​មិន​សូវ​ឈឺ​ទេ តែ​ហេតុ​អីបាន​ពេល​យល់​ឈឺ​នោះ​ឈឺ ធ្វើ​ឲ្យ​ពិបាក​គេង​ម្លឹងៗ?

    មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឈឺ​ធ្មេញ​កាន់​តែ​យ៉ាប់​នៅ​ពេល​យប់ ព្រោះ​យើង​ទម្រេត​ខ្លួន បណ្ដាល​ឲ្យ​ឈាម​បុក​ទៅ​ក្បាល។ ឈាម​ដែល​មាន​នៅ​តំបន់​នោះ​អាច​បង្កើន​ភាព​ឈឺ​ចាប់ និង​ដាក់​សម្ពាធ​ទៅ​លើ​អារម្មណ៍​ដែល​គ្នា​យើង​ទទួល​បាន​ពី​ការ​ឈឺ​ធ្មេញ​នោះ។ នេះ​បើ​តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

    ម៉្យាង​វិញ​ទៀត អាការៈ​ឈឺ​ធ្មេញ​ខ្លាំង​ពេល​យប់​អាច​ដោយ​សារ​មិន​មាន​អ្វី​រំខាន​ឲ្យ​យើង​មិន​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​ធ្មេញ។ បើ​នៅ​ពេល​ថ្ងៃ យើង​ត្រូវ​បំពេញ​ការងារ ធ្វើ​នេះ​នោះ ដូច​នេះ​យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​ធ្មេញ​ឈឺ ប៉ុន្តែ​នៅ​ពេល​យប់​ជា​ពេល​យើង​សម្រាក មិន​សូវ​មាន​អ្វី​មក​បន្លប់​ភាព​ឈឺ​ចាប់​នេះ។

    ឈឺធ្មេញ

    លោក​វេជ្ជបណ្ឌិតបន្ត​ថា គ្នា​យើង​ណា​ដែល​មាន​បញ្ហា​ឈឺ​ធ្មេញ​ខ្លាំង​ពេល​យប់ អាច​សម្រួល​អាការៈ​ឈឺ​ចាប់​បាន​តាម​រូបមន្ត​ធម្មជាតិ​មួយ​គ្រា​សិន ដែល​មាន​ដូច​ជា៖

    • ប្រើ​ខ្ទឹម​ស តែ​ជី​អង្កាម ប្រទាល​កន្ទុយ​ក្រពើ
    • ស្អំ​ទឹក​កក​មុន​ចូល​គេង
    • លាង​ជម្រះ​ធ្មេញ​ជាមួយ​ទឹក​ខ្ពុរ​មាត់
    • លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ល។

    ទោះ​ជា យើង​ប្រើ​រូប​មន្ត​ធម្មជាតិ ដើម្បី​ជួយ​សម្រួល​អាការៈ​ឈឺ​ចាប់​បាន​ពិត​មែន ប៉ុន្តែ​ក្បួន​ធម្មជាតិ​អស់​នោះ គ្រាន់​តែ​ជួយ​បាន​មួយ​ពេល​តែ​ប៉ុណ្ណោះ វា​មិន​អាច​ជួយ​ព្យាបាល​បាន​រហូត​ទេ។ ហេតុ​នេះ​ហើយ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន ព្រោះ​បើ​យើង​ទុក​ចោល​បញ្ហា​ឈឺ​ធ្មេញ ធ្មេញ​ពុក វា​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ធ្ងន់​ជាង​នេះ ដូច​ជា​បូស បញ្ហា​នៅ​អញ្ចាញ​ធ្មេញ ឬ​ត្រូវ​ដក​ធ្មេញ​ចោល។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម