backup og meta

នៅ​សុខៗ​ម៉េច​បាន​ជា​អណ្ដាត​ឡើង​ខ្មៅ​ដូច​មាន​ដុះ​រោម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 11, 2021

    នៅ​សុខៗ​ម៉េច​បាន​ជា​អណ្ដាត​ឡើង​ខ្មៅ​ដូច​មាន​ដុះ​រោម?

    បញ្ហា​អណ្ដាត​ឡើង​ខ្មៅ​ដូច​មាន​ដុះ​រោម​ ​គឺ​អាច​កើត​មាន​​ជា​បណ្ដោះ​អាសន្ន​ មិន​បង្ក​គ្រោះ​ថ្នាក់ តែ​ធ្វើ​ឲ្យ​អណ្ដាត​យើង​មើល​ទៅ​ឃើញ​ខ្មៅ និង​ដូច​មាន​រោម​ដុះ​រោម​លើ​ហ្នឹង​អ៊ីចឹង​ដែរ​។

    ការ​មើល​ឃើញ​អណ្ដាត​ប្រែជា​ខ្មៅ​បែប​នេះ​អាច​មកពី​ការ​កកើត​នៃ​កោសិកា​ងាប់​មាន​ច្រើន​ទុំ​ជាប់​នៅ​លើ​ដុំ​ពក​តូចៗ​នៅ​លើ​អណ្ដាត​។ ដុំ​ពក​តូចៗ​នេះ​អាច​មាន​ប្រវែង​វែង​ជាង​ធម្មតា ដែល​អាច​នាំ​ឲ្យ​ងាយ​តោង​ជាប់​បាក់តេរី ផ្សិត ថ្នាំជក់ កម្ទេច​​អាហារ និង​សារធាតុ​ផ្សេងៗ​ទៀត​។

    ទោះបីជា​បញ្ហា​អណ្ដាត​ឡើង​ខ្មៅ​ដូច​មាន​ដុះ​រោម​នេះ​មើល​ទៅ​គួរ​ឲ្យ​បារម្ភ តែ​ថា​វា​មិន​បង្ក​ជា​បញ្ហា​លើ​សុខភាព​មាត់​ធ្មេញ​នោះ​ទេ​ ហើយ​ក៏​មិន​មានការ​ឈឺចាប់​អ្វី​ដែរ​។ បញ្ហា​នេះ​អាច​បាត់​ទៅ​វិញ ក្រោយ​យើង​កម្ចាត់​មូល​ហេតុ​បង្ក ឬ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​។

    អណ្ដាតឡើងខ្មៅ

    . រោគ​សញ្ញា

    សញ្ញា និង​រោគ​សញ្ញា​នៃ​បញ្ហា​អណ្ដាត​ខ្មៅ​នេះ​មាន​ដូច​ជា៖

  • ឡើង​ពណ៌​ខ្មៅ​លើ​អណ្ដាត​ ពេល​ខ្លះ​អាច​ជា​ពណ៌​ត្នោត បៃតង ឬ​លឿង ក៏​មាន​
  • អណ្ដាត​មើល​ទៅ​ដូច​ជា​មាន​ដុះ​រោម
  • មាត់​ប្តូរ​រសជាតិ 
  • ក្លិន​មាត់​មិន​ល្អ
  • មាន​អារម្មណ៍​ថា​​អណ្ដាត​គ្រើម
  • . ពេលណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

    ទោះ​បី​ជា​មើល​ទៅ​អណ្ដាត​មិន​ស្អាត តែ​បញ្ហា​អណ្ដាត​ខ្មៅ​ដូច​ដុះ​រោម​នេះ​កើត​មាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ​នឹង​បាត់​ទៅ​វិញ និង​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ​។ គ្នា​យើង​អាច​ទៅ​ជួប​ពេទ្យ​បើ​៖

    • មាន​ក្ដី​បារម្ភ​ចំពោះ​រូប​រាង​របស់​អណ្ដាត​
    • អណ្ដាត​ខ្មៅ​មិន​បាត់​ទៅ​វិញ​ក្រោ​យ​ព្យាយាម​សម្អាត​អណ្ដាត​​មួយ​ថ្ងៃ​ពី​រ​ដង អស់​ពេល​ជា​ច្រើន​ថ្ងៃ​។​​​

    . មូល​ហេតុ​

    បញ្ហា​អណ្ដាត​ឡើង​ខ្មៅ​ដូច​ដុះ​រោម​នេះ ជា​ធម្មតា​កើត​មាន​ឡើង​ដោយ​សារ​តែ​ដុំ​ពក​តូចៗ​នៅ​លើ​អណ្ដាត​លូត​លាស់​វែង​ជា​ធម្មតា មិន​អាច​ជម្រុះ​កោសិកា​ងាប់​បាន​ដូច​ធម្មតា​។ ការណ៍​នេះ​ធ្វើ​ឲ្យ​អណ្ដាត​មើល​ទៅ​ដូច​ជា​មាន​ដុះ​រោម​អ៊ីចឹង​ដែរ​។ កាក​សំណល់​អាហារ បាក់តេរី និង​សារធាតុ​ផ្សេង​ៗ​ទៀត​ អាច​តោង​ជាប់​នៅ​នឹង​ដុំ​ពក​តូច​ៗ​លើ​អណ្ដាត​នោះ​ដែរ ជា​ហេតុ​នាំ ឲ្យ​អណ្ដាត​ប្រែ​ពណ៌​បាន​។​

    កត្តា​នាំ​ឲ្យ​កើត​បញ្ហា​នេះ​អាច​ដោយ​សារ៖

  • ខ្វះ​អនាម័យ​មាត់​ធ្មេញ
  • ការ​ប្រែ​ប្រួល​ពពួក​បាក់តេរី ឬ​ផ្សិត​នៅ​ក្នុង​មាត់​បន្ទាប់​ពី​ប្រើ​ថ្នាំ​ផ្សះ​
  • មាត់​ស្ងួត
  • ប្រើ​ប្រាស់​ថ្នាំជក់ និង​​
  • ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ​ជា​ដើម​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម