backup og meta

មូលហេតុ​អ្វី​អណ្ដាត​​ឡើងពណ៌​​ស?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបារម្ភអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 08, 2021

    មូលហេតុ​អ្វី​អណ្ដាត​​ឡើងពណ៌​​ស?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបារម្ភអត់?

    ​មាន​មូលហេតុ​ផ្សេងៗ​ដែល​បណ្ដាល​ឲ្យ​អណ្ដាត​ពណ៌​ស​ ហើយ​វា​ក៏​ត្រូវការ​ការ​ព្យាបាល​ជាក់លាក់​ផង​ដែរ​។​ ខណៈ​ពេល​ដែល​អណ្ដាត​​ស​មិន​បង្ក​ជា​គ្រោះថ្នាក់​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ក្នុង​ករណី​កម្រ​ខ្លះ​ វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

    មូលហេតុ​​នៃ​អណ្ដាតចេញ​​ពណ៌​​ស

    ​​​មូលហេតុ​ទូទៅ​នៃ​អណ្ដាត​ពណ៌​ស​ គឺ​មក​ពី​​មិន​មាន​អនាម័យ​មាត់​ល្អ។​ ​ដុំ​ពក​តូច​ៗ​នៅ​លើ​អណ្ដាត​ អាច​​ចាប់ផ្ដើម​ហើម​ ហើយ​ក្លាយ​ទៅ​ជា​ការ​​រលាក​នៅ​ក្នុង​មាត់​។ ​

    ពពួក​​មេរោគ​ កម្ទេចកំទី​ សំណល់​​អាហារ​ និង​កោសិកា​ងាប់​អាច​នៅ​ជាប់​ចន្លោះ​ដុំ​ពក​តូច​ៗ​នេះ​ ដែល​បណ្ដាល​ឲ្យ​អណ្ដាត​ឡើង​ពណ៌​ស​​។

    បញ្ហា​មាត់​ និង​អនាម័យ​អាច​​ធ្វើ​ឲ្យ​អណ្ដាត​ពណ៌​ស​​ រួម​មាន​៖

  • មាត់​ស្ងួត​បណ្ដាល​មកពី​ដក​ដង្ហើម​តាម​មាត់​ ឬ​គេង​ចំហ​មាត់​។
  • មិន​ដុស​ធ្មេញ​ ឬ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ត្រឹមត្រូវ​
  • មិន​សម្អាត​អណ្ដាត
  • កង្វះ​ជាតិ​ទឹក​
  • ការ​រលាក​ពី​គែម​មុត​ស្រួច​នៅ​ក្នុង​មាត់​ ដូចជា​ធ្មេញ ដង្កៀប​ពត់​ធ្មេញ​ ​ឬ​​ធ្មេញ​សិប្បនិម្មិត
  • ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ​
  • ជក់​បារី​ ឬ​​ថ្នាំ​ជក់​
  • អនាម័យ​មាត់​ជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​ក៏​មាន​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ ដែល​បណ្ដាល​ឲ្យ​​​អណ្ដាត​ពណ៌​ស​ ទោះ​បី​ជា​យើង​ប្រឹងប្រែង​ថែទាំ​មាត់​​យ៉ាង​ណា​ក៏​ដោយ​។​ លក្ខខ័ណ្ឌ​វេជ្ជសាស្ត្រ​ទាំង​នេះ​រួម​មាន​៖

    • ជំងឺ​Oral lichen planus ជា​ការ​រលាក​ដែល​ប៉ះពាល់​ដល់​មាត់​ និង​​បណ្ដាល​ឲ្យ​មាន​​បំណែក​ស​ៗ​លេច​ឡើង​នៅ​ក្នុង​មាត់​ និង​អណ្ដាត​។ បំណែក​ស​ៗ​នេះ​ អាច​កើត​​ឡើង​​រួម​ជាមួយ​នឹង​សញ្ញា​ដទៃ​ទៀត​ រួម​មាន​​ដំបៅ​ ឬ​ឈឺ​ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ​

    អណ្តាតស២

    • ជំងឺLeukoplakia ​ជា​ជំងឺ​ដែល​កើត​ឡើង​បណ្ដាល​មក​ពី​សារធាតុ​បង្ក​ការ​រលាក​ ដូចជា​ថ្នាំ​ជក់​ និង​អាល់កុល​ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​មក​ពី​ស្ថានភាព​រលាក​ និង​ធ្មេញ​​សិប្បនិម្មិត​ផង​ដែរ​។
    • ជំងឺ​ជ្រាំង​អណ្ដាត ជា​ការ​ឆ្លង​មេរោគ​ផ្សិត​ ដែល​បង្ក​ឡើង​ដោយពពួកផ្សិត​ Candida។ ជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​។​ ចំណែក​ឯ​អ្នក​ដែល​មាន​ប្រព័ន្ធ​​ភាព​ស៊ាំ​ខ្សោយ​ ក៏​អាច​វិវត្ត​ទៅ​ជា​ជ្រាំង​អណ្ដាត​ដូច​គ្នា។​ ​ទន្ទឹម​នឹង​នេះ​ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ​ឬ​មិន​មាន​អនាម័យ​​មាត់​ល្អ​ ឬ​ប្រើប្រាស់​ធ្មេញ​សិប្បនិម្មិត​ដែល​មិន​ស័ក្ដិសម ក៏​មាន​ហានិភ័យ​ក្នុង​ការ​កើត​មាន​អណ្ដាត​ស​នេះ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម