រាល់ថ្ងៃនេះ មានវិធីជាច្រើនសម្រាប់ធ្វើឲ្យជីវិតរបស់នៅប្រកបដោយសុខភាពល្អ។ មនុស្សយើងខ្លះបានជ្រើសរើសយកវិធីញ៉ាំទឹកផ្លែឈើពណ៌បៃតងជារៀងរាល់ថ្ងៃដើម្បីសម្រកទម្ងន់។ ប៉ុន្តែវិធីនេះត្រូវបានលោកទន្តបណ្ឌិត Uchenna Okoye នៃសមាគមន៍ London Smiling dental group បានលើកឡើងថាគួរមានការប្រុងប្រយ័ត្ន។ លោកទន្តបណ្ឌិតបានលើកឡើងថាលោកបានជួបមនុស្សជាច្រើននាក់មានបញ្ហាមាត់ធ្មេញដោយសារតែការជ្រើសរើសទឹកផ្លែឈើដើម្បីសម្រករាង។
ទោះជាមានការលើកឡើងពីទន្ដពេទ្យបែបនេះក្ដី អ្នកគាំទ្រផលិតផលទឹកផ្លែឈើលើកឡើងថាទឹកផ្លែឈើមិនត្រឹមជួយសម្រកទម្ងន់នោះទេ តែថែមទាំងជួយបណ្ដេញជាតិពុលក្នុងខ្លួន និងជួយព្យាបាលបញ្ហាស្បែកដូចជា ស្បែកឡើងត្រអក (eczema) ជាដើម។
អ្នកគាំទ្រទាំងនោះបនថែមថាវិធីល្អផ្សេងទៀតគឺយើងត្រូវញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន កាត់បន្ថយកង្វះជាតិវីតាមីន, ញ៉ាំអាហារមានជាតិសរសៃឲ្យបានច្រើន ដើម្បីជួយសម្រួលដល់ការរំលាយអាហារ និងចលនារបស់ពោះវៀន។
អត្ថបទពាក់ព័ន្ធ៖
- របៀបទប់ទល់ និងកម្ចាត់ ជំងឺមាត់ធ្មេញឧស្សាហ៍កើត ៥ប្រភេទ
- ដុះថ្គាមទាល់ គួរដកចេញអត់ បើវាអត់ដែលឈឺសោះ?
បើដូចនេះតើគួរគិតបែបណា? តោះមកស្ដាប់កលារពន្យល់ខាងក្រោមនេះ៖
១- ទឹកផ្លែឈើ៖ ផ្អែមខ្លាំងពេក និងមានជាតិអាស៊ីតខ្លាំង
ជារើយៗយើងតែងតែឭថា ស្ករមានក្នុងផ្លែឈើគឺបានមកពីធម្មជាតិ ហើយស្ករនេះងាយស្រួលសម្រាប់ខ្លួនរបស់យើងបម្លែងទៅជាថាមពលសម្រាប់ប្រើប្រាស់ និងមិនសូវនៅសល់រក្សាជាទម្រង់ខ្លាញ់ក្នុងខ្លួនរបស់យើងឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ជាតិស្ករដែលមានលើសនៅលើធ្មេញ និងអញ្ចាញធ្មេញ គឺអាចបណ្ដាលឲ្យធ្មេញពុក និងមានបញ្ហាធ្មេញធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។
ជាតិស្រោមផ្នែកខាងក្រៅរបស់ធ្មេញយើងអាចនឹងត្រូវបំផ្លាញ ដែលអាចប៉ះពាល់ដល់អញ្ចាញធ្មេញរបស់យើងដូចគ្នា។ ប្រសិនបើធ្មេញរបស់យើងមិនពុក ឬទៅជាស្រៀវខ្លាំង នោះធ្មេញរបស់យើងអាចនឹងជ្រុះចេញមកក្រៅ ប្រសិនបើយើងនៅតែបន្តទទួលទានទឹកផ្លែឈើសម្រាប់រក្សារាង (detox) ទៀតនោះ។
ផ្លែឈើជាច្រើនប្រភេទ ជាពិសេសប្រភេទផ្លែក្រូច មានជាតិអាស៊ីតខ្ពស់ ដែលនេះអាចនឹងធ្វើឲ្យធ្មេញរបស់យើងខូចខាត។ ដូចនេះសូម្បីតែក្រូចឆ្មា ក៏ធ្វើឲ្យប៉ះពាល់ដល់ធ្មេញរបស់យើងដូចគ្នា។ ពពួកនេះមានជាតិអាស៊ីតស៊ីទ្រិចខ្ពស់ ដែលនឹងធ្វើឲ្យស្រទាប់ស្រោបធ្មេញរបស់យើងឆាប់ខូចខាត។
ស្រទាប់ស្រោបធ្មេញ គឹមិនងាយដុះឡើងមកវិញនោះទេ ក្នុងករណីដែលស្រទាប់នោះខូចខាតធ្ងន់ធ្ងរហើយនោះ គឺអាចនឹងមិនមានឱកាសជួសជុលឡើងវិញម្ដងទៀតបានឡើយ។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- មិនមែនរឿងតូចទេ រលាកអញ្ចាញធ្មេញប៉ះពាល់សុខភាពច្រើនមុខណាស់
សញ្ញាបញ្ជាក់អំពីការសឹកនៃស្រទាប់ស្រោបធ្មេញមានដូចជា៖
ធ្មេញប្រែពណ៌៖ ជាតិស្រោបខាងក្រៅរបស់ធ្មេញ ផ្ដល់ពណ៌សភ្លឺថ្លាដល់ធ្មេញ។ នៅពេលស្រោបធ្មេញសឹករិចរឹល ធ្មេញរបស់យើងនឹងចាប់ផ្ដើមមានពណ៌លឿងបន្តិចៗលេចឡើងដោយសារតែជាតិដង់ទីន ជាសារធាតុមានពីខាងក្នុងធ្មេញរបស់យើង។
គែមរបស់ធ្មេញទៅជាស្ដើង៖ ប្រសិនបើគែមរបស់ធ្មេញ ទៅជាថ្លាស្ដើង នោះជាសញ្ញាបញ្ជាក់ថា ជាតិស្រោបធ្មេញខាងក្រៅធ្មេញរបស់យើងប្រែទៅស្ដើង ហើយមិនរឹងមាំដូចមុននោះទេ។
ស្រៀវធ្មេញ៖ ជាតិដង់ទីនក្នុងធ្មេញគឺពាក់ព័ន្ធទៅនឹងសរសៃប្រសាទនៅក្នុងធ្មេញ។ ដូចនេះប្រសិនបើស្រទាប់ខាងក្រៅរបស់ធ្មេញសឹក នោះផ្នែកខាងក្នុងរបស់ធ្មេញនឹងប៉ះជាមួយសីតុណ្ហភាព ដែលធ្វើឲ្យយើងពិបាកញ៉ាំ ឬផឹកអាហារដែលត្រជាក់។
២- របៀបដោះស្រាយរាល់កត្តាប្រឈមទាំងនោះ
ថ្វីបើមានផលប៉ះពាក់អ៊ីចឹងមែន តែយើងមិនចាំបាច់បញ្ឈប់ការញ៉ាំទឹកផ្លែឈើទាំងនោះចោលទេ។ ផ្ទុយពីផលរំខានធ្ងន់ធ្ងរទាំងអស់នោះ យើងនៅមានវិធីមួយចំនួនដើម្បីដោះស្រាយ ហើយអាចការពារកុំឲ្យធ្មេញរបស់យើងខូចខាតបានដែរ។ ខាងក្រោមនេះគឺជាវិធីការពារ៖
- ពេលផឹកទឹកផ្លែឈើរក្សារាង យើងតរូវលាយជាមួយទឹកកក។ សីតុណ្ហភាពត្រជាក់ នឹងជួយកាត់បន្ថយជាតិអាស៊ីតមួយចំនួន ដែលទៅប៉ះពាល់ដល់ធ្មេញរបស់អ្នក។
- កុំទាន់ដុសធ្មេញភ្លាមៗបន្ទាប់ពីផឹកទឹកផ្លែឈើរួច។ ការដុសធ្មេញនឹងធ្វើឲ្យស្រទាប់ខាងក្រៅរបស់ធ្មេញសឹករិចរឹល ដោយសារតែជាតិអាស៊ីតស៊ីទ្រិច នៅជាប់លើធ្មេញរបស់យើងនៅឡើយ។ មុនពេលដុសធ្មេញ យើងត្រូវខ្ពុរមាត់ជាមុនសិន។
- ប្រើប្រេងធម្មជាតិជំនួស។ ប្រេងធម្មជាតិគឺមានគុណប្រយោជន៍ច្រើន ហើយក៏ជាសារធាតុល្អជាងគេ សម្រាប់ប្រើជំនួនទឹកផ្លែឈើ។ ដូចនេះនឹងធ្វើឲ្យធ្មេញរបស់យើងកាន់តែរឹងមាំ អ្នកអាចបន្តក់ ១ ឬ ២ដំណក់ចូលក្នុងទឹកមួយកែវជាការស្រេច។
[embed-health-tool-bmi]