សុខភាពមាត់ធ្មេញរបស់អូនៗ ជារឿងសំខាន់ ដែលម៉ាក់ៗ ប៉ាៗ ទាំងឡាយ គប្បីយកចិត្តទុកដាក់ នេះបើតាមអ្នកជំនាញមាត់ធ្មេញដ៏ល្បីចក្រភពអង់គ្លេស ព្រោះថា កាលណាសុខភាពមាត់ធ្មេញពួកគេល្អ ការសិក្សា ទំនាក់ទំនងសង្គម ក៏ដូចជាភាពក្លាហានរបស់ពួកគេ ក៏កាន់តែប្រសើរ។
លោកវេជ្ជបណ្ឌិត John Morris ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Birmingham ផងដែរនោះ បានលើកឡើង ដូច្នេះក៏ព្រោះតែ របាយការណ៍មួយចេញពី នាយកដ្ឋានសុខភាពសាធារណៈ របស់អង់គ្លេស បង្ហាញថា ត្រឹមតែ១ឆ្នាំសិក្សា កុមារៗ ថ្នាក់បឋមសិក្សា ជាង១០០០នាក់ ត្រូវទៅដកធ្មេញពុកផុយ ជារៀងរាល់ខែ។ មិនតែប៉ុណ្ណោះ ក្មេងជាមធ្យម ១០៥នាក់ ទៅពេទ្យធ្មេញរៀងរាល់ថ្ងៃ ក៏ព្រោះតែបញ្ហាសុខភាពមាត់ធ្មេញនេះ។
ជាមួយបញ្ហាសំខាន់មួយនេះ លោកវេជ្ជបណ្ឌិតក៏បាន អំពាវនាវ ឲ្យឪពុកម្តាយ ក៏ដូចជា លោកគ្រូ អ្នកគ្រូ ដែលបង្រៀនសិស្ស គប្បីណែនាំ ឬបង្រៀនក្មេងៗ ឲ្យចេះថែរក្សា មាត់ធ្មេញតាំងពីវ័យកុមារទៅ ព្រោះពួកគេ គឺជាគំរូ និងជាចំណែកសំខាន់ដល់ក្មេងៗ។ ហើយការបង្រៀននោះ គឺណែនាំបាន តាមរយៈការសាកសួរនាំ ពីពេទ្យជំនាញ ក៏ដូចជា គន្លឹះមួយចំនួន ពីអត្ថបទសុខភាពមាត់ធ្មេញ ដែលអាចរកបានតាមលទ្ធភាពរបស់ខ្លួន។
អត្ថបទពាក់ព័ន្ធ៖
- តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ
- តិចនិកបង្រៀនកូចតូចៗឲ្យចេះដុសសម្អាតធ្មេញ
- វិធីថែធ្មេញកូន មិនឲ្យខូចដោយសារញ៉ាំស្ករគ្រាប់ ឬចំណីផ្អែមៗ
គួររំឭកផងដែរថា នៅអង់គ្លេស ទិន្នន័យចំណាយលើ សេវាព្យាបាលសុខភាពមាត់ធ្មេញ គឺមានដល់ ៣.៤ប៊ីលានផោន ស្មើនឹង ៤.២ប៊ីលានដុល្លារអាមេរិក ដែលមានន័យថា មានការធ្វេសប្រហែសច្រើន លើរឿងសុខភាពមាត់ធ្មេញ ដែលត្រូវចំណាយលើការព្យាបាលច្រើន ជាជាងការការពារ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]