ស្រីៗតែងឈឺពោះ ហើមពោះ និងអារម្មណ៍មិនល្អ ពេលមករដូវម្ដងៗ។ ប៉ុន្តែ ក៏មានទម្លាប់មួយចំនួន អាចបង្កគ្រោះថ្នាក់អំឡុងពេលនេះដែរ។ “Hello គ្រូពេទ្យ” ប្រាប់រឿង ៧ យ៉ាងដែលពេទ្យឯកទេសរោគស្ត្រីណែនាំមិនឲ្យធ្វើ ពេលមកខែម្ដងៗ។
ស្រីៗតែងឈឺពោះ ហើមពោះ និងអារម្មណ៍មិនល្អ ពេលមករដូវម្ដងៗ។ ប៉ុន្តែ ក៏មានទម្លាប់មួយចំនួន អាចបង្កគ្រោះថ្នាក់អំឡុងពេលនេះដែរ។ “Hello គ្រូពេទ្យ” ប្រាប់រឿង ៧ យ៉ាងដែលពេទ្យឯកទេសរោគស្ត្រីណែនាំមិនឲ្យធ្វើ ពេលមកខែម្ដងៗ។

ពេលមករដូវ ស្រីៗភាគច្រើនហើមដៃហើមជើង។ អាហារមានជាតិប្រៃច្រើន ធ្វើឲ្យរាងកាយខ្សោះជាតិទឹក។ ដូចនេះ ពេលញ៉ាំអាហារទាំងនោះ រាងកាយយើងនឹងស្តុកទុកជាតិទឹកដែលជាហេតុបង្កឲ្យហើម។ អ៊ីចឹង ញ៉ាំជាតិប្រៃមានកម្រិតល្មម ជាជម្រើសដ៏ល្អដែលអាចជួយកុំឲ្យហើម និងឈឺពោះ។ បើញ៉ាំប្រៃរួចទៅហើយ និងមានអារម្មណ៍ថាហើមនោះ គួរផឹកទឹកបន្ថែម ដើម្បីដេញជាតិសូដ្យូម (អំបិល) ដែលលើស និងជួយឲ្យរាងកាយត្រឡប់មកភាពដើម។

អ្នកជំនាញនិយាយថា ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ពេលមករដូវ អាចធ្វើឲ្យសុដន់ឡើងតឹង។ លើសពីនេះ កាហ្វេអាចទប់ស្កាត់ GABA ក្នុងខួរក្បាលដែលបណ្ដាលឲ្យយើងថប់អារម្មណ៍ បង្កើនចង្វាក់បេះដូង និងសញ្ញាគ្រោះថ្នាក់ផ្សេងទៀត មុនមករដូវ។ អាចសាកល្បងផឹកតែបៃតងវិញ ហើយអាចជួយសម្រួលការឈឺពោះបានទៀតផង។
កាល់ស្យូម ជាសារធាតុដ៏ល្អសម្រាប់ពេលមករដូវ ប៉ុន្តែមិនមែនគ្រប់ផលិតផលធ្វើពីទឹកដោះគោសុទ្ធតែល្អទាំងអស់ទេ។ អាស៊ីដ Arachidonic ក្នុងផលិតផលធ្វើពីទឹកដោះគោ ដូចជា ទឹកដោះគោ ទឹកដោះគោជូរ ឬហ្វ្រូម៉ា អាចធ្វើឲ្យយើងឈឺពោះបាន ទើបគេណែនាំឲ្យកាត់បន្ថយញ៉ាំផលិតផលទាំងនោះតាមដែលអាចធ្វើបាន។
កោររោម ឬបករោមក្នុងថ្ងៃមករដូវ អាចធ្វើឲ្យមានការឈឺចាប់ខ្លាំងជាងធម្មតា ដោយសារក្នុងថ្ងៃនោះ អ័រម៉ូនអឺស្ត្រូហ្សែន ក្នុងខ្លួនកើនឡើងខ្លាំង ធ្វើឲ្យរាងកាយឆាប់ទទួលអារម្មណ៍ឈឺ និងឈឺចាប់ជាងថ្ងៃធម្មតា។
មិនធ្វើអីឲ្យចេញញើសសោះ មិនមែនជារឿងល្អទេ ជាពិសេសពេលមករដូវ។ សកម្មភាពរាងកាយបញ្ចេញអ័រម៉ូនអង់ដូហ្វីន (endorphins) ដើម្បីជួយកាត់បន្ថយការឈឺពោះ។ ការបញ្ចេញសកម្មភាពរាងកាយជួយសម្រួលដល់ការមួម៉ៅ ថប់អារម្មណ៍។ គ្មានសកម្មភាពជាក់លាក់ណាមួយដែលស្ត្រីគួរចៀសវាងនោះទេ គេណែនាំឲ្យយើងរក្សាទម្លាប់ហាត់ប្រាណ និងសកម្មភាពដទៃទៀតតាមធម្មតានៅថ្ងៃមករដូវ។
ការរួមភេទអាស្រ័យលើអារម្មណ៍ បរិយាកាស និងការព្រមព្រៀងគ្នា។ ដើម្បីបង្កើនភាពសុខស្រួល ទោះជាថ្ងៃមករដូវ ក៏អត់បញ្ហាអីដែរ។ ប៉ុន្តែអំឡុងមានឈាមរដូវហូរចេញមកនេះ អត្រាឆ្លងជំងឺតាមការរួមភេទ កើនឡើងខ្ពស់ជាងពេលធម្មតា។
Toxic Shock Syndrome ជាការឆ្លងរោគដ៏គ្រោះថ្នាក់ បើប្រើសំឡីអនាម័យក្នុងរយៈពេលយូរពេក មិនប្រញាប់ប្ដូរចេញ។ ការរក្សាអនាម័យ ជារឿងសំខាន់ណាស់ ជាពិសេសក្នុងថ្ងៃមករដូវ។ សម្រាប់អ្នកប្រើសំឡីអនាម័យទំនើប Tampons គួរប្ដូររាល់ ៤-៦ ម៉ោងម្ដង និងសម្រាប់អ្នកប្រើសំឡីអនាម័យធម្មតា គួរប្ដូររាល់ ៣-៤ ម៉ោងម្ដង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
9 things you should not do during your menstrual cycle. https://familyshare.com/25604/9-things-you-should-not-do-during-your-menstrual-cycle. Accessed April 21, 2017.
8 Things a Gynecologist Wants You to Stop Doing During Your Period. http://www.byrdie.com/what-to-avoid-during-your-period. Accessed April 21, 2017.
កំណែប្រែបច្ចុប្បន្ន
14/01/2021
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ