តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេល​​មក​​រដូវម្ដងៗ

    ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេល​​មក​​រដូវម្ដងៗ

    ស្រីៗ​តែង​ឈឺ​ពោះ ហើម​ពោះ និង​អារម្មណ៍​មិន​ល្អ ពេល​មក​រដូវ​ម្ដងៗ។ ប៉ុន្តែ ក៏​មាន​ទម្លាប់​មួយ​ចំនួន អាច​បង្ក​គ្រោះថ្នាក់​អំឡុង​ពេល​នេះ​ដែរ។ “Hello គ្រូពេទ្យ” ប្រាប់​រឿង ៧ យ៉ាង​ដែល​ពេទ្យ​ឯកទេស​រោគ​ស្ត្រី​ណែនាំ​មិន​ឲ្យ​ធ្វើ ពេល​មក​ខែ​ម្ដងៗ។

    ១- កុំញ៉ាំប្រៃពេក

    ពេល​មក​រដូវ ស្រីៗ​ភាគច្រើន​ហើម​ដៃ​ហើម​ជើង។ អាហារ​មាន​ជាតិ​ប្រៃ​ច្រើន ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក។ ដូចនេះ ពេល​ញ៉ាំ​អាហារ​ទាំង​នោះ រាងកាយ​យើង​នឹង​ស្តុក​ទុក​ជាតិ​ទឹក​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ហើម។ អ៊ីចឹង ញ៉ាំ​ជាតិ​ប្រៃ​មាន​កម្រិត​ល្មម ជា​ជម្រើស​ដ៏​ល្អ​ដែល​អាច​ជួយ​កុំ​ឲ្យ​ហើម និង​ឈឺ​ពោះ។ បើ​ញ៉ាំ​ប្រៃ​រួច​ទៅ​ហើយ និង​មាន​អារម្មណ៍​ថា​ហើម​នោះ គួរ​ផឹក​ទឹក​បន្ថែម ដើម្បី​ដេញ​ជាតិ​សូដ្យូម (អំបិល) ដែល​លើស និង​ជួយ​ឲ្យ​រាងកាយ​ត្រឡប់​មក​ភាព​ដើម។

    មិនគួរញ៉ាំ

    ២- កុំផឹកកាហ្វេ

    អ្នក​ជំនាញ​និយាយ​ថា ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​សុដន់​ឡើង​តឹង។ លើស​ពី​នេះ កាហ្វេអាច​ទប់​ស្កាត់ GABA ក្នុង​ខួរក្បាល​ដែល​បណ្ដាល​ឲ្យ​យើង​ថប់​អារម្មណ៍ បង្កើន​ចង្វាក់​បេះដូង និង​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ទៀត​ មុន​មក​រដូវ។ អាច​សាកល្បង​ផឹក​តែ​បៃតង​វិញ ហើយ​អាច​ជួយ​សម្រួល​ការ​ឈឺ​ពោះ​បាន​ទៀត​ផង។

    ៣- កុំញ៉ាំទឹកដោះគោ

    កាល់ស្យូម ជា​សារធាតុ​ដ៏​ល្អ​សម្រាប់​ពេល​មក​រដូវ ប៉ុន្តែ​មិនមែន​គ្រប់​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ។ អាស៊ីដ Arachidonic ក្នុង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ ដូចជា ទឹកដោះ​គោ ទឹកដោះ​គោ​ជូរ ឬហ្វ្រូម៉ា អាច​ធ្វើ​ឲ្យ​យើង​​ឈឺពោះ​បាន ទើប​គេ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ញ៉ាំ​ផលិតផល​ទាំង​នោះ​តាម​ដែល​អាច​ធ្វើ​បាន។

    ៤- កុំកោរ ឬបករោម

    កោររោម ឬ​បក​រោម​ក្នុង​ថ្ងៃ​មក​រដូវ អាច​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​ជាង​ធម្មតា ដោយសារ​ក្នុង​ថ្ងៃ​នោះ អ័រម៉ូន​អឺស្ត្រូហ្សែន ក្នុងខ្លួន​កើន​ឡើង​ខ្លាំង ធ្វើ​ឲ្យ​រាងកាយ​ឆាប់​ទទួល​អារម្មណ៍​ឈឺ និង​ឈឺ​ចាប់​ជាង​ថ្ងៃ​ធម្មតា។

    ៥- កុំនៅស្ងៀម ចេញញើសខ្លះល្អ

    មិន​ធ្វើ​អី​ឲ្យ​ចេញ​ញើស​សោះ មិន​មែន​ជា​រឿង​ល្អ​ទេ ជា​ពិសេស​ពេល​មក​រដូវ។ សកម្មភាព​រាងកាយ​បញ្ចេញ​អ័រម៉ូន​អង់ដូហ្វីន (endorphins) ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ។ ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ជួយ​សម្រួល​ដល់​ការ​​មួម៉ៅ ថប់អារម្មណ៍​។ គ្មាន​សកម្មភាព​ជាក់លាក់​ណា​មួយ​ដែល​ស្ត្រី​គួរ​ចៀសវាង​នោះ​ទេ គេ​ណែនាំ​ឲ្យ​យើង​រក្សា​ទម្លាប់​ហាត់​ប្រាណ និង​សកម្មភាព​ដទៃ​ទៀត​តាម​ធម្មតា​នៅ​ថ្ងៃ​មក​រដូវ។

    ៦- កុំភ្លេចការពារ ពេលរួមភេទ

    ការ​រួមភេទ​អាស្រ័យ​លើ​អារម្មណ៍ បរិយាកាស និង​ការ​ព្រមព្រៀង​គ្នា។ ដើម្បី​បង្កើន​ភាព​សុខ​ស្រួល ទោះ​ជា​ថ្ងៃ​មក​រដូវ ក៏​អត់​បញ្ហា​អី​ដែរ។ ប៉ុន្តែ​អំឡុង​មាន​ឈាម​រដូវ​ហូរ​ចេញ​មក​នេះ អត្រា​ឆ្លង​ជំងឺ​តាម​ការ​រួមភេទ កើន​ឡើង​ខ្ពស់​ជាង​ពេល​ធម្មតា។

    ៧- កុំប្រើសំឡីអនាម័យយូរពេក

    Toxic Shock Syndrome ជា​ការ​ឆ្លង​រោគ​ដ៏​គ្រោះថ្នាក់ បើ​ប្រើ​សំឡី​អនាម័យ​ក្នុង​រយៈ​ពេល​យូរ​ពេក មិន​ប្រញាប់​ប្ដូរ​ចេញ។ ការ​រក្សា​អនាម័យ ជា​រឿង​សំខាន់​ណាស់​ ជាពិសេស​ក្នុង​ថ្ងៃ​មក​រដូវ។ សម្រាប់​អ្នក​ប្រើ​សំឡី​អនាម័យ​ទំនើប Tampons គួរ​ប្ដូរ​រាល់ ៤-៦ ម៉ោងម្ដង និង​សម្រាប់​អ្នក​ប្រើ​សំឡី​អនាម័យ​ធម្មតា គួរ​ប្ដូរ​រាល់ ៣-៤ ម៉ោងម្ដង​។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    9 things you should not do during your menstrual cycle. https://familyshare.com/25604/9-things-you-should-not-do-during-your-menstrual-cycle. Accessed April 21, 2017.

    8 Things a Gynecologist Wants You to Stop Doing During Your Period. http://www.byrdie.com/what-to-avoid-during-your-period. Accessed April 21, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 14/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត