backup og meta

​រាល់​ពេល​មក​រដូវម្ដងៗ​ ស្រីៗតែងមានអារម្មណ៍​ទាំង​នេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Dec 27, 2021

    ​រាល់​ពេល​មក​រដូវម្ដងៗ​ ស្រីៗតែងមានអារម្មណ៍​ទាំង​នេះ​

    ពាក្យថាមនុស្សស្រី មិនស្រួលដូចមនុសប្រុស ពិតជាត្រឹមត្រូវ។ ជាក់ស្តែង សុខភាពតែម្តង ពិសេសពេលដល់ថ្ងៃខែម្តងៗ អារម្មណ៍ប្រែប្រួលប្លែកពីធម្មតា កុំថាតែប្រុសៗមិនយល់ ស្រីៗខ្លួនឯងក៏មិនយល់ដូចគ្នា។ “Hello គ្រូពេទ្យ” នឹងបង្ហាញខ្លះៗពីអារម្មណ៍ប្រែប្រួលរបស់ស្រីៗអំឡុងពេលមករដូវ ឬជិតដល់ថ្ងៃរដូវ ហើយការប្រែប្រួលទាំងនេះ គឺដោយសារបម្រែបម្រួលអរម៉ូនក្នុងខ្លួនយើង។

    ១- មានអារម្មណ៍ប្រែប្រួល

    កំណើនអ័រម៉ូន​ Progesterone (អ័រម៉ូនជួយរំញោចស្បូនសម្រាប់ត្រៀមខ្លួនមានផ្ទៃពោះ) ក្នុងខ្លួនស្រីៗ អាចនឹងធ្វើឲ្យមានអារម្មណ៍មិនល្អជាមួយអ្នកដទៃតាមរយៈទឹកមុខ។ ក្នុងអំឡុងថ្ងៃទី ៥-៦ នៃវដ្តរដូវ ជាពេល Progesterone ថយចុះ ទើបអារម្មណ៍គ្នាយើងត្រលប់មកធម្មតាវិញ។

    ២- ទំនុកចិត្តខ្ពស់

    ពេលរាងកាយត្រៀមខ្លួនបញ្ចេញស៊ុតបង្កកំណើត ជាទូទៅនៅចន្លោះថ្ងៃទី ៥ និងថ្ងៃទី ១៣ នៃវដ្តរដូវ អ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ អ៊ឺស្ត្រូហ្សែន (Estrogen) ឡើងខ្លាំង កត្តានេះនាំឲ្យអារម្មណ៍គ្នាយើងជឿជាក់លើខ្លួនឯងខ្លាំង និងមានអារម្មណ៍សិចស៊ី។

    មករដូវ

    ៣- ហត់ហើយឃ្លាន

    ជាធម្មតា អ័រម៉ូនអ៊ឺស្ត្រូហ្សែន និង តេស្តូស្ដេរ៉ូន (Testosterone) ចាប់ផ្តើមធ្លាក់ចុះអំឡុងថ្ងៃទី ១៦ (ពេលខ្លះ ចន្លោះថ្ងៃទី ៥ និងទី ២២ នៃវដ្តរដូវ) បណ្តាលឲ្យមានការបញ្ចេញស៊ុតបង្កកំណើត ក៏ជាពេលអ័រម៉ូន Progesterone កើនឡើង នាំឲ្យយើងមានអារម្មណ៍ថាចង់សម្រាក និងឃ្លានអ្វីម្យ៉ាងជាខ្លាំង។

    ៤- អារម្មណ៍រំខានពេលជិតមករដូវ

    ស្រីៗខ្លះអាចមានអារម្មណ៍មួយចំនួនកើតឡើងភ្លាមៗអំឡុងពេលជិតដល់ថ្ងៃមករដូវ ដូចជា មួម៉ៅច្រើន ឆាប់ខឹង បាក់ទឹកចិត្ត យំច្រើន ឆាប់ប៉ះពាល់អាម្មណ៍ ភ័យព្រួយ ប្រែជាកើតទុក្ខ។

    សម្រាប់ស្រីៗមួយចំនួនទៀត ការផ្លាស់ប្តូរបែបផែនរស់នៅអាចជួយព្យាបាលរោគសញ្ញាមុនមករដូវ បានជោគជ័យ។ ប៉ុន្តែ ខ្លះមានរោគសញ្ញាធ្ងន់ធ្ងរ គឺត្រូវព្យាបាលដោយថ្នាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Dec 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម