មេជីវិតឈ្មោលអាចរស់នៅក្នុងទ្វារមាសរយៈពេលយូរ ប្រសិនបើវាមានសុខភាពល្អ។ ដូច្នេះហើយ ប្រសិនបើយើងរួមភេទដោយមិនមានការការពារទេនោះ ទោះបីជាយើងនោម ឬលាងសម្អាតទ្វារមាសក៏ដោយ ក៏មានឱកាសមានផ្ទៃពោះខ្ពស់ដែរ។
មេជីវិតឈ្មោលអាចរស់នៅក្នុងទ្វារមាសរយៈពេលយូរ ប្រសិនបើវាមានសុខភាពល្អ។ ដូច្នេះហើយ ប្រសិនបើយើងរួមភេទដោយមិនមានការការពារទេនោះ ទោះបីជាយើងនោម ឬលាងសម្អាតទ្វារមាសក៏ដោយ ក៏មានឱកាសមានផ្ទៃពោះខ្ពស់ដែរ។

នៅក្នុងករណីមានគភ៌តាមធម្មជាតិ គឺចាំបាច់ត្រូវមានប៉ារ៉ាម៉ែត្រមេជីវិតឈ្មោលធម្មតា ហើយមេជីវិតឈ្មោលរាប់លានចាំបាច់ជួបជាមួយនឹងស៊ុតញីមួយ។ ក្នុងមួយស្លាបព្រាកាហ្វេមានមេជីវិតឈ្មោលប្រមាណ១០០-៦០០លាន។ ទោះបីជាមេជីវិតឈ្មោលមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែឱកាសនៃការមានគភ៌ ត្រូវពឹងផ្អែកទៅលើ៖
ប្រសិនបើប៉ារ៉ាម៉ែត្រណាមួយខូចទ្រង់ទ្រាយ វាអាចប៉ះពាល់ដល់ការមានផ្ទៃពោះ។ ដូច្នេះហើយ ក្នុងករណីនេះ យើងត្រូវពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ដើម្បីស្វែងរកមូលហេតុ និងវិធីដោះស្រាយ។
ជាក់ស្ដែង ក្នុងចំណោមមេជីវិតរាប់លាននេះ មានតែ១០ទៅ២០ប៉ុណ្ណោះ ដែលអាចទៅដល់ស៊ុតញី ហើយមេជីវិតឈ្មោលអាចរស់នៅខាងក្រៅរាងកាយប្រហែលជា២០ទៅ៣០នាទី។ នៅក្នុងបរិយាកាសក្ដៅ វាអាចរស់នៅបានត្រឹមតែពីរបីវិនាទីដល់ពីរបីនាទី។

ក្រោយបញ្ចេញទឹកកាមរួច មេជីវិតឈ្មោលអាចរស់នៅប្រហែល៣ទៅ៥ថ្ងៃនៅក្នុងផ្លូវបន្តពូជស្ត្រី ។ ទឹករំអិលបញ្ចេញពីប្រដាប់បន្តពូជស្ត្រី ផ្ដល់ជីវជាតិដល់មេជីវិតឈ្មោល។ ចាប់ពីការបញ្ចេញមេជីវិតឈ្មោលនៅក្នុងទ្វារមាស មេជីវិតឈ្មោលធ្វើចលនាឆ្លងកាត់សារធាតុរាវនៅមាត់ស្បូន ហើយបន្ទាប់មកទៅកាន់បំពង់ដៃស្បូន ដើម្បីជួបជាមួយនឹងស៊ុតញី។ ដូច្នេះហើយ ភាគរយនៃការធ្វើចលនាបានលឿន មានសារសំខាន់ណាស់ក្នុងការបង្កកំណើត។
ដើម្បីអាចមានផ្ទៃពោះ មេជីវិតឈ្មោលត្រូវមានវត្តមាននៅក្នុងផ្លូវបន្តពូជស្រ្តី នៅពេលដែលបញ្ចេញមេជីវិតញីពីព្រោះអាយុកាលនៃស៊ុតញីគឺខ្លីណាស់ (ចន្លោះពី១២ទៅ២៤ម៉ោង) បើប្រៀបធៀបទៅនឹងមេជីវិតឈ្មោល។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.novaivffertility.com/fertility-help/sperm-live-inside-the-vagina/
https://www.her.ie/health/heres-how-long-sperm-actually-lasts-for-after-sex-371094
https://www.naturalcycles.com/cyclematters/the-truth-about-sperm-survival-how-long-do-sperm-live
https://www.thewomens.org.au/health-information/fertility-information/getting-pregnant/ovulation-and-conception#:~:text=A%20step%2Dby%2Dstep%20guide%20to%20conception,woman%20is%20to%20become%20pregnant.
កំណែប្រែបច្ចុប្បន្ន
16/06/2022
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត