ប្រុសៗចូលចិត្តនិយាយគ្នារឿងពាក់ព័ន្ធផ្លូវភេទ ញ៉ាំរបស់នេះខ្លាំង ញ៉ាំរបស់នោះធ្វើឲ្យអាអូនតូចខ្សោយ។ ស្ដាប់ការបកស្រាយខាងក្រោម៖
ប្រុសៗចូលចិត្តនិយាយគ្នារឿងពាក់ព័ន្ធផ្លូវភេទ ញ៉ាំរបស់នេះខ្លាំង ញ៉ាំរបស់នោះធ្វើឲ្យអាអូនតូចខ្សោយ។ ស្ដាប់ការបកស្រាយខាងក្រោម៖

១- អ្វីទៅជាសារធាតុបង្កើនតណ្ហា?
មនុស្សស្ទើរទាំងអស់ត្រូវការរួមភេទ នេះក៏ជាហេតុផលនាំឲ្យមានសារធាតុបង្កើនតណ្ហាកើតឡើង។ អ្នកស្រាវជ្រាវ បានរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហាខ្សោយផ្លូវភេទ ជាក់ស្តែងការផលិតថ្នាំ Viagra គឺដើម្បីបំពេញចំណង់ផ្លូវភេទមនុស្សគ្រប់រូប ហើយបច្ចុប្បន្ន ក៏ជាជម្រើសពេញនិយមបំផុតផងដែរ។ ក្រៅពីថ្នាំ មនុស្សតែងមានជំនឿបុរាណ ជឿថាសារធាតុបង្កើនតណ្ហានេះ ក៏អាចទទួលបានពីអាហារ ដូចជា សូកូឡា ប៉ុន្តែពេញនិយមជាងគេ គឺអយស្ទ័រ។
២- អាហារដែលជឿថាជួយបង្កើនអារម្មណ៍ផ្លូវភេទ
បើផ្ដោតលើជំនឿតៗគ្នា អាហារធ្វើឲ្យមានចំណង់ផ្លូវភេទ ត្រូវគេបែងចែកវាជា ៥ ប្រភេទដូចជា៖
– អាហារហឹរ៖ ជាអាហារធ្វើឲ្យមានអារម្មណ៍ថាក្ដៅ ហើយធ្វើបែកញើស និងហូរទឹកភ្នែក (ដូចជា ម្ទេស)។ គេគិតថា អាហារប្រភេទនេះ ធ្វើឲ្យកើនអារម្មណ៍កាន់តែក្ដៅរោលរាលពេលយើងប្រតិបត្តិការលើគ្រែដូចគ្នា។ ខណៈអាហារត្រជាក់ នាំឲ្យមានអារម្មណ៍ត្រជាក់ ហេតុនេះ ពេលបើកឆាកប្រយុទ្ធអាចមិនសូវជាក្តៅរោលរាលខ្លាំងទេ គឺអាចសន្សឹមៗមួយៗ។
– អាហារមានភិនភាគស្រដៀងប្រដាប់ភេទ៖ អាហារមួយចំនួនមើលទៅស្រដៀងអវយវៈភេទ ឧទាហរណ៍ ដូចជា អយស្ទ័រ ឬប្រភេទបន្លែផ្លែឈើ មើលទៅស្រដៀងនឹងលិង្គ មានដូចជា ត្រសក់ និងផ្លែចេកជាដើម។
– ពង ឬអវយៈភេទសត្វ៖ សម្រាប់ជនជាតិអាស៊ី តែងមានទម្លាប់ញ៉ាំអវយវៈភេទរបស់សត្វ ដូចជា លិង្គគោ លិង្គពពែ ពងត្រីសាលម៉ុន ពងសត្វគ្រួច ហើយនាំគ្នាជឿថា អាចធ្វើឲ្យកើនឡើងអារម្មណ៍ផ្លូវភេទខ្លាំង ថាមពលបន្តពូជកាន់តែប្រសើរឡើង។
– អាហារកាន់តែពិបាករក ជួយឲ្យអារម្មណ៍ស្រើបស្រាល៖ គេជឿថា អាហារកម្រពិបាករកបាន អាចធ្វើឲ្យអារម្មណ៍ផ្លូវភេទកើនឡើង ឧទាហរណ៍ ដូចជា គ្រំប្រមោយដំរី (Elephant trunk clam) ជាដើម។
– អាហាររំញោចអារម្មណ៍៖ មានជំនឿតគ្នាថា អាហារដែលរំញោចអារម្មណ៍ឲ្យសប្បាយ ក៏អាចរំញោចអារម្មណ៍ផ្លូវភេទបានដូចគ្នា។ ឧទាហរណ៍ ស្ត្របឺរី ដែលមានពណ៌ក្រហម ហើយរូបរាងដូចបេះដូង បើញ៉ាំទៅប្រាកដជារ៉ូមែនទិកមិនខាន។
អត្ថបទពាក់ព័ន្ធ៖
៣- អយស្ទ័រ ពិតជាអាចជួយបង្កើនតណ្ហាមែនអត់?
អយស្ទ័រ អាចញ៉ាំបានទាំងឆៅ ឬទាំងឆ្អិន គ្រំប្រភេទនេះ មើលទៅរូបរាងវាដូចយោនីស្រីៗ ប៉ុន្តែក៏មានតម្លៃថ្លៃគួរសមដែរ។ ពេលមើលទៅអយស្ទ័រ ពិតជារំញោចអារម្មណ៍ណាស់ ឆៅ មានសំណើម ស្វិត និងរលោង ពិតជាគួរឲ្យចង់ញ៉ាំណាស់ ធ្វើឲ្យគ្រប់គ្នាជឿថា ញ៉ាំអយស្ទ័រ ជួយអារម្មណ៍ផ្លូវឡើងខ្លាំងបាន។
មិនមានការសិក្សាពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីបញ្ជាក់ថា វាមានប្រសិទ្ធភាពជាសារធាតុបង្កើនតណ្ហាឡើយ តែក៏មិនមានភស្តុតាងបញ្ជាក់ថា រឿងនេះមិនពិតដូចគ្នា។
បើមើលទៅគុណប្រយោជន៍វិញ អយស្ទ័រ សម្បូរជាតិស័ង្កសី ជួយបង្កើនកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូន (Testosterone) ហើយជាតិស័ង្កសីនេះ ច្រើនត្រូវគេហៅថា ជាជាតិរ៉ែពិសេសសម្រាប់រឿងលើគ្រែ (Ultimate sex mineral)។ អយស្ទ័រ ក៏មានកម្រិតសារធាតុ Dopamine មួយចំនួន ដើរតួជាសារធាតុ Neurotransmitter សម្រាប់ភ្ញោចខួរក្បាលឲ្យភ្ញាក់។ ដូចនេះ អយស្ទ័រ មានប្រយោជន៍សម្រាប់មនុស្សប្រុស ពេលញ៉ាំអយស្ទ័រ ក្នុងបរិមាណច្រើនចាប់ពី ៥-៧ គ្រាប់/ថ្ងៃ យើងនឹងចាប់អារម្មណ៍ថា មានអ្វីខុសប្លែកពីធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Aphrodisiacs: Fact or Fiction? http://www.webmd.com/sex/features/aphrodisiacs-fact-or-fiction#1. Accessed April 26, 2017.
Raw oysters really are aphrodisiacs say scientists (and now is the time to eat them). http://www.telegraph.co.uk/news/uknews/1486054/Raw-oysters-really-are-aphrodisiacs-say-scientists-and-now-is-the-time-to-eat-them.html. Accessed April 26, 2017.
Are oysters an aphrodisiac? http://www.abc.net.au/health/talkinghealth/factbuster/stories/2009/09/24/2695317.htm. Accessed April 26, 2017.
Do aphrodisiacs work? The truth about foods like oysters and chocolate. http://www.cnbc.com/2017/02/14/do-aphrodisiacs-work-the-truth-about-foods-like-oysters-and-chocolate.html. Accessed April 26, 2017.
Aphrodisiacs: Better Sex or Just Bunk? http://www.webmd.com/sex-relationships/features/want-better-sex#1. Accessed April 26, 2017.
កំណែប្រែបច្ចុប្បន្ន
18/06/2019
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ