backup og meta

ពិតអត់! ស្រីៗអត់ស្លៀកខោក្នុងមានអារម្មណ៍សិចស៊ី និងផាសុកភាពជាងមុន?

ពិតអត់! ស្រីៗអត់ស្លៀកខោក្នុងមានអារម្មណ៍សិចស៊ី និងផាសុកភាពជាងមុន?

ទំនងជាមានស្រីៗ​យើង​មិនតិចគ្នា​ទេ ដែល​​ធ្លាប់​សួរ​ខ្លួន​ឯង​យ៉ាង​តិច​ក៏​ម្ដង​ដែរ ថា​តើ​គួរ​ស្លៀក​ខោ​ក្នុង ឬ​អត់។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​គឺ​មាន​អារម្មណ៍​ស្រួល​ក្នុង​ខ្លួន​ពេល​មិន​ស្លៀក​ខោ​ក្នុង តែ​ក៏​មាន​មនុស្ស​ស្រី​យើង​មួយ​ចំនួន​ផ្សេង​ទៀត ​គិត​ថា ការ​ធ្វើ​បែប​នេះ​គឺ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​មនុស្ស​ស្រីនោះទេ​។ តាម​ការ​ពិត​ទៅ​រឿង​មិន​ស្លៀក​ខោ​ក្នុង​គឺ​មិន​មែន​ជា​រឿង​ធំ​ដុំ​អ្វី​ឡើយ។ ​ខាង​ក្រោម​នេះ  “Hello គ្រូពេទ្យ’ នឹង​​លើក​ឡើង​ពីមូល​ហេតុ​មួយ​ចំនួននាំ​ឲ្យ​ស្រីៗមួយ​ចំនួន​​​​ឈប់​ស្លៀក​ខោ​ក្នុង​និង​គិត​ថា​ជា​រឿង​ល្អ។

១- ការពារការឆ្លងរោគ

បើ​ប្រដាប់​ភេទស្រីៗ​គ្នា​យើង ​ងាយ​មាន​អាការៈ​​រកាំនោះ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​​កុំ​ស្លៀក​ខោ​ក្នុងមិន​ខាន។ អ្នកជំនាញ​រោគ​ស្ត្រី​ជា​ច្រើន ពិសេស​នៅ​បរទេស ​ជឿ​ថា​ អត់​ស្លៀក​ខោ​ក្នុង​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​រមាស់ និង​ធ្វើ​ឲ្យស្រីៗ​មាន​អារម្មណ៍​​ស្រួល​​ខ្លួន​ថែម​ទៀត​ផង។ ខោ​ក្នុង​អាច​ធ្វើ​ឲ្យទ្វារ​មាសថប់​ខ្យល់ ព្រោះ​ទ្វារ​មាស​​ជា​កន្លែង​មាន​សំណើម​ច្រើន។​ ក្រៅពីនេះ ពេល​យើង​​ស្លៀក​ខោក្នុង​​រឹបជិត ជាតិ​សំណើម​នៅ​ខាង​ក្នុង​​នឹង​មិន​អាច​ចេញ​មក​ក្រៅ​​បាន ​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​សម​ស្រប​សម្រាប់​ឲ្យ​ពពួក​បាក់​តេរី​រីក​លូត​លាស់ទៅ​វិញ​។

អត្ថបទ​ពាក់ព័ន្ធ៖

២- មិន​លេច​ស្នាម​ខោ​ចេញ​មក​ក្រៅ

ស្រីៗ​ជាច្រើន​គិត​ថា វាជា​រឿង​គួរ​ឲ្យ​អៀន​ខ្មាស​ពេល​អ្នក​​ផ្សេង ពិសេស​ប្រុសៗ ​អាច​មើល​ឃើញ​ទម្រង់​ខោ​ក្នុងពី​ខាង​ក្រៅនោះ។ មូលហេតុ​នេះ មិន​បាច់​ស្លៀក​ខោ​ក្នុងយើង​ក៏​​មិន​ចាំ​បាច់ត្រូវ​​ខ្វាយ​ខ្វល់​អំពី​រឿង​នេះ​ទៀត​ដែរ។ ប៉ុន្តែ ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នផ្នែក​ខាង​មុខ​ ពេលស្រីៗ​គ្នា​យើង​​ស្លៀក​ខោលេច​រាង​ខ្លាំង នោះអាច​នឹង​ធ្វើ​ឲ្យ​រូបរាង​ប្រដាប់​ភេទ​យើង​លេច​ចេញជារូបរាង​មក​ខាង​​ក្រៅ​បានដែរ​។

៣- មានអារម្មណ៍សិចស៊ីជាងមុន

ស្រីៗ​មួយ​ចំនួន បង្ហាញ​ពី​អារម្មណ៍​ពិតថា ខ្លួន​មាន​អារម្មណ៍​កាន់​តែ​សិច​ស៊ីថែម​ទៀតពេល​មិន​ស្លៀក​ខោក្នុង​នេះ។ ពិសេស​បើ​ស្រី​យើង​មិន​ចង់ចំណាយ​ច្រើន​លើ​ខោក្នុង​បែបសិចស៊ី យើង​អាច​បោះបង់​ការ​ស្លៀក​ខោ​ក្នុងនេះបាន។ យ៉ាង​ណា យើង​ក៏​មិន​ចាំ​បាច់​ប្រាប់​អ្នក​ផ្សេង​ពីរឿងយើង​ស្លៀក ឬ​មិន​ស្លៀក​​ខោ​ក្នុង​នោះ​ដែរ គ្រាន់​តែ​ដឹង​ខ្លួនយើង​​ម្នាក់​ឯង​ទៅ​បាន​ហើយ បែប​នេះ គ្នា​យើង​​អាច​រីក​រាយ​ជាមួយ​អារម្មណ៍​ពោរ​ពេញ​ដោយ​ភាព​ជឿ​ជាក់ ក៏​ដូច​ជា​រក​ឃើញ​ថាម​ពលដ៏អស្ចារ្យ​ថ្មី​មួយ។

អត្ថបទពាក់ព័ន្ធ:

៤- ស្រួលស្លៀកខោជើងវែង

ស្រី​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា ខោ​ក្នុង​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ស្លៀក​ត្រូវ​ជាមួយ​ខោជើង​វែង​ដែល​ស្លៀក​ពី​​ខាង​ក្រៅ​ទាំង​អស់​ទេ។ ខោ​ក្នុង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តឹង​ចង្អៀត នាំ​ឲ្យ​​ពិបាក​ក្នុង​ការ​ស្លៀក​ខោ​ក្រៅ​មួយ​ជាន់​ទៀត។ មាន​ខោ​ខៅ​ប៊យ​មួយ​ចំនួន​ មើល​ទៅ​សម​គ្នា​ជាមួយ​ខោក្នុងសិចស៊ី​បែប​ចង់​ខ្សែ ឬ​ស្បៃ ពេល​ខ្លះ​ក៏​មើល​ទៅ​មិន​សក្តិ​សម​ដែរ។ បើ​អ៊ីចឹង​ដដែល ហេតុ​អី​​ត្រូវ​ចំណាយ​លុយ​ទិញ​ខោ​ក្នុង​ថ្លៃៗ​ទាំង​នោះ យើង​​អាច​ជ្រើស​យក​វិធី​យ៉ាង​ងាយៗ ដោយ​​មិន​ចាំ​បាច់​ត្រូវ​ស្លៀក​ខោ​ក្នុងក៏​បាន​។ បើ​មិន​ស្លៀក​ខោ​ក្នុង ប្រហែល​ជា​អាច​មាន​អារម្មណ៍​ថា ​ដង​ខ្លួន​យើង​តូច​ជាង​មុន ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង។

៥- កាន់តែងាយស្រួល

មាន​ពេល​ខ្លះអស់ខោ​ក្នុង​ស្លៀក អត់​ទាន់​បាន​បោក ច្បាស់​ជា​មានអារម្មណ៍​ហេងហាង​មិន​ខាន ពិសេសបើ​ប្រញាប់​ចេញ​ទៅ​ក្រៅ មិន​ដឹង​ត្រូវ​ធ្វើ​ដូច​ម្ដេចទេ? គ្នា​យើង​ក៏​មិន​ចង់​ស្លៀក​ខោ​ក្នុង​ប្រឡាក់ ឬ​មាន​ក្លិនមិន​ល្អ​ដែរ ត្រូវអត់? បើ​មិន​ចង់ ហើយ​យើង​រវល់​ខ្លាំង​រហូត​មិ​នមាន​ពេល​គ្រប់​គ្រាន់​បោក​គក់​ខោ​ក្នុង​ទាន់​ពេល ឬ​មិន​អាច​ទ្រាំ​ចាំ​ទម្រាំ​ស្ងូត​មុន​ពេល ហើយ​ចាំ​បាច់​​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ អាច​សាក​ល្បង​ប្រើ​វិធី​ងាយ​ស្រួល មិន​ចាំ​បាច់​ត្រូវ​ស្លៀក​ខោ​ក្នុង​មួយ​ថ្ងៃសាក​មើល៍ ប្រហែល​ជា​អាច​ទទួល​បាន​អារម្មណ៍​ថ្មី​ប្លែក​ក៏​ថាបាន។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

No Panties, No Problems: 11 Reasons Why Women Should Go Commando. http://elitedaily.com/women/why-women-go-commando/937626/. Accessed May 3, 2017.

កំណែ​ប្រែបច្ចុប្បន្ន

23/06/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

ទម្លាប់ត្រាំជើងមុន​ចូល​គេង​ ផ្ដល់គុណប្រយោជន៍ដល់សុខភាពច្រើនយ៉ាង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម