ជំងឺគីសក្រពេញអូវែ

ជំងឺគីសក្រពេញអូវែ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​គឺ​ជំងឺគីសក្រពេញអូវែ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពីមូលហេតុ ​​​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺគីសក្រពេញអូវែ

គន្លឹះគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ជួយឲ្យជីវិតកាន់តែប្រសើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ជា​បញ្ហា​អ័រម៉ូន​ដែល​កើត​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ។ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​នេះ អាច​មិន​ធ្លាក់​មេ​ជីវិត​ញី មាន​កម្រិត​អ័រម៉ូន​Androgensខ្ពស់ និង​មាន​គីស​តូច​ៗ​ជា​ច្រើន​នៅ​លើ​​អូវែ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​រដូវ​មិន​ទៀង ឬ​រាំង​រដូវ ឡើង​មុន​ មិន​អាច​មាន​កូន​ និង​ឡើង​ទម្ងន់​ជាដើម។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​គ្រប់គ្រង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ ដើម្បី​បញ្ចៀស​រោគសញ្ញា​បាន​ ដោយ​អនុវត្តន៍​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. ការ​គេង​ជា​អាទិភាព​ ការ​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​ជា​រឿង​សំខាន់​មួយ ហើយ​បើ​ទោះ​បី​ជា​យើង​ធ្វើ​ការ​វេន​យប់​ក៏​ដោយ​ គ្នា​យើង​គួរ​តែ​គេង និង​ភ្ញាក់​នៅ​ពេល​វេលា​ដដែល ទើប​ជា​ការ​ប្រសើរ។ ពិត​ណាស់​ ស្រីៗ​ដែល​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ អាច​មិន​បាន​គេង​គ្រប់គ្រាន់​ ដោយ​សារ​តែ​កត្តា​ប្រែប្រួល​ការ​ធ្វើ​មេតាប៉ូលីស ដូច្នេះ​ហើយ យើង​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ទៀងទាត់​ និង​​គ្រប់គ្រាន់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. គ្រប់គ្រង​ស្រ្តេស ស្រ្តេស​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ជៀស​បាន​សម្រាប់​ជីវិត​របស់​យើង​ម្នាក់​ៗ។ ប៉ុន្តែ ចំពោះ​ស្រី​ៗ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ គួរ​​ប្រឹងប្រែង​កាត់បន្ថយ​ស្រ្តេស​ឲ្យ​ស្ថិត​ក្នុង​កម្រិត​តិចតួច ពីព្រោះ​ថា​បើ​យើង​ស្រ្តេស​ខ្លាំង នោះ​អ័រម៉ូន​ស្រ្តេស​នៅ​ក្នុង​រាងកាយ​នឹង​​ជំរុញ​ឲ្យ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​កាន់​តែ​ដុនដាប។ អ៊ីចឹង​ហើយ ​យើង​គួរ​រៀន​កាត់បន្ថយ​ស្រ្តេស​តាមរយៈ​ការ​ធ្វើ​សមាធិ អាន​សៀវភៅ ឬ​ដើរ​លំហែ។ [embed-health-tool-ovulation] ៣. ញ៉ាំ​អាហារ​ល្អ​ៗ ទន្ទឹម​នឹង​នេះ​ ស្រីៗ​យើង​ក៏​មិន​ត្រូវ​រំលង​របប​អាហារ​ដែល​មាន​តុល្យភាព​​ឡើយ​ និង​ផ្ដោត​ទៅ​លើ​ពពួក​គ្រាប់​ធញ្ញជាតិ​ ​ផ្លែឈើ បន្លែ អាហារ​ដែល​មាន​ប្រូតេអ៊ីន​ពី​សាច់​គ្មាន​ខ្លាញ់ និង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់ ដើម្បី​អាច​ជួយ​គ្រប់គ្រង​ទាំង​ទម្ងន់​ខ្លួន​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ ៤. ហាត់​ប្រាណ​ជា​ទៀងទាត់ ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​​កាន់​តែ​​​មាន​សារៈសំខាន់​ទ្វេ​ដង​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ